ស្តីពី ”សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងការសង្កេតការណ៍សវនាការ” ។

Cambodian Center for Human Rights
ព័ត៌មានកម្មវិធី ឬវគ្គសិក្សា
 • វិញ្ញាបនប័ត្របត្រ័/ទទួលបាន : សញ្ញាបត្រវិជ្ជា​ជីវៈរយៈពេល​វគ្គខ្លី
 • ឈ្មោះគ្រឹះស្ថាន: Cambodian Center for Human Rights
 • ប្រភេទកម្មវិធី/វគ្គសិក្សា : វិទ្យាស្ថានពហុបចេ្ចកទេស
 • វិជ្ជាជីវៈ/ជំនាញ/ មុខវិជ្ជាសិក្សា : ច្បាប់
 • ប្រភេទមុខរបររំពឹងទុក : ការអប់រំ និងបណ្តុះបណ្តាល
 • ទីកន្លែងកម្មវិធី/វគ្គសិក្សា : រាជធានី​ភ្នំពេញ
 • កាលបរិច្ឆេទចុះឈ្មោះ : 01-07-1019 ដល់ 01-09-2019
 • កាលបរិច្ឆេទចូលរៀន : 18-09-2019 ដល់ 20-09-2019
 • ពេលវេលានៃការសិក្សា: <span class="text-primary">Full-times

សិក្ខាកាមចំនួន ២៥ នាក់ នឹងត្រូវជ្រើសរើសឱ្យចូលរួមកម្មវិធីបំពាក់បំប៉ននីមួយៗ ដោយផ្អែកលើចម្លើយដែលបានឆ្លើយក្នុងបញ្ជីសំណួរដាក់ពាក្យសុំ និងការវាយតម្លៃលើគុណសម្បត្តិរបស់សិក្ខាកាម ក្រោយពីបានបំពេញឯកសារគ្រប់គ្រាន់ដល់ ម.ស.ម.ក។ បេក្ខនារី អ្នកស្រឡាញ់ភេទដូចគ្នា ជ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ដែលជាអង្គការមិនមែនរដ្ឋាភិបាល  ឯករាជ្យ មិនចូលបក្សសម្ពន្ធដែលធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា សូមប្រកាសជ្រើសរើសសិក្ខាកាមចំនួន ៧៥ នាក់ ជានិសិ្សតរៀននៅសាកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា ដើម្បីចូលរួមកម្មវិធីបំពាក់បំប៉នដែលមានរយៈពេលបីថ្ងៃ ចំនួនបីវគ្គ ស្តីពី ”សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងការសង្កេតការណ៍សវនាការ” ។

សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ជាសិទ្ធិដែលសំខាន់មួយ ហើយមានចែងនៅក្នុងច្បាប់ជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ក្នុងដំណើរការនីតិវិធីនៃរឿងក្តីព្រហ្មទណ្ឌដែលភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសសជនរងការចោទប្រកាន់រឿងព្រហ្មទណ្ឌ ដើម្បីទទួលបាននូវភាពយុត្តិធម៌ចាប់តាំងពីដំណាក់ដំបូងនៃនីតិវិធីរហូតដល់ចប់នីតិវិធី។ ដូច្នេះ ការបង្កើនសមត្ថភាពបន្ថែមដល់និស្សិតអំពីប្រធាននេះជាផ្នែកមួយសំខាន់ ដើម្បីឱ្យពួកគេអាចចែករំលែកចំណេះដឹង និងអនុវត្តនូវចំណេះដឹងទាំងនេះនៅពេលចូលបំពេញការងាររបស់គេ ដែលជាការចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យយុត្តិធម៌ និងនីតិរដ្ឋនៅកម្ពុជា។

វគ្គទីពីរ៖ វគ្គបណ្តុះបណ្តាលនឹងមានសិក្ខាកាមចូលរួមចំនួន ២៥ នាក់  នៅថ្ងៃទី ១៨-១៩-២០ ខែកញ្ញា ឆ្នាំ២០១៩។ ឈប់ទទួលពាក្យ​ ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៩

 គោលបំណងនៃកម្មវិធីបំពាក់បំប៉ន


ក្រោយពីបញ្ចប់កម្មវិធីបំពាក់បំប៉ននេះ អ្នកចូលរួមរំពឹងនឹងទទួលបាន៖

 • ចំណេះដឹងស៊ីជម្រៅអំពីប្រភពគតិយុត្តិ និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌
 • សមត្ថភាព និងវិធីសាស្ត្រក្នុងការសង្កេតការណ៍សវនាការដោយផ្អែកលើមូលដ្ឋានច្បាប់ជាតិ និងអន្តរជាតិ
 • លទ្ធភាពអាចប្រៀបធៀបការអនុវត្តជាក់ស្តែង និងបទប្បញ្ញត្តិច្បាប់
 • អាចចែករំលែកចំណេះដឹង និងជាទុនក្នុងអាជីពការងារ
 • អាចចូលរួមលើកកម្ពស់វិស័យយុត្តិធម៌
 •  

 

ព័ត៌មាន និងរបៀបនៃការដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងបំពេញទម្រង់នៃកម្រងសំណួរដែលបានភ្ជាប់ជាមួយលិខិតផ្សព្វផ្សាយនេះ ហើយសូមផ្ញើមកតាមរយៈអ៊ីម៉ែល៖ seanghak.hun@cchrcambodia.org     ឬអាសយដ្ឋានផ្ទះលេខ ៧៩៨ ផ្លូវលេខ ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ 
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង លោក ហ៊ុន ស៊ាងហាក់ អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ តាមរយៈទូរស័ព្ទ ០១២៤០៣០៥០ ឬតាមរយៈអ៊ីម៉ែល៖ seanghak.hun@cchrcambodia.org ។
ទម្រង់សំណួរដាក់ពាក្យសុំដែលត្រូវបំពេញ គឺមានភ្ជាប់នៅខាងក្រោម ឬអាចទាញយកនៅលើគេហទំព័ររបស់ ម.ស.ម.ក ចូលទៅកាន់ https://bit.ly/2IxdNdy ។

 

សម្គាល់៖ កម្មវិធីបំពាក់បំប៉ននេះនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ជាភាសាខ្មែរ។ និស្សិតដែលមានបំណងចូលរួម អាចជ្រើសរើសវគ្គណាមួយក្នុងចំណោមវគ្គទាំងបី ដូចដែលបានកំណត់ក្នុងកម្រងសំណួរដាក់ពាក្យសុំ។
 ម.ស.ម.ក នឹងប្រកាសពីលទ្ធផលដល់បេក្ខជន និងបេក្ខនារី ដែលត្រូវបានជ្រើសរើសឲ្យចូលរួមកម្មវិធី បំពាក់បំប៉ន បន្ទាប់ពីថ្ងៃផុតកំណត់នៃការប្រកាសជ្រើសរើសនេះ ដោយជូនដំណឹងផ្ទាល់ចំពោះអ្នកដែលត្រូវបានជ្រើសរើសតែប៉ុណ្ណោះ។  ម.ស.ម.ក នឹងផ្តល់ជូននូវលិខិតបញ្ជាក់ពីការចូលរួមកម្មវិធីនេះ ដល់សិក្ខាកាមដែលបានចូលរួមពេញលេញរហូតដល់ចប់កម្មវិធី។
(បញ្ជាក់៖ ម.ស.ម.ក នឹងចេញថ្លៃអាហារ ស្នាក់នៅ និងថ្លៃធ្វើដំណើរក្នុងអំឡុងពេលនៃកម្មវិធីបំពាក់បំប៉ននេះ ដល់សិក្ខាកាមដែលមកពីបណ្តាខេត្ត ស្របតាមគោលការណ៍របស់ខ្លួន)
 

Human rights activist Kem Sokha launched and registered CCHR in November 2002. In December 2005 he was arrested and detained with others activists accused of criminal defamation for comments written by an unknown individual on banners displayed at Human Rights Day celebrations. The activists were released following international pressure and a campaign for freedom of expression led by CCHR’s then Advocacy Director, Ou Virak. In early 2007 Kem Sokha left CCHR to pursue a career in politics. Ou Virak replaced him as CCHR President and in the same year won the Reebok Human Rights Award for his work promoting freedom of expression. In March 2014, Ou Virak stood down as CCHR President and was replaced by Ms. Chak Sopheap, who is now leading CCHR in the role of Executive Director.
ព័ត៌មានទំនាកទំនង :
 • Cambodian Center for Human Rights
 • អាសយដ្ឋាន: #798, St.99, Boeng Trabek, Chamkarmon, P.O.Box: 1506, Phnom Penh, Cambodia
 • Email Address: info@cchrcambodia.org
 • Website: https://cchrcambodia.org

អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល

ធ្វើការផ្សព្វផ្សាយកម្មវិធី ឬវគ្គអប់រំបណ្តុះបណ្តាល ឬអាហារូបករណ៍គ្រប់ប្រភេទ