ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
AIIB ផ្តល់កម្ចីសម្រាប់កែលំអសេវាអ៊ីនធឺណេតនៅកម្ពុជា

ភ្នំពេញ៖ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលផ្តួចផ្តើមដោយចិនផ្តល់កម្ចី៧៥លានដុល្លារជាលើកដំបូង អោយក្រុមហ៊ុនបណ្តាញខ្សែអុបតិក(FOCN) នៅកម្ពុជាដើម្បីកែលំអល្បឿនអ៊ីនធឺណេត។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ AIIB កាលពីថ្ងៃសុក្រ។ AIIB បានអោយដឹងថាគំរូនេះបានបណ្តាក់ទុននៃការអូសខ្សែបណ្តាញអុបទិកក្រោមដីសរុបប្រវែង ២០០០គីឡូម៉ែត្រគ្រប់ដណ្តប់តាមទីក្រុងធំៗ តាមតំបន់ជាយក្រុង និងនៅទីជនបទរបស់ប្រទេសកម្ពុជា។ តាមធនាគារ AIIB បានអោយដឹងថាការសាងសង់បណ្តាញខ្សែកាបអុបទិកនេះ នឹងកាត់តាមចំនួន ០៥ខេត្តគឺ ខេត្តកំពត ព្រៃវែង ត្បួងឃ្មុំ កំពង់ធំ និងខេត្តពោធិ៍សាត់។ បច្ចុប្បន្នមានក្រុមហ៊ុនបរទេសដែលផ្តល់សេវាទូគមនាគមន៍ ខ្សែអុបទិកក្រោមសមុទ្រចំនួន០៤នៅកម្ពុជា​ និងក្រុមហ៊ុនខ្សែអុបទិកក្រោមដីក្នុងស្រុកមានចំនួន០៣។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃច័ន្ទ ទី១៥ ខែកក្កដា ឆ្នាំ ២០១៩


រយះពេល០៥ខែ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ៣លាននាក់

ភ្នំពេញ៖ ប្រទេសកម្ពុជា មានចំនួនប្រមាណជិត៣លាននាក់ ដែលមានកំណើនប្រមាណ១១,០៤% ធៀបនឹងរយះពេលដូចគ្នាកាលពីឆ្នាំ២០១៨ កន្លងទៅនេះក្នុងរយះពេល៥ខែដំបូង​ឆ្នាំ២០១៩នេះ ភ្ញៀវទេសចរអន្តរជាតិបានមកដល់កម្ពុជាចំនួន ២,៨៨ លាននាក់ភាគ​ច្រើន​មកដល់កម្ពុជាតាមផ្លូវអាកាសដែលមានចំនួនរហូតដល់ ២,០១លាននាក់ក្នុងនោះ​​ដែរ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាអាកាសយានដ្ឋានដែលទទួលភ្ញៀវទេស​ចរ អន្តរជាតិច្រើនជាងគេ​បន្ទាប់មកអាកាសយានដ្ឋានសៀមរាប។ ភ្ញៀវជនជាតិចិន​បានមកដល់កម្ពុជា​មានកំណើនដល់ជាង៤០% ដែលវាជាកំណើនខ្ពស់បើធៀបប្រទេស​ដ៏ទៃទៀត ជាក់ស្តែងជើងហោះហើរមកពីរដ្ឋធានីប៉េកាំប្រទេសចិន ជើងហោះហើរពីប្រទេសភីលីពីន និងជើងហោះហើរមកពីប្រទេសឥណ្ឌូណេស៊ីជាដើម។​

ប្រភពៈ ព័ត៌មានរបស់កាសែត កោះសន្តិភាព លេខ ៩៧៤០ចេញផ្សាយថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ ២០១៩


ខណះកម្ពុជាផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកជាច្រើនខេត្ត តម្លៃជ្រូករស់នៅតែខ្ពស់

ភ្នំពេញ៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិក បាននឹងកំពុងរាលដាលនៅតាមបណ្តាខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជានិងបានសម្លាប់ជ្រូកប្រជាកសិករ រាប់រយពាន់ក្បាលមកហើយ។ អ្វីដែលចំឡែកនោះតម្លៃជ្រូកនៅលើទីផ្សារក្នុងប្រទេសគឺនៅរក្សាកំរិតខ្ពស់ដដែរ មិនមានអ្វីប្រែប្រួលនោះទេ ព្រោះប្រជាពលរដ្ឋនៅតែចាត់ទុកសាច់ជ្រូកជាចំណែកសំខាន់នៃការរៀបចំមុខម្ហូបប្រចាំថ្ងៃរបស់ពួកគាត់។​ គួរបញ្ជាក់ថាគិតមកដល់នេះខេត្តចំនួន០៥ដែលផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក មានខេត្តរតនគិរីជ្រូកជាង៥០០ក្បាលឈឺនិងងាប់ ត្រូងឃ្មុំ៣៣៧ក្បាល ខេត្តស្វាយរៀង៨៧ ក្បាល ខេត្តតាកែវ២៧ក្បាល ចុងក្រោយខេត្តកណ្តាល៥០០ក្បាលដែលសុទ្ធសឹងតែ ឈឺនិងងាប់។

ប្រភពៈ ព័ត៌មានរបស់កាសែត កោះសន្តិភាព លេខ ៩៧៤០ចេញផ្សាយថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ ២០១៩


កម្ពុជាកំពុងស្វែងរកការនាំអង្ករទៅទីផ្សារអាហ្រ្វិក

ភ្នំពេញ៖ កម្ពុជាកំពុងស្វែងរកការនាំចេញអង្ករទៅលើទីផ្សារអាហ្វ្រិក តាមរយះក្រុមហ៊ុនកូរ៉េខាងត្បូង ខណះចំណែកទីផ្សារនាំចេញអង្ករកម្ពុជាទៅអឺរ៉ុប បង្ហាញពីសញ្ញាធ្លាក់ចុះនៅឆមាសទី០១នេះ។​ ក្រៅពីទីផ្សារចិនសហព័ន្ធស្រូវអង្ករកម្ពុជារំលឹកថាការ នាំចេញទៅអាហ្វ្រិកអាចជួយបំពេញចំណែកទីផ្សារអឺរ៉ុប​ បើយោងតាមអគ្គលេខាធិកាសហព័ន្ធស្រូវអង្ករកម្ពុជា។​ ប្រសិនបើយើងអាចពង្រីកទីផ្សារនាំចេញបន្ថែមទៀត ការនាំចេញយើងកាន់តែកើនឡើង​ ការនាំអង្ករទៅអាហ្រ្វិចអាចជួយបង្កើនការនាំចេញរបស់យើងថែមទៀត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ ២០១៩


ក្រសួង នឹងបញ្ជូនគម្រោងរថភ្លើងអាកាសទៅរដ្ឋាភិបាលនៅឆ្នាំក្រោយ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្រសួងនឹងបញ្ជូនលទ្ធផលសិក្សាគម្រោងរថភ្លើងស្វ័យប្រវត្តិលើអាកាស AGT គម្រោងផ្លូវរថភ្លើង Monorail និងគម្រោងផ្លូវរថភ្លើងក្រោមដីទៅរដ្ឋាភិបាលពិនិត្យ និងសម្រេចក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការសិក្សារគម្រោងមួយដោយជប៉ុនត្រូវបានបញ្ចប់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០១៩


  • វិស័យធនាគារប្រឈមការប្រជែងកាន់តែខ្លាំងដើម្បីរកចំណែកទីផ្សារ
  • ការផ្គត់ផ្គង់ខុនដូនៅភ្នំពេញនៅឆមាសទី១ កើន ១៧%
  • ប្រតិភូពាណិជ្ជកម្មអាមេរិកពិភាក្សាឱកាសវិនិយោគនៅកម្ពុជា
  • តម្រូវការស៊ីម៉ងត៍និងឥដ្ឋនៅកម្ពុជាក្នុងឆ្នាំនេះកាន់តែកើនឡើងខ្ពស់
  • SOCFIN ប្រកាសពីការអនុវត្តភាពទទួលខុសត្រូវសង្គមនៃអាជីវកម្មខ្លួននៅកម្ពុជា
  • SMART និង HUAWEI ធ្វើតេស្តសាកល្បងបច្ចេកវិទ្យា5G
  • តម្លៃដីក្នុងខណ្ឌ៣ ហក់ឡើងខ្ពស់រយៈពេល ៦ខែ
  • ការនំាចេញអង្ករកម្ពុជាកើន៣% ខណៈចំណែកទីផ្សារចិនវ៉ាទីផ្សារអឺរ៉ុប
  • EDC: កម្ពុជានឹងផ្តោតលើការផលិតថាមពលសូឡា
  • សកម្មភាពដឹកជញ្ជូនទំនិញចេញ-ចូលនៅច្រកទ្វារអន្តរជាតិបាវិតកើនឡើង