វគ្គបណ្តុះបណ្តាល "ភាពជាអ្នកដឹកនាំយុវជន និងស្រ្តី"

អង្គការតម្លាភាពកម្ពុជា
ព័ត៌មានកម្មវិធី ឬវគ្គសិក្សា
 • វិញ្ញាបនប័ត្របត្រ័/ទទួលបាន : សញ្ញាបត្រវិជ្ជា​ជីវៈរយៈពេល​វគ្គខ្លី
 • ឈ្មោះគ្រឹះស្ថាន: អង្គការតម្លាភាពកម្ពុជា
 • ប្រភេទកម្មវិធី/វគ្គសិក្សា : វិទ្យាស្ថានពហុបចេ្ចកទេស
 • វិជ្ជាជីវៈ/ជំនាញ/ មុខវិជ្ជាសិក្សា : ភាពជាអ្នកដឹកនាំ
 • ប្រភេទមុខរបររំពឹងទុក : ធនធានមនុស្ស
 • ទីកន្លែងកម្មវិធី/វគ្គសិក្សា : រាជធានី​ភ្នំពេញ
 • កាលបរិច្ឆេទចុះឈ្មោះ : 01-09-2019 ដល់ 15-09-2019
 • កាលបរិច្ឆេទចូលរៀន : 19-10-2019 ដល់ 15-12-2019
 • ពេលវេលានៃការសិក្សា: <span class="text-primary">ម៉ោង២ ទៅម៉ោង៤ និង៣០នាទីរសៀល រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ
ឥតគិតថ្លៃ

លក្ខខណ្ឌនៃការជ្រើសរើស

- មានសញ្ជាតិខ្មែរ
- អាយុចន្លោះពី ១៥ ទៅ ៣០ឆ្នាំ
- មានគំនិតច្នៃប្រឌិត និងសកម្ម
- មានការឆន្ទៈក្នុងការជម្រុញឲ្យមានសមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្រ្តី និងយុវជន
- អាចចូលរួមវគ្គបណ្តុះបណ្តាល

លក្ខខណ្ឌសំរាប់យុវជនក្នុងការចូលរួម

តាមរយៈការដាក់ពាក្យនៅក្នុងកម្មវិធីនេះ ខ្ញុំសូមទទួលស្គាល់ថា ខ្ញុំពិតជាបានអាន និងយល់ព្រមនឹងលក្ខខណ្ឌខាងក្រោមនេះ៖

១. ភាពស្មោះត្រង់

ខ្ញុំសូមអះអាងថាព័ត៌មាននៅក្នុងពាក្យសុំនេះគឺជាព័ត៌មានពិតប្រាកដ និងត្រឹមត្រូវ។ អង្គការតម្លាភាពកម្ពុជាមានសិទិ្ធ មិនទទួល/ផ្អាក ពាក្យសុំចូលរួម/ការចូលរួមរបស់ខ្ញុំ នៅក្នុងកម្មវិធីនេះគ្រប់ពេល បើសិនជារកឃើញថាមានព័ត៌មានមិនពិតក្នុងពាក្យសុំរបស់ខ្ញុំ។

២. ការចូលរួមនៅក្នុងកម្មវិធី

ខ្ញុំបានយល់ថាខ្ញុំត្រូវតែចូលរួមយ៉ាងសកម្មនៅក្នុងវគ្គបណ្តុះបណ្តាល និងអនុវត្តគម្រោងជាមួយយុវជនដទៃនៅក្នុងកម្មវិធីនេះ។​ ខ្ញុំទទួលស្គាល់ថានេះគីជាលក្ខខណ្ឌក្នុងការបញ្ចប់វគ្គសិក្សា ហើយខ្ញុំត្រូវតែប្រាប់អ្នករៀបចំកម្មវិធីជាមុនក្នុងករណីដែលខ្ញុំមិនអាចបំពេញភារកិច្ចនេះបាន។

៣. ថ្លៃសិក្សា

សំរាប់ការចូលរួមនៅក្នុងកម្មវិធីនេះ ខ្ញុំនឹងមិនត្រូវបង់ថ្លៃសិក្សាទេ។ ដោយសារកម្មវិធីនេះពិតជាមានសារៈសំខាន់សម្រាប់យុវជន ព្រមទាំងដើម្បីអោយកម្មវិធីដំណើរការបានជោគជ័យ ខ្ញុំនឹងជូនដំណឺងដល់អង្គការតម្លាភាពកម្ពុជា ប្រសិនបើខ្ញុំសំរេចចិត្តថាបោះបង់ការចូលរួមរបស់ខ្ញុំ។

៤. ឯកជនភាព និងការសម្ងាត់

អង្គការតម្លាភាពកម្ពុជា និង ខ្ញុំយល់ព្រមរក្សាព័ត៌មានដែលទាក់ទងនឹងឯកជនភាព និងការសម្ងាត់ ទាំងអស់ដែលទទួលបានពីកម្មវិធី។

ខ្ញុំសូមផ្តល់សិទ្ធិទៅឲ្យអង្គការតម្លាភាពកម្ពុជា សម្រាប់ពេលនេះ និងអនាគត​ ក្នុងការប្រើប្រាស់ បង្ហាញ ផលិតឡើងវិញ ចែកចាយនិងផ្សព្វផ្សាយវិដេអូ/រូបភាពរបស់ខ្ញុំ អំឡុងពេលកម្មវិធី ក្នុងគោលបំណងផ្សព្វផ្សាយ អប់រំ រដ្ឋបាល​ និងការស្រាវជ្រាវផ្សេងៗរបស់ស្ថាប័ន។​

៥. ជម្លោះ

ខ្ញុំយល់ព្រមថារាល់ការសង្ស័យ ការយល់ច្រលំ និងជម្លោះដែលកើតឡើងនៅក្នុងកម្មវិធីនឹងត្រូវដោះស្រាយដោយសន្តិវិធីរវាងខ្ញុំ និងអង្គការតម្លាភាពកម្ពុជា។ បើសិនជាបញ្ហាទាំងនោះមិនអាចដោះស្រាយក្នុងរយៈពេល ១ខែនោះទេ វាគួរតែបន្តទៅដំណោះស្រាយផ្សេងទៀត បន្ទាប់ពីការពិភាក្សារវាងភាគីទាំងសងខាង។

 

គោលបំណងរបស់កម្មវិធី

- ពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជន និងស្រ្តី
- លើកកម្ពស់ការចូលរួមពិភាក្សាទៅលើអភិបាលកិច្ច​ល្អ ប្រជាធិបតេយ្យ សុចរិតភាព ការប្រឆាំងអំពើពុករលួយ និងភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជន
- ពង្រឹងសមត្ថភាពនៃអ្នកដឹកនាំវ័យក្មេងដែលមានសក្តានុពលតាមរយៈវគ្គបណ្តុះបណ្តាល ការអនុវត្តគម្រោង ទស្សនៈកិច្ចសិក្សានៅបរទេស និងកម្មវិធីអ្នកហាត់ការវ័យក្មេងរបស់អង្គកាតម្លាភាពកម្ពុជា។

ក់កាលនៃកម្មវិធី

១. វគ្គបណ្តុះបណ្តាល

យុវជនដែលត្រូវបានជ្រើសរើសនឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលគិតចាប់ពីថ្ងៃទី ១៩ តុលា ២០១៩ ដល់ថ្ងៃទី១៥ ធ្នូ ២០១៩ ដែលមានចំនួនសរុប ១៤វគ្គសិក្សា។ វគ្គបណ្តុះបណ្តាលនឹងធ្វើឡើងពីម៉ោង២ ទៅម៉ោង៤ និង៣០នាទីរសៀល រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ វាគ្មិនមកពីស្ថាប័នរដ្ឋ, អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន នឹងត្រូវបានអញ្ចើញមកចូលរួមដើម្បីចែករំលែកនូវចំនេះដឹង និងធ្វើការពិភាក្សាជាមួយយុវជនទៅលើប្រធានបទដូចជា អភិបាលកិច្ចល្អ សមភាពយេនឌ័រ​ ការចូលរួមរបស់ប្រជាពលរដ្ឋ ភាពជាអ្នកដឹកនាំ ការសរសេរសំណើគម្រោង ។ល។

២. ការអនុវត្តគម្រោង

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល យុវជននឹងមានឳកាសក្នុងការអនុវត្តគម្រោងផ្តួចផ្តើមរបស់ពួកគេដែលនឹងទទួលបានជំនួយថវិកា ព្រមទាំងការណែនាំពីការអនុវត្តគម្រោងពីអង្គការតម្លាភាពកម្ពុជា។

លក្ខខណ្ឌក្នុងការបញ្ចប់វគ្គសិក្សា
* យុវជនតម្រូវឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលយ៉ាងហោចណាស់ ១០/១៤ វគ្គសិក្សា
* បំពេញកិច្ចការងារ និងការធ្វើបទបង្ហាញផ្សេងៗដែលដាក់ឲ្យ តាមកាលកំណត់
* បង្កើតគម្រោង និងអនុវត្តគម្រោងឲ្យបានជោគជ័យជាមួយនឹងយុវជនដទៃទៀតក្នុងក្រុម

យុវជនដែលបានឆ្លងកាត់ដំណាក់កាលទី១ និងទី២ ដោយជោគជ័យ នឹងទទួលបានវិញ្ញាបនប័ត្រពីអង្គការតម្លាភាពកម្ពុជា។

៣. ទស្សនកិច្ចសិក្សានៅក្រៅប្រទេស

យុវជនដែលបានឆ្លងកាត់ដំណាក់កាលទី១ និងទី២ ដោយជោគជ័យ នឹងមានសិទ្ធិដាក់ពាក្យចូលរួមកម្មវិធីទស្សនៈកិច្ចសិក្សានៅក្រៅប្រទេសរយៈពេលមួយសប្តាហ៍ក្នុងខែឧសភា ឆ្នាំ២០២០ ដែលរៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជា។ ​កម្មវិធីនេះមានគោលបំណង ឲ្យយុវជនទទួលបានចំណេះដឹង និងបទពិសោធបន្ថែមពីប្រទេសមួយនៅក្នុងអាស៊ាន។ អង្គការតម្លាភាពកម្ពុជានឹងរ៉ាប់រងរាល់ការចំណាយទាំងអស់ ប៉ុន្តែយុវជននឹងត្រូវទទួលខុសត្រូវសំរាប់ការចំណាយក្នុងការធ្វើលិខិតឆ្លងដែនផ្ទាល់ខ្លួន។

៤. កម្មវិធីអ្នកហាត់ការវ័យក្មេង

បន្ទាប់ពីទស្សនៈកិច្ចសិក្សានៅក្រៅប្រទេស យុវជននឹងទទួលបានឪកាសហាត់ការ ជាមួយអង្គការតម្លាភាពកម្ពុជារយៈពេលពី ៣ ទៅ៦ខែ គឺពីខែមិថុនា ដល់កញ្ញា ឆ្នាំ២០២០។

កម្មវិធីបណ្តុះបណ្តាលដែលមិនគិតថ្លៃ ហើយជួយឲ្យអ្នកទាំងអស់គ្នារកឃើញនូវសក្តានុពលរបស់ខ្លួនឯងដើម្បីក្លាយទៅជាអ្នកដឹកនាំដ៏ល្អ
សម្រាប់ព័ត៌មានបន្ថែម និងដាក់ពាក្យឥឡូវនេះតាមរយៈ៖ http://bit.ly/2ZwNq25
ផុតកំណត់: ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៩ ម៉ោង ១២យប់។

Transparency International Cambodia is the fully-accredited local chapter of Transparency International and was officially founded on 5 July 2010 by a number of anti-corruption activists and professionals committed to the creation of transparent and accountable Cambodia. It has since built a strong institution arduously fighting corruption and promoting integrity, transparency and accountability in the country. We work together with individuals and institutions at all levels including government, civil society, business, media and the wider public to achieve sustainable economic development, promote integrity, and fight against corruption.
ព័ត៌មានទំនាកទំនង :
 • អង្គការតម្លាភាពកម្ពុជា
 • អាសយដ្ឋាន: No. 13, St. 554, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh, Cambodia Phnom Penh
 • Email Address: info@ticambodia.org
 • Website: http://www.ticambodia.org

អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល

ធ្វើការផ្សព្វផ្សាយកម្មវិធី ឬវគ្គអប់រំបណ្តុះបណ្តាល ឬអាហារូបករណ៍គ្រប់ប្រភេទ