ការត្រៀមលក្ខណៈស្វែងរកការងារ

បច្ចុប្បន្ន និយោជកបានសំដែងនូវក្តីបារម្ភចំពោះសមត្ថភាព និងជំនាញរបស់យុវជន និងអ្នកស្វែងរកការងារ ដែលនឹងត្រៀមចូលទីផ្សារ ការងារ។ ឆ្លើយតបនឹងក្តីបារម្ភនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការត្រៀមលក្ខណៈស្វែងរក ការងារ សំដៅឱ្យយុវជន និងអ្នកស្វែងរកការងារ ទទួលបាននូវគន្លឹះ និងវិធីសាស្រ្តសំខាន់ៗដើម្បីត្រៀមលក្ខណៈស្វែងរកការងារប្រកប ដោយសក្តានុពល និងភាពប្រកួតប្រជែងនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។ មាតិកាសំខាន់ៗក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន៖

  • វិធីសាស្រ្តក្នុងការស្វែងរកការងារ
  • ប្រភពការងារ
  • ការរៀបចំប្រវត្តិរូប
  • ការរៀបចំលិខិតអម/លិខិតស្នើសុំការងារ
  • ការសម្ភាសការងារ (លំហាត់អនុវត្តជាក់ស្តែង)
  • សំណួរពេលសម្ភាសការងារ
  • ក្រោយពេលសម្ភាសការងារ
Employment