ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
កិច្ចព្រមព្រៀង RCEP អាចដើរទៅមុខដោយគ្មានឥណ្ឌា
ក្រុងបាងកក៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលាយក្នុងតំបន់ (RCEP) ក្តោប ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) លើពិភពលោក និងពាក់កណ្តាលនៃប្រជាជនពិភពលោក។ ការជំទាស់របស់ឥណ្ឌា បានបំផ្លាញក្តីសង្ឈឹមថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក្នុងកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នៅថ្ងៃចន្ទនេះ បន្ទាប់ពីចរចាដ៏លំបាកអស់រយៈពេល ៧ឆ្នាំ។ ឥណ្ឌាបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចព្រមព្រៀងនេះទេ ដោយបារម្ភពីផលប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុករបស់ខ្លួន ប្រសិនបើប្រទេសនេះបានជន់លិចដោយទំនិញមានតម្លៃទាបដែលផលិតនៅប្រទេសចិន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩
ប្រាក់ចំណេញរបស់ក្រុមហ៊ុន SAMSUNG ធ្លាក់ចុះ ៥២%
ក្រុងសេអ៊ូល៖ ក្រុមហ៊ុន Samsung Electronics ដែលផលិតទូរស័ព្ទស្មាតហ្វូន និងបន្ទះឈីបមេម៉ូរីធំមុខគេរបស់ពិភពលោក បានមើលឃើញប្រាក់ចំណេញសុទ្ធរបស់ខ្លួនធ្លាក់ចុះ ៥២% នៅត្រីមាសទី៣ ដែលរងផលប៉ះពាល់ដោយការធ្លាក់ចុះជាបន្តនៃទីផ្សារបន្ទះឈីបពិភពលោក។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៩
ការលក់ផ្ទះដែលមានស្រាប់នៅអាមេរិកធ្លាក់ចុះទូទាំងប្រទេស
ក្រុងវ៉ាស៊ីនតោន៖ របាយការណ៍របស់សមាគម NAR ចុងក្រោយបំផុតបានបង្ហាញថា ការលក់លំនៅឋានដែលមានស្រាប់បានធ្លាក់ចុះ ២,២% ធៀបនឹងខែសីហា មកនៅត្រឹម ៥,៣៨ លានយូនីតនៃអត្រាប្រចាំឆ្នាំ ដែលកែតម្រូវតាមរដូវកាល ដែលនៅក្រោមអ្វីដែលក្រុមសេដ្ឋកិច្ចវិទូបានរំពឹងទុក។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ ២០១៩
ប្រាក់ចំណេញរបស់ក្រុមហ៊ុន SONY ធ្លាក់ចុះជិត ១៥%
ក្រុងតូក្យូ៖ ក្រុមហ៊ុន Sony របស់ប្រទេសជប៉ុនបានឱ្យដឹងកាលពីថ្ងៃពុធថា ប្រាក់ចំណេញសុទ្ធសម្រាប់រយៈពេល ៦ខែរបស់ខ្លួនបានធ្លាក់ចុះជិត ១៥% ប៉ុន្តែក្រុមហ៊ុនបានដំឡើងការព្យាករប្រចាំឆ្នាំដោយសារកំណើនរឹងមាំក្នុងវិស័យសេនស័ររូបភាព (image sensor) និងតន្ត្រី។ បច្ចុប្បន្ន ក្រុមហ៊ុន Sony ប្រតិបត្តិការរោងចក្រសេនស័ររូបភាពថ្មីមួយនៅខេត្ត Nagasaki ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ ២០១៩
ប្រាក់ចំណេញរបស់ក្រុមហ៊ុន FORD ធ្លាក់ចុះនៅត្រីមាសទី៣
ក្រុងញូវយ៉ក៖ ក្រុមហ៊ុនផលិតរថយន្ត Ford កាលពីថ្ងៃអាទិត្យបានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញប្រចាំត្រីមាស និងបានកាត់បន្ថយការព្យាករសម្រាប់រយៈពេលពេញមួយឆ្នាំរបស់ខ្លួន ដោយលើកឡើងពីការបង្កើនចំណាយលើការលើកទឹកចិត្តនៅអាមេរិកខាងជើង និងការថយចំការលក់នៅប្រទេសចិន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ ២០១៩