ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ប្រាក់ចំណូលរបស់កំពង់ផែព្រះសីហនុកើនឡើង ១៧%

ភ្នំពេញ៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំបានមកពីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញផ្សាយកាលពីម្សិលមិញ ប្រាក់ចំណូលសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានកើនឡើងដល់ប្រហែល ៨០លានដុល្លារ សម្រាប់ឆ្នាំ២០១៩ កើនឡើង ១៧,៥ភាគរយ ធៀបនឹងប្រហែល ៦៨លានដុល្លារកាលពីឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ ២០២០


CDC អនុម័តគម្រោងចំនួន ៤ តម្លៃជាង $១៧លាន

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃចន្ទ សម្រេចអនុម័តគម្រោងវិនិយោគចំនួន ៤ រួមមាន (១) ក្រុមហ៊ុន Sun Awesome Garment Co., Ltd. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគត់ ស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមទុនវិនិយោគ ៦,៩លានដុល្លារ និងអាចបង្កើតការងារបាន ៦១០នាក់។ (២) ក្រុមហ៊ុន Famous Leatherware (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅខណ្ឌមានជ័យ មានទុនវិនិយោគ ៥,៣លានដុល្លារ អាចបង្កើតការងារបាន ៣១៤នាក់។ (៣) ក្រុមហ៊ុន Xin Hak Muy Make Clothes Assist Material Co., Ltd. គម្រោងបង្កើតរោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងអំបោះដេរ នៅខណ្ឌដង្កោ មានទុនវិនិយោគ ២,៥លានដុល្លារ អាចបង្កើតការងារបាន ២៣២នាក់។ (៤) ក្រុមហ៊ុន Kimbao Bag Industry Co., Ltd គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាន ២,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣៤នាក់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ ២០២០


ការនាំចេញពោតធ្លាក់ចុះជាង ៤០ភាគរយ

ភ្នំពេញ៖ ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុងឆ្នាំ២០១៩ កម្ពុជានាំចេញពោតសរុបជាង ១១៩ ៩៩៣តោន ធ្លាក់ចុះ ៤១,២៣ភាគរយ ពីចំនួនជាង ២០៤ ១៨៤តោន កាលពីឆ្នាំ២០១៨ ខណៈអ្នកនៅក្នុងវិស័យនេះអះអាងថា បណ្តាលមកពីភាពរាំងស្ងួត និងការបំផ្លាញពីសត្វល្អិត។ ពោតក្រហមត្រូវបាននាំចេញទៅកាន់ប្រទេសថៃ វៀតណាម និងកោះតៃវ៉ាន់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ ២០២០


ការនាំចេញម្រេចនៅឆ្នាំ២០១៩ បានកើនឡើង ៥០ភាគរយ

ភ្នំពេញ៖ យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងឆ្នាំ២០១៩ ការនាំចេញម្រេចមិនមែន GI របស់កម្ពុជាសម្រេចបាន ៣ ៦៩៣,២៥តោន កើន ៥៣,១៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានចំនួន ២ ៤១១,២០តោន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ ២០២០


ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានការកើនឡើង

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវៀតណាម លោក Vu Quang Minh បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមកាលពីឆ្នាំ២០១៨ បានកើនឡើងដល់ ៤,៧០៤ពាន់លានដុល្លារអាមេរិក កើនឡើង ២៣,៨ភាគរយ ធៀបនឹងឆ្នាំ២០១៧ និងនៅក្នុងរយៈពេល ១១ខែដំបូងឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មបានកើនដល់ ៤,៨ពាន់លានដុល្លារអាមេរិក កើនឡើង​ ១៣,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ ២០២០


  • ចំណូលពីភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរមានជាង ៩៩លានដុល្លារ ធ្លាក់ចុះជាង ១៥ភាគរយក្នុងឆ្នាំ២០១៩
  • ការនាំចេញអង្ករឆ្នាំ២០១៩ បន្តធ្លាក់ចុះជិត ១%
  • វិស័យសំខាន់បីនៅតែរក្សាកំណើនល្អសម្រាប់ឆ្នាំ២០២០
  • ការនាំចេញកៅស៊ូរយៈពេល ១១ខែបានកើនឡើងជាង ២៤ភាគរយ
  • ការចុះបញ្ជីម៉ាកពាណិជ្ជកម្មបានកើនឡើងជាង ២ភាគរយ
  • គម្រោងរោងចក្រអគ្គិសនីចំនួន ២ ទទួលការយល់ព្រមពី CDC
  • តំបន់ឆ្នេរកម្ពុជានៅមានសក្តានុពលច្រើនក្នុងការទាក់ទាញទេសចរ
  • ការចុះបញ្ជីពាណិជ្ជកម្មកើន ២៣ ភាគរយ ១១ខែឆ្នាំនេះ
  • ក្រុមហ៊ុនជប៉ុនមកស្វែងរកឱកាសធ្វើអាជីវកម្មនៅកម្ពុជា
  • ការទិញ-លក់ផ្ទះតាមរយៈ CENTURY 21 កើនឡើង ១៥%