ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
មុខទំនិញជាង ៣០០មុខ នឹងនាំចេញទៅចិនដោយមិនបង់ពន្ធ តាមកិច្ចព្រមព្រៀងFTA
ភ្នំពេញ៖ តាមរយៈការចរចារវាងភាគីកម្ពុជានិងចិននូវកិច្ចព្រមព្រៀងសេរី កម្ពុជានឹងអាចនាំចេញទំនិញប្រមាណជា ៣៤០មុខ ទៅកាន់ទីផ្សារប្រទេសចិន ហើយក្នុងចំណោមទំនិញនោះ មានប្រមាណ ៩៥ភាគរយនឹងត្រូវលើកលែងពន្ធ។ កម្ពុជានឹងមានសក្តានុពលកាន់តែខ្លាំងសម្រាប់ការទាក់ទាញការវិនិយោគពីក្នុង និងក្រៅប្រទេស។
ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតកោះសន្តិភាពចេញផ្សាយថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០
កម្ពុជា-កូរ៉េ ចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃនេះ
ភ្នំពេញ៖ កម្ពុជា-កូរ៉េខាងត្បូងនឹងចាប់ផ្តើមធ្វើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជុំទី១ នៅថ្ងៃនេះ (ព្រហស្បតិ៍) ដែលជាការបោះជំហានថ្មីមួយទៀតរបស់កម្ពុជានៅក្នុងការធ្វើពិពិធកមផលិតផលនាំចេញរបស់ខ្លួន បន្ទាប់ពីការចរចាពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិនទើបត្រូវបានបញ្ចប់កាលពីពេលថ្មីៗនេះ។
ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០
កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា បានឱ្យដឹងថា ដោយតម្រូវការធនធាន និងហិរញ្ញប្បទានមានការកើនឡើងដែលអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈបុរេសកម្មក្នុងការគិតគូរដើម្បីពង្រីកវិសាលភាពនៃប្រភពហិរញ្ញប្បទាន ជាពិសេសដោយផ្តោតការយកចិត្តទុកដាក់លើប្រភពហិរញ្ញប្បទានក្នុងស្រុកដែលនៅមានសក្តានុពលខ្ពស់នៅឡើយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំ «សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ (ថ្មី) (Government Securities) ដើម្បីជំនួសឱ្យច្បាប់ចាស់ដែលបានចូលជាធរមានតាំងពីឆ្នាំ២០០៧ ហើយកំពុងមានសុពលភាពរហូតដល់ពេលបច្ចុប្បន្ន។ ច្បាប់ថ្មីនេះជាមូលដ្ឋានគតិយុត្ត ដើម្បីអនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជាអាចបោះផ្សាយមូលបត្រតាមរយៈការកំណត់នូវវិសាលភាព ការសម្រេចលើការបោះផ្សាយ កំណត់ទំហំ និងទម្រង់នៃការបោះផ្សាយមូលបត្ររដ្ឋ ការកំណត់អ្នកចូលរួម និងនីតិវិធីក្នុងការជួញដូរមូលបត្ររដ្ឋ ព្រមទាំងទោសប្បញ្ញត្តិជាដើម។
ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០
រោងចក្រអគ្គិសនីកម្លាំង ៤០០ មេហ្គាវ៉ាត់នឹងដំណើរការនៅខែក្រោយ
ភ្នំពេញ៖ រោងចក្រអគ្គិសនីដើរដោយប្រេងខ្មៅតម្លៃ ៣៨០ លានដុល្លារ ដែលមានអានុភាពផលិត ៤០០ មេហ្គាវ៉ាត់ បានសាងសង់លើផ្ទៃដីសរុប ៤៣ហិកតា នៅភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។ ការសាងសង់រោងចក្រអគ្គិសនីដើរដោយប្រេងខ្មៅនេះសម្រេចបាន ៩០ភាគរយហើយ ដែលនឹងដាក់ឱ្យដំណើរការដំណាក់កាលដំបូងចំនួន ១០០មេហ្គាវ៉ាត់នៅចុងខែសីហាខាងមុខ។
ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០
ក្រុមហ៊ុនចំនួន ៥ បន្ថែមទៀត ត្រូវអនុញ្ញាតឱ្យនាំចេកទៅចិន
ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍បានឱ្យដឹងថា រដ្ឋបាលគយប្រទេសចិនកាលពីថ្មីៗនេះបានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន ៥ ទៀត ទទួលបានសិទ្ធិជាផ្លូវការនាំចេកអំបូងលឿងទៅកាន់ទីផ្សារចិនជាលើកទី៤។ បច្ចុប្បន្នក្រុមហ៊ុនដែលមានសិទ្ធិនាំចេញចេកអំបូងលឿងទៅប្រទេសចិនកើនដល់ចំនួន ១៥។ ការនាំចេញចេកអំបូងលឿងស្រស់ពីកម្ពុជាទៅទីផ្សារអន្តរជាតិ គិតចាប់ពីដើមឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី៨ ខែកក្កដា សម្រេចបាន ១៤៧ ៧៦០តោន កើនឡើងជាង ១៥០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០