ផ្សារអគ្គិសនី

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង

 • - វិជ្ជាជីវៈ/ជំនាញ/ មុខវិជ្ជាសិក្សា: អគ្គិសនី និងឧបករណ៍អគ្គិសនី
 • - វិញ្ញាបនប័ត្របត្រ័/ទទួលបាន: សញ្ញាបត្របណ្តុះ​បណ្តាល​វិជ្ជាជីវៈកម្រិត I
 • - Institution: វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
 • - ឈ្មោះអ្នកឧបត្ថម្ភ: វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង
 • - ទីកន្លែងអាហាររូបករណ៍ : ស្វាយរៀង
 • - ចាប់ផ្តើមចុះឈ្មោះ: 2019-01-03 ដល់ 2019-01-19
 • - ចាប់ផ្តើមចូលរៀន: 2019-01-19 ដល់ 2020-01-19
 • - ពេលវេលានៃការសិក្សា : សិក្សាថ្ងៃសៅរ៍-អាទិត្យ

  ពិព័រនាអំពីអាហារូបករណ៍

  • ជំនាញផ្សារអគ្គិសនីមានប្រាក់ឧបត្ថម្ភ ១៦០,០០០រៀល/ខែ
  • មានកន្លែងស្នាក់នៅសម្រាប់សិស្សដែលមកពីឆ្ងាយ
 • ប្រភេទអ្នកចូលរួម :

  សាធារណៈជនទូទៅ

 • លក្ខណវិនិច្ឆ័យ:

  សិស្សប្រលងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) ឬសញ្ញាបត្រសមមូល ឬសញ្ញាបត្រស្ពានចម្លង។

 • របៀបដាក់ពាក្យអាហារូបករណ៍

 • ព័ត៌មានទំនាកទំនង

  - ឈ្មោះគ្រឹះស្ថាន: វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
 • - ប្រភេទស្ថាប័ន: វិទ្យាស្ថាន
 • - Email Address: N/A
 • - អាសយដ្ឋាន

  ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង

 • - Website n/a
 • - ប្រវត្តិស្ថាប័ន:

  វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនត្រូវបានដាក់ឱ្យប្រើប្រាស់ដោយអនុក្រឹត្យលេខ១១៩អនក្រ.ប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

  ទស្សនៈវិស័យ

              រួមចំណែកអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសតាមរយៈការផ្ដល់សេវាបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនប្រជាពលរដ្ឋប្រកបដោយ សមត្ថភាព គុណភាព និងសមធម៌។

  បេសកកម្ម

              បេសកកម្មសំខាន់ក្នុងការសម្របសម្រួលគ្រប់គ្រង និងផ្ដល់សេវាបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លី មធ្យម និងវែង ដែលជំនាញទាំងនោះស្របទៅតាមតម្រូវការទីផ្សារការងារក្នុងស្រុក និងក្រៅប្រទេស

  ថែមទាំងបង្កើតបាននូវធនធានមនុស្សសម្បូរបែប រួមចំណែកក្នុងការធ្វើឱ្យលក្ខខណ្ឌជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

  គោលដៅ

  ·         ចុះស្រាវជ្រាវពីត្រូវការបណ្ដុះបណ្ដាលនៅតាមរោងចក្រសហគ្រាស និងវិស័យឯកជននានា។

  ·         បង្កើតការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងពន្យល់ណែនាំប្រជាពលរដ្ឋឱ្យយល់ពីតម្លៃ នៃជំនាញបច្ចេកទេស និងវិជា្ជជីវៈដើម្បីបង្កើនការចូលរៀនរបស់សិស្ស-និស្សិតឱ្យបានច្រើន។

  ·         ផ្ដល់ការបណ្ដុះបណ្ដាលនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីឱ្យសិស្ស-និស្សិតទទួលបាននូវជំនាញបច្ចេកទេសច្បាស់លាស់។

  ·         ទំនាក់ទំនងជាមួយនឹងវិស័យឯកជននានា និងអង្គការ NGO ក្នុងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលដែលស្រប នឹងតម្រូវការទីផ្សារការងារ។

  ·         ផ្ដល់ជំនាញបច្ចេកទេស វិជ្ជាជីវៈប្រកបដោយសមត្ថភាព គុណភាព​ស្របនឹងតម្រូវការទីផ្សារការងារ។

  ·         ពង្រឹង និងពង្រីកសមត្ថភាព សិស្ស-និស្សិត ដើម្បីឆ្លើយតបទៅនឹងបច្ចេកវិទ្យាទំនើប។

អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល

ធ្វើការផ្សព្វផ្សាយកម្មវិធី ឬវគ្គអប់រំបណ្តុះបណ្តាល ឬអាហារូបករណ៍គ្រប់ប្រភេទ