ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
អេស៊ីលីដាបានការយល់ព្រមពី NBC ក្នុងការបោះលក់ IPO

ភ្នំពេញ៖ Acleda Bank Plc ដែលជាធនាគារឈានមុខគេគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុក នឹងក្លាយជាធនាគារពាណិជ្ជកម្មដំបូងក្នុងការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បន្ទាប់ពីធនាគារនេះទទួលបានលិខិតយល់ព្រមពីធនាគារជាតិនៃកម្ពុជា សម្រាប់​ការធ្វើពិពិធកម្មប្រភពមូលនិធិរបស់ខ្លួនសម្រាប់ការពង្រឹងអាជីវកម្ម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ ២០១៩


រដ្ឋាភិបាលនឹងបង្កើនចំណូលពន្ធ២០%នៅឆ្នាំ២០២០

ភ្នំពេញ៖ រដ្ឋាភិបាលបានកំណត់ទិសដៅបង្កើនប្រាក់ចំណូល តាមរយៈការប្រមូលចំណូលពីពន្ធដារ និងគយជាង២០%នៅឆ្នាំក្រោយ ជាវិធានការមួយដើម្បីពង្រឹងឯករាជភាពរបស់ខ្លួន ដោយលើកកម្ពស់ការប្រមូលប្រាក់ចំណូល។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានឡើងការពារច្បាប់នេះនៅសភា ដែលត្រូវបានអនុម័តកាលពីថ្ងៃអង្គារបានឱ្យដឹងថា​ សេដ្ឋកិច្ចរបស់កម្ពុជានៅតែរឹងមាំ មានតម្រូវការសម្រាប់រដ្ឋាភិបាលក្នុងការចំណាយកាន់​តែច្រើនដើម្បីទ្រទ្រង់សេដ្ឋកិច្ច ដោយការបន្តលើកកម្ពស់ប្រាក់ចំណូលក្នុងស្រុកតាមរយៈការប្រមូលពន្ធ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩


កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំដែលជំរុញដោយការនាំចេញ

ភ្នំពេញ៖ ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងថមថយបន្តិចពី៧,៥% កាលពីឆ្នាំ២០១៨ មកនៅ៧% នៅឆ្នាំ២០១៩ នេះ។ របាយការណ៍បង្ហាញថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ដែលមានទំហំប្រហែល៧០% នៃទំនិញនាំចេញគ្រប់មុខបានកើនចំនួន ១៧,៧% ក្នុងឆ្នាំ២០១៨ ប៉ុន្តែបានធ្លាក់ចុះបន្តិចវិញមកនៅត្រឹម ១៥,៣% គិតត្រឹមខែមិថុនា ឆ្នាំ២០១៩។ វិស័យសំណង់នៅតែបង្ហាញពីកំណើន ជាលទ្ធផល ការនាំចូលដែក បានស្ទុះឡើងយ៉ាងគំហុក ដល់ទី ៦៣,៥% គិតត្រឹមខែមិថុនា​ ឆ្នាំ២០១៩ ពី ២៧,៧%​ ក្នុងឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩


វត្តមាន CENTURY 21 នៅក្រុងព្រះសីហនុនឹងរួមចំណែកជំរុញវិស័យអចលទ្រព្យ

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចាត់ទុកវត្តមានរបស់ក្រុមហ៊ុនទទួលសិទ្ធធ្វើអាជីវកម្មលើម៉ាក់យីហោពី Century 21 Real Estate មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់វិនិយោគិនទាំងក្នុងស្រុក និងបរទេសមកលើ​កម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ ដែលវិនិយោគលើវិស័យអចលនទ្រព្យ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩


ធនាគារជាតិ៖ កម្ពុជារក្សាបានកំណើនម៉ាក្រូដ៏ល្អ និងរឹងមាំ

ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានឱ្យដឹងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាស៊ានលើកទី៤៩ថា កម្ពុជាបានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងល្អប្រសើរជាមួយនឹងកំណើនដ៏រឹងមាំ ខណៈអតិផរណាទាប និងអាចគ្រប់គ្រងបាន បានអនុគ្រោះសម្រាប់ការអភិវឌ្ឍាជាបន្តនៃវិស័យធនាគារ នៅកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩


  • កម្ពុជា កូរ៉េខាងត្បូងរៀបចំបង្កើតកិច្ចព្រមព្រៀង FTA
  • ក្រុមហ៊ុនចិនគ្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា
  • ភាពរាំងស្ងួតនឹងធ្វើឱ្យប៉ះពាល់ផលិតកម្មស្រូវប្រាំង និងការនាំចេញ
  • ក្រុមហ៊ុនចិនគ្រោងវិនិយោគលើថាមពលពីសំរាមនៅខេត្តព្រះសីហនុ
  • កម្ពុជានឹងរៀបចំពិព័រណ៍វិស័យសំណង់លើកទី៦នៅខែក្រោយ
  • ឥណ្ឌាគ្រោងនឹងបើកសភាពាណិជ្ជកម្មនៅកម្ពុជា
  • របាយការណ៍ៈ គុណភាពការងារនៅកម្ពុជាមានភាពល្អប្រសើរ
  • ចំណូលបានពីការប្រមូលពន្ធដាររយៈពេល១០ខែ កើនឡើង២៨ភាគរយ
  • តំណក់ប្រេងនឹងទទួលបាននៅពាក់កណ្តាលឆ្នាំក្រោយ
  • កម្ចី និងប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើនខ្លាំង