ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ទំហំពាណិជ្ចកម្មរវាងកម្ពុជា-ឥណ្ឌូនេស៊ីកើនដល់៥៥៨លានដុល្លារ កើន២% ខណៈមានគម្រោងបើកការហោះហើរត្រង់មកកម្ពុជា

ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីឆ្នាំ២០១៨ កន្លងមកនេះ ទំហំពាណិជ្ជកម្មរួមរវាងប្រទេសទាំងពីរបានកើនឡើងដល់៥៥៨លានដុល្លារអាមេរិក ពោលមានកាកើនឡើងប្រមាណ២% បើប្រៀបធៀបនិងឆ្នាំ២០១៧។ ជាមួយគ្នានោះផងដែរ ប្រទេសឥណ្ឌូនេស៊ីមានគម្រោងបើកការហោះហើរត្រង់មកកាន់កម្ពុជាក្នុងគោលបំណងទាក់ទាញភ្ញៀវទេស​ចរណ៍​ខ្មែរទៅលេងកំសាន្តប្រទេសខ្លួនផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ ២០១៩


តម្រូវការជួលអចលនទ្រព្យជាពិសេសខុនដូកើនឡើងខ្ពស់ខណៈតម្លៃមិនសូវប្រែប្រួល

ភ្នំពេញ៖ ដោយសារតែលំហូរវិនិយោគិនបរទេសចូលមកកម្ពុជាកាន់តែច្រើននោះ តម្លៃជួលអចលនទ្រព្យដូចជាខុនដូ ផ្ទះល្វែង និងវីឡាបានកើនឡើងជាគំហុក ជាពិសេសខុនដូដែលតំបន់ខ្លះមិនអាចឆ្លើយតបគ្រប់គ្រាន់ទៅនឹងតម្រូវការនោះទេ។ បើទោះបីជាតម្លៃនៃការជួលខុនដូហាក់នៅថេរ តែតម្លៃនៃការជួលផ្ទះល្វែងដែលមានជនជាតិចិនរស់នៅច្រើន ត្រូវបានម្ចាស់ផ្ទះអះអាចងថា តម្លៃជួលកើនឡើងជាងមុខជិត ៥០%។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃសោរ៍-អាទិត្យ ទី៦-៧ ខែមេសា ឆ្នាំ ២០១៩


ទុនវិនិយោគក្នុងវិស័យសំណង់ត្រីមាសទី១ឆ្នាំ២០១៩ មានប្រមាណជាង៤០ម៉ឺនដុល្លារ

ភ្នំពេញ៖ លោក ស បំណង អនុប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីបានឱ្យដឹងថា ក្នុងរយៈពេលត្រីមាសទី១ នៃឆ្នាំ២០១៩នេះ ការស្នើសុំអនុញ្ញាតសាងសង់អគារនៅមន្ទីរៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានីភ្នំពេញមានជាង៣០០គម្រោង គិតជាទុនវិនិយោគមានប្រមាណជាង ៤០ ម៉ឺនដុល្លារ។ លោកបន្តថា ក្នុងរយៈពេលត្រីមាសទី១ឆ្នាំនេះ បើប្រៀបធៀបនិងឆ្នាំ២០១៨ កន្លងទៅមានលក្ខណៈប្រហាក់ប្រហែលគ្នាផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃសោរ៍-អាទិត្យ ទី៦-៧ ខែមេសា ឆ្នាំ ២០១៩


មុខរបរលក់ត្រីងៀត ផ្តល់ប្រាក់ចំណូលសមរម្យ ជួយអោយមានជីវភាពធូរធារ

ខេត្តព្រៃវែង៖ ស្តី្រឈ្មោះ អាថាវ ជាអាជីវករម្នាក់នៅក្នុងផ្សារអ្នកលឿង បានឱ្យដឹងថា គាត់បានប្រកបមុខរបរលក់ត្រីងៀតជាង ២០ឆ្នាំមកហើយ ដោយមុខរបរនេះទទួលបានប្រាក់   កំរ៉ៃសមរម្យ និងជួយឱ្យជីវភាពគ្រួសារគាត់ធូរធារជាច្រើន មិនពិបាកខ្វះមុខខ្វះក្រោយនោះទេ។ គាត់បានបន្ថែមថា ក្នុងមួយថ្ងៃៗគាត់ប្រឡាក់លក់ប្រមាណជា៥០គីឡូឯណោះ ហើយសម្រាប់ងៀត​ត្រីរ៉ស់ចិញ្ចឹម គាត់លក់បានតម្លៃ២៥០០០រៀលក្នុង១គីឡូ និងចំណែកឯងៀតត្រីរ៉ស់ស្រែលក់បានក្នុងតម្លៃ៣០០០០រៀលក្នុង១គីឡូ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ ២០១៩


កម្ពុជាស្នើធនាគារចិនគាំទ្រការទូទាត់រូបិយប័ណ្ណខ្មែរតាមប្រព័ន្ធអេឡិចត្រូនិច ក្នុងវិស័យពាណិជ្ជកម្ម

ភ្នំពេញ៖ នៅក្នុងជំនួបរវាងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងនាយករងប្រតិបត្តិនៃធនាគារចិន ប្រចាំទីក្រុងហុងកុង កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន​ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ចកម្ម បានជម្រុញឱ្យតំណាងធនាគារចិនទទួលយកការ​ទូទាត់ប្រាក់រៀលឱ្យបានកាន់តែទូលាយសម្រាប់សកម្មភាពធុរកិច្ច និងវិនិយោគទ្វេរភាគី ជាពិសេស ការដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ឬហៅថា E-Commerce ដោយប្រើប្រាស់បច្ចេកវិទ្យា​ E-Payment និង QR Code ដូចគ្នាជាមួយនឹងកម្មវិធីទូរសព្ទដៃរ Wechat ឬ Alipay របស់ចិនជាដើម។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ ២០១៩


  • ពិព័រណ៍លំនៅឋាននឹងជួយទាក់ទាញការវិនិយោគនៅកម្ពុជា
  • ផលិតកម្មធនធានរ៉ែកម្ពុជានឹងចាប់ផ្តើមពីចុងឆ្នាំនេះ
  • អាកាសចរណ៍ AIR ASIA ពង្រីកប្រតិបត្តិការនៅបណ្តាប្រទេស CLMV
  • តម្លៃដី និងអចលនទ្រព្យនៅទីប្រជុំជនក្រុងតាខ្មៅកើនឡើងប្រមាណ៣០-៥០ ភាគរយ ខណៈប្លង់គោលក្រុងតាខ្មៅបានបញ្ចប់
  • វិនិយោគគិនចិនចាប់អារម្មណ៍វិស័យទេសចរណ៍ និងឧស្សាហកម្មខេត្តព្រះសីហនុ គ្រោងបង្កើតការហោះហើរត្រង់បន្ថែមទៀត
  • រោងចក្រផលិតទឹកស្អាតតម្លៃប្រមាណ៣០លានដុល្លារ ដាក់សម្ពោធនៅព្រឹកនេះ ខណៈការសិក្សាផែនការអភិវឌ្ឍន៍បណ្តាញលូប្រមូលទឹកកខ្វល់ក្រុសៀមរាបត្រូវបានបញ្ចប់
  • ការប្រើប្រាស់សេវាស្ថាបត្យកម្មមានការកើនឡើង
  • ពន្ធដារពិន័យយានយន្តមិនបង់ពន្ធផ្លូវបានជាង$១លាន
  • CDC អនុម័តគម្រោងវិនិយោគ៣ដែលមានតម្លៃសរុបជាង $២៣លាន
  • សេដ្ឋកិច្ចឌីជីថលជាកត្តាជំរុញថ្មីមួយសម្រាប់កម្ពុជា