ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
សិង្ហបុរីជាទិសដៅអចលទ្រព្យធំជាងគេសម្រាប់វិនិយោគិនហុងកុង

ក្រុងសិង្ហបុរី៖ ដោយសារការទាក់ទាញនៃបរិស្ថាននយោបាយប្រកបដោយស្ថិរភាពរបស់សិង្ហបុរី និងការជួលការិយាល័យរឹងមាំជាងនៅទីក្រុងហុងកុង វិនិយោគិនជនជាតិហុងកុងបានចាក់បញ្ចូលទឹកប្រាក់សរុបចំនួន ១,៤ពាន់លានដុល្លារទៅក្នុងវិស័យអចនទ្រព្យរបស់ប្រទេស​ដីកោះមួយនេះ ក្នុងឆមាសទី១ ឆ្នាំ២០១៩។ ទឹកប្រាក់នេះស្មើជាង ១ ភាគ ៤ នៃទឹកប្រាក់ចំនួន ៥,២ ពាន់លានដុល្លារនៃការវិនិយោគលើអចលនទ្រព្យនៅបរទេសសរុបដែលហូរចេញពីទីក្រុងហុងកុង ដែលធ្វើឱ្យសិង្ហបុរីក្លាយជាទិសដៅកំពូលគេ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ ២០១៩


ក្រុមហ៊ុន TATA STEEL នឹងបិទរោងចក្រផលិតដែកនៅចក្រភពអង់គ្លេស

ក្រុងឡុងដ៍៖ ក្រុមហ៊ុន Tata ដែលជាក្រុមហ៊ុនផលិតដែកធំជាងគេនៅចក្រភពអង់គ្លេស បានឱ្យដឹងថា ខ្លួននឹងបិទរោងចក្រ Orb Electrical Steels របស់ខ្លួននៅតំបន់ Newport ភាគខាងជើងទីក្រុង South Wales ដែលមានបុគ្គលិកចំនួន ៣៨០នាក់។ ក្នុងការបិទរោងចក្រនេះអាចបណ្តាលឱ្យមនុស្សចំនួន ២៦នាក់បាត់បង់ការងារ។ ប៉ុន្តែក្រុមហ៊ុន បានព្រមព្រៀងលក់ក្រុមហ៊ុន Gogent Power Inc (CPI) នៅកាណាដាទៅឱ្យក្រុមហ៊ុន JFE Shoji Trade Corporation របស់ជប៉ុនដែលអាចជួយការពារការងារបាន ៣០០​ កន្លែង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ ២០១៩


AIR ASIA X បញ្ជាទិញយន្តហោះ AIRBUS តម្លៃ ៥ពាន់លានដុល្លារ

ក្រុងប៉ារីស៖ ក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាហោះហើរតម្លៃទាប Air Asia X របស់ប្រទេសម៉ាឡេស៊ី បានបញ្ជាទិញយន្តហោះ Airbus ចំនួន ៤២គ្រឿងដែលមានតម្លៃក្នុងបញ្ជីសរុប ៥ពាន់លានដុល្លារ។ ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus បានឱ្យដឹងថា ក្រុមហ៊ុន Air Asia X បានដាក់ការបញ្ជាទិញរឹងមាំមួយដើម្បីទិញយន្តហោះរយៈចម្ងាយឆ្ងាយ A330neo ចំនួន​១២គ្រឿង និងយន្តហោះរយៈចម្ងាយមធ្យម A321XLR ចំនួន ៣០គ្រឿង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ ២០១៩


ចិនចេញផ្សាយបញ្ជីក្រុមហ៊ុនធំទាំង ៥០០ ជាមួយលទ្ធផលកាន់តែប្រសើរ

ក្រុងជីណាន៖ ប្រទេសចិនកាលពីថ្ងៃអាទិត្យបានចេញបញ្ជីសហគ្រាសចិនធំៗទាំង៥០០​ ប្រចាំឆ្នាំ២០១៩ ដែលបានបង្ហាញឱ្យឃើញលទ្ធផលប្រសើរឡើង និងការកែលម្អរចនា​   សម្ព័ន្ធឧស្សាហកម្ម។ បញ្ជីថ្មីដែលចេញផ្សាយរួមគ្នាដោយសហព័ន្ធសហគ្រាសចិន (CEC) និងសមាគមនាយកសហគ្រាស (EDA) សម្រាប់ឆ្នាំទី១៨ នេះ បានបង្ហាញថា ប្រាក់ចំនេញសុទ្ធរបស់ក្រុមហ៊ុនទាំងនេះបានកើនឡើង ១០,៣% ក្នុងឆ្នាំ២០១៨ បើធៀបនឹងឆ្នាំ២០១៧។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ ២០១៩


LOTTE លក់ក្រុមហ៊ុន BURGER KING JAPAN

ក្រុងសេអ៊ូល៖ ក្រុមហ៊ុនលក់រាយដ៏ធំ Lotte Group របស់ប្រទេសកូរ៉េខាងត្បូង បានលក់ភាគហ៊ុនទាំងស្រុងរបស់ខ្លួនក្នុងក្រុមហ៊ុន Burger King Japan Hondlings បន្ទាប់ពីកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុននេះអស់រយៈពេល ៩ឆ្នាំ។ ខណៈដែលតម្លៃពិតប្រាកដនៃការលក់នេះមិនត្រូវបានបង្ហើបឱ្យដឹងនោះ ប្រភពក្នុងឧស្សាហកម្មនេះបានឱ្យដឹងថា កិច្ចព្រមព្រៀងទិញលក់ភាគហ៊ុននេះអាចមានតម្លៃប្រហែល ១០ពាន់លានវ៉ុន (៨,២៦ លានដុល្លារ)។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ ២០១៩


  • វ៉ាស៊ីនតោនបន្ថែមពន្ធនាំចូល១៥%លើទំនិញចិន
  • អាមេរិក-បារាំងសម្រេចកិច្ចព្រមព្រៀងពន្ធឌីជីថល
  • AIR INDIA ស្នើសុំជំនួយពីរដ្ឋាភិបាលក្រោយត្រូវកាត់ផ្តាច់ពីការផ្គត់ផ្គង់ប្រេង
  • អាមេរិក-ជប៉ុន ឯកភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
  • ក្រុមហ៊ុនចិន ជប៉ុន និងកូរ៉េសម្លឹងកិច្ចសហការក្នុងឧស្សាហម្ម 5G
  • សិង្ហបុរីសាកល្បងរថយន្តក្រុងគ្មានអ្នកបើកបរនៅសប្តាហ៍ក្រោយ
  • ប្រាក់ចំណូល BAIDU កើន តែប្រាក់ចំណេញសុទ្ធធ្លាក់ចុះ
  • ផ្សារហ៊ុនអាស៊ីឡើងថ្លៃ ខណៈមានភាពធូរស្រាលបញ្ហាពាណិជ្ជកម្ម
  • PROTON ចង់ដណ្តើមឈ្មោះជាក្រុមហ៊ុនលក់រថយន្តច្រើនជាងគេមកវិញ
  • លោក ត្រាំ ចាប់អារម្មណ៍ទិញកោះ GREENLAND