ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
កម្ពុជា-កូរ៉េ បញ្ចប់ការចរចា FTA ជុំទី៣ ខណៈជាមួយចិននឹងចុះហត្ថលេខាថ្ងៃនេះ
ភ្នំពេញ៖ ប្រទេសកម្ពុជា-កូរ៉េខាងត្បូងបានបញ្ចប់ការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជុំទី៣ ដោយរំពឹងថានឹងជួយបង្កើនពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀតនៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងចុះហត្ថលេខាថ្ងៃនេះ។ កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនៃផលិតផលរបស់ភាគីទាំងពីរ ចូលទៅក្នុងទីផ្សារគ្នាទៅវិញទៅមកតាមរយៈការកាត់បន្ថយរបាំងពន្ធគយ និងរបាំងមិនមែនពន្ធគយ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០
ក្រុមហ៊ុន DAI-ICHI ចាប់ដៃជាមួយ METFONE ក្នុងការផ្តល់សេវាធានារ៉ាប់រងឌីជីថលដល់អតិថិជន
ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-iChi Life Insurance (Cambodia) PLC បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ Viettel Cambodia (Metfone) និងក្រុមហ៊ុន E-Money Payment Solutions ដើម្បីសហការគ្នាលើកកម្ពស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។ យោងតាមទិន្នន័យពីសមាគមធានារ៉ាប់រងកម្ពុជា វិស័យធានារ៉ាប់រងនៅកម្ពុជាទទួលបានបុព្វលាភប្រមាណ ១៣៣,៥លានដុល្លារ កើនឡើងជាង ១២,១ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០២០ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ១១៩,១លានដុល្លារ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០
ការនាំចេញកៅស៊ូកើនតិចតួច ឯតម្លៃធ្លាក់ចុះបន្តិច
ភ្នំពេញ៖ ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការនាំចេញកៅស៊ូពីប្រទេសកម្ពុជាសម្រេចបានចំនួន ១៧៩ ៦២១ តោន ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២០ នេះ កើនឡើង ៣,៧៨ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ រីឯតម្លៃជ័រកៅស៊ូជាមធ្យមលើទីផ្សារអន្តរជាតិចំនួន ១ ២៨៨ ដុល្លារ ក្នុង ១តោន ដោយធ្លាក់ចុះជាមធ្យមចំនួន ៥១ដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០
ព្រីនស៍សម្ពោធមណ្ឌលកម្សាន្តខ្នាតយក្សវិនិយោគ $៨៥ លាន
ភ្នំពេញ៖ ក្រុមហ៊ុនចិន Prince Holding Group បានបើកសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សដំបូងនៅកម្ពុជាគឺ «ព្រីនស៍ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីស្រូបទាញភ្ញៀវទេសចរក្នុងស្រុកដែលមិនអាចចេញទៅកម្សាន្តនៅក្រៅប្រទេសបានដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្ត។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០
ទូតកម្ពុជាស្នើក្រុមហ៊ុន HARIM វិនិយោគបង្កើតរោងចក្រចំណីសត្វ
ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ឡុង ឌីម៉ង់ បានស្នើឱ្យក្រុមហ៊ុន Harim Corporation សម្លឹងមើលការវិនិយោគបង្កើតរោងចក្រចំណីសត្វនៅក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញមកផ្គត់ផ្គង់ឱ្យរោងចក្រចិញ្ចឹមមាន់របស់ក្រុមហ៊ុននេះនៅកូរ៉េ។ ក្រុមហ៊ុននេះជាក្រុមហ៊ុនចែកចាយសាច់មាន់លំដាប់ទី១ ដែលបានកាន់កាប់ចំណែកទីផ្សារ ៧០ភាគរយនៅកូរ៉េ ហើយបានផ្គត់ផ្គង់សាច់មាន់ជាមធ្យម ៦៥ម៉ឺនក្បាលក្នុង ១ថ្ងៃ និង ១,៣លានក្បាលក្នុង ១ថ្ងៃ នៅរដូវក្តៅក្នុងទីផ្សារប្រទេសនេះ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០