ចង់រៀបចំផែនការអាជីព?

កម្រងសំណួរស្វែងយល់អំពី «ចំណូលចិត្ត»

៙ដើម្បីអាចស្វែងយល់ពីចំណូលចិត្តរបស់អ្នកចំពោះ «ការសិក្សា ឬការងារ» តម្រូវឲ្យធ្វើការឆ្លើយចំពោះកម្រងសំណួរចំនួន១៦ផ្នែក ដែលតំណាងឲ្យមុខរបរ អាជីព មុខជំនាញសិក្សា ឬការងារចំនួន ១៦ ក្រុម។ ដូច្នេះ ដើម្បីអាចដឹងថា តើមនុស្សម្នាក់មានចំណូលចិត្តត្រូវគ្នានឹងប្រភេទការងារ ឬការសិក្សាបែបណា សូមព្យាយាមឆ្លើយនូវកម្រងសំណួរទាំង ១៦ផ្នែកឲ្យចប់សព្វគ្រប់ ព្រមទាំងស្វែងរក «ពិន្ទុសរុបខ្ពស់បំផុត»​​ សម្រាប់វាយតម្លៃ​អំពីចំណូលចិត្តផ្ទាល់របស់អ្នក។

កម្រងសំណួរស្វែងយល់អំពី «ជំនាញ»

៙មនុស្សម្នាក់មិនអាចចេះនិងប្រើប្រាស់គ្រប់ជំនាញសម្រាប់ធ្វើការងារតាម​​​ចិត្តប្រាថ្នាបានឡើយ។ ជំនាញអាចស្វែងរកបានតាមរយៈ ការបំពេញកិច្ចការក្នុងផ្ទះ, បណ្តុះបណ្តាលក្នុងសាលា (ឧទា. សរសេរ ស្រាវជ្រាវ ដោះស្រាយបញ្ហា...) និងការងារក្នុងសហគមន៍ (ឧទា. ការស្ម័គ្រចិត្ត...)។ ប៉ុន្តែគួរស្វែងរកការងារណាដែលអ្នកធ្លាប់មានជំនាញខ្លះៗពីមុនមក ដើម្បីអាចប្រើប្រាស់ ឬពង្រីកជំនាញនោះឲ្យកាន់តែមានសក្តានុពល និងប្រសិទ្ធភាព។ ការស្វែងយល់អំពីកម្រិតជំនាញ​ត្រូវ​ធ្វើតាមរយៈ «ការឆ្លើយសំណួរ» ដើម្បីរកនូវប្រភេទមុខរបរ ឬការងារដែលអ្នកមានជំនាញ។ សូមឆ្លើយប្រកបដោយភាពស្មោះត្រង់ចំពោះខ្លួនអ្នក ដើម្បីអាចដឹងថាតើអ្នកមានជំនាញអ្វីខ្លះ? ខ្វះជំនាញអ្វី? តើគួរបំប៉នជំនាញអ្វី?

កម្រងសំណួរស្វែងយល់អំពី ‹‹គុណតម្លៃ››

៙«គុណតម្លៃ» គឺអ្វីៗដែលយើងយល់ថាសំខាន់ និងឲ្យតម្លៃស្របតាមជំនឿ ឬការប្រកាន់ខ្ជាប់ក្នុងចិត្តដូចជា ការឱ្យតម្លៃទៅលើការសិក្សា, ការងារ, ការប្រាស្រ័យទាក់ទងជាមួយមនុស្សដទៃនៅក្នុងជីវិត និងកិច្ចការប្រចាំថ្ងៃ។ ការស្វែងយល់ពីគុណតម្លៃផ្ទាល់របស់ខ្លួនគឺមានអត្ថប្រយោជន៍សម្រាប់ជ្រើសរើសមុខជំនាញសិក្សា, ការងារ ឬអនុវត្តសកម្មភាពនានាដែលខ្លួនយល់ថា «សំខាន់ និងឲ្យតម្លៃ»។

កម្រងសំណួរស្វែងយល់អំពី «បុគ្គលិកលក្ខណៈ»

៙ការស្វែងយល់អំពីបុគ្គលិកលក្ខណៈគឺជាការកំណត់អំពីភិនភាគ ឬប្រភេទនៃបុគ្គលិកលក្ខណៈដែលមនុស្សម្នាក់មាន ឬមិនមានពី កំណើត។ បុគ្គលិកលក្ខណៈត្រូវបានពិនិត្យឃើញមានចំនួន ៦ ប្រភេទ។​ សូមកំណត់អំពីប្រភេទនៃបុគ្គលិកលក្ខណៈដែលស័ក្តិសមជាមួយរូបអ្នកខ្លាំងជាងគេ តាមរយៈការឆ្លើយទៅនឹងកម្រងសំណួរ។

សេចក្តីណែនាំ

Success

ពិន្ទុកម្រឹតទាប
  • កម្រិតទាបៈ មានន័យថា ចំណូលចិត្តរបស់អ្នកមិន​សូវបង្ហាញពីសារសំខាន់ដែលអាចនាំរូបអ្នកឆ្ពោះទៅដល់​ជោគជ័យក្នុងការសិក្សា ឬអាជីពក្នុងផ្នែកនោះបានឡើយ។

ពិន្ទុកម្រឹតមធ្យម
  • កម្រិតមធ្យមៈ បញ្ជាក់ថាចំណូលចិត្តរបស់អ្នកអាចជាការ​ធានាថានឹងនាំរូបអ្នកទៅដល់ជោគជ័យក្នុងការសិក្សា ឬ​​ការងារ ប្រសិនបើមានការខិតខំបន្ថែមទៀតក្នុងការ​បំពេញកិច្ចការនោះ។

ពិន្ទុកម្រឹតខ្ពស់

    កម្រិតខ្ពស់ៈ ជាប្រការល្អបំផុត ប្រសិនបើអ្នកមានបំណង​ចាប់យកប្រភេទនៃការសិក្សា ឬការងារទាំងឡាយណាដែលមានកម្រិតពិន្ទុខ្ពស់ ពីព្រោះវាជាកត្តាមួយអាចនាំទៅកាន់ភាពជោគជ័យបានដោយងាយស្រួល។

ស្វែងយល់ពីការរៀបចំផែនការអាជីព និងការសិក្សា

ចង់រៀបចំផែនការអាជីព និងការសិក្សា?