ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ប្រាក់ចំណេញរបស់ក្រុមហ៊ុន SONY ធ្លាក់ចុះជិត ១៥%
ក្រុងតូក្យូ៖ ក្រុមហ៊ុន Sony របស់ប្រទេសជប៉ុនបានឱ្យដឹងកាលពីថ្ងៃពុធថា ប្រាក់ចំណេញសុទ្ធសម្រាប់រយៈពេល ៦ខែរបស់ខ្លួនបានធ្លាក់ចុះជិត ១៥% ប៉ុន្តែក្រុមហ៊ុនបានដំឡើងការព្យាករប្រចាំឆ្នាំដោយសារកំណើនរឹងមាំក្នុងវិស័យសេនស័ររូបភាព (image sensor) និងតន្ត្រី។ បច្ចុប្បន្ន ក្រុមហ៊ុន Sony ប្រតិបត្តិការរោងចក្រសេនស័ររូបភាពថ្មីមួយនៅខេត្ត Nagasaki ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ ២០១៩
ប្រាក់ចំណេញរបស់ក្រុមហ៊ុន FORD ធ្លាក់ចុះនៅត្រីមាសទី៣
ក្រុងញូវយ៉ក៖ ក្រុមហ៊ុនផលិតរថយន្ត Ford កាលពីថ្ងៃអាទិត្យបានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញប្រចាំត្រីមាស និងបានកាត់បន្ថយការព្យាករសម្រាប់រយៈពេលពេញមួយឆ្នាំរបស់ខ្លួន ដោយលើកឡើងពីការបង្កើនចំណាយលើការលើកទឹកចិត្តនៅអាមេរិកខាងជើង និងការថយចំការលក់នៅប្រទេសចិន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ ២០១៩
សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងកើនឡើងតិចតួចនៅត្រីមាសទី៣
ក្រុងសេអ៊ូល៖ ធនាគារកណ្តាលប្រទេសកូរ៉េខាងត្បូង (BOK) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះកាលពីត្រីមាសទី៣ ដោយព្រមានថា ធនាគារនេះអាចចេញផ្សាយកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំខ្សោយបំផុតរបស់ខ្លួននៅក្នុងរយៈពេលមួយទសវត្សរ៍ ក្នុងគ្រានៃជម្លោះពាណិជ្ជកម្មជាច្រើន។ ធនាគារនេះបានឱ្យដឹងទៀតថា ផលិតផលសរុបក្នុងស្រុក (ផ.ស.ស) បានកើនឡើង ០,៤% នៅត្រីមាសទី៣ ធៀបនឹងត្រីមាសទី២ ជាពេលដែលសម្រេចបានកំណើសេដ្ឋកិច្ច ១%។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ ២០១៩
ចិន ក្លាយជាប្រទេសមានក្រុមហ៊ុនអាជីវកម្មបង្កើតថ្មីច្រើនជាងគេ
ក្រុងប៉េកាំង៖ របាយការណ៍មួយបានឱ្យដឹងកាលពីថ្ងៃចន្ទថា ពេលនេះប្រទេសចិន មានក្រុមហ៊ុនអាជីវកម្មបង្កើតថ្មីគ្រប់គ្រងដោយឯកជនកាន់តែច្រើនដែលមានតម្លៃច្រើនជាងអាមេរិករហូតដល់ជាង១ពាន់លានដុល្លារ។ មានក្រុមហ៊ុនចិនចំនួន ២០៦ ក្នុងចំណោមក្រុមហ៊ុនបង្កើតថ្មីសរុប៤៩៤ទូទាំងពិភពលោក ដែលមានតម្លៃបំផុត កាលពីខែមិថុនា ឆ្នាំ២០១៩
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ ២០១៩
EXIMBANK ចេញលក់មូលបត្រសង្គមសម្រាប់គម្រោងអភិវឌ្ឍន៍នៅទន្លេមេគង្គ
ក្រុងតូក្យូ៖ ក្រុមហ៊ុនធានារ៉ាប់រង Dai-ichi មានមូលដ្ឋាននៅប្រទេសជប៉ុន បានទិញមូលបត្របំណុលអភិវឌ្ឍតំបន់ទន្លេមេគង្គប្រកបដោយការទទួលខុសត្រូវសង្គម ក្នុងតម្លៃសរុប៥០លានដុល្លារ ដែលចេញដោយ Export-Import Bank of India (EXIM Bank)។ មូលនិធិនេះនឹងត្រូវបានធនាគារ Export-Import Bank of India (EXIM Bank) យកទៅបែងចែកសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០១៩