ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
PPAP នៅតែរក្សាបានកំណើន ទោះបីសេដ្ឋកិច្ចសកលធ្លាក់ចុះ
ភ្នំពេញ៖ ក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ (PPAP) បានរាយការណ៍ប្រតិបត្តិការអាជីវកម្មវិជ្ជមានក្នុងរយៈពេល ៩ខដំបូងឆ្នាំនេះ ទោះបីប្រឈមនឹងបញ្ហានៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកក៏ដោយ។ របាយការណ៍របស់ PPAP ដែលផ្ញើទៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) កាលពីល្ងាចថ្ងៃចន្ទបង្ហាញថា កំពង់ផែនេះរកប្រាក់ចំណូលបានជាង ២២,២៦៤លានដុល្លារ នៅក្នុងរយៈពេល ៩ខែដំបូង ធៀបនឹង ២១,៧០៧លានដុល្លារ ក្នុងរយៈពេលដូចគ្នាកើនឡើង ២,៤៦ភាគរយ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០
កម្ពុជានឹងមានលទ្ធភាពការនាំចេញ និង ទទួលបានការវិនិយោគកាន់តែច្រើនពីចិន បន្ទាប់ពី FTA ចូលជាធរមាន
ភ្នំពេញ៖ កម្ពុជានឹងមានទីផ្សារកាន់តែធំទៅក្នុងប្រទេសចិន បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីដំបូងត្រូវបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃម្សិលមិញ។ ក្នុងរយៈពេល ៣០ថ្ងៃក្រោយ គឺជាការបើកផ្លូវឱ្យប្រទេសទាំង២ ពង្រីកទីផ្សារសម្រាប់ផលិតផលនៃប្រទេសខ្លួន ខណៈដែលទំនិញកម្ពុជាយ៉ាងហោចណាស់ ៣៤០មុខ ត្រូវបានបើកភ្លើងខៀវសម្រាប់នាំទៅកាន់ទីផ្សារប្រទេសចិន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០
DGB បានប្រែក្លាយខ្លួនជាធនាគារពាណិជ្ជក ដើម្បីពង្រីកអាជីវកម្មនៅកម្ពុជា
ភ្នំពេញ៖ យោងតាម Yonhap News Agency ជាទីភ្នាក់ងារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូងដែលបានរាយការណ៍កាលពីថ្ងៃទី៨ ខែតុលា ថា ធនាគារឯកទេស DGB ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ធនាគារ DGB Daegu Bank បានទទួលការយល់ព្រមពីអាជ្ញាធរកម្ពុជាក្នុងការប្រតិបត្តិការជាធនាគារពាណិជ្ជ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០
ការនាំចេញជលផលនេសាទធ្លាក់ចុះ ដោយសារតម្រូវការក្នុងស្រុកកើន
ភ្នំពេញ៖ កម្ពុជាបាននាំចេញផលនេសាទសរុប ១ ៧៣០តោន ក្នុងរយៈ ៩ខែ ឆ្នាំ២០២០ ធ្លាក់ចុះជាង ៨៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនមានចំនួន ១០ ៩៨០ តោន ដោយសារតែការកើនឡើងនៃតម្រូវការក្នុងស្រុកអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០
រដ្ឋាភិបាលដាក់ផែនការវិនិយោគសាធារណៈជិត $១៣ ពាន់លាន ដល់ឆ្នាំ២០២៣
ភ្នំពេញ៖ លទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញថា រដ្ឋាភិបាលត្រូវការទុនវិនិយោគសាធារណៈសរុប ១២,៧៩៦ពាន់លានដុល្លារ សម្រាប់គម្រោងសរុបចំនួន ៦២៩ ដោយក្នុងនោះទុនវិនិយោគ ៨,៣៩៧ពាន់លានដុល្លារ សម្រាប់គម្រោងចំនួន ២០៣ ដែលកំពុងដំណើរការ និងទុនវិនិយោគ ៤,៣៩៩ពាន់លានដុល្លារ សម្រាប់គម្រោងថ្មីចំនួន ៤២៦ ដែលជាគម្រោងសម្រាប់អនុវត្តក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ឬ គម្រោងថ្មីៗ។ ការវិភាជទុនវិនិយោគដល់គម្រោងទាំងនេះនឹងត្រូវបែងចែកទៅតាមវិស័យធំៗចំនួន៤ គឺវិស័យសង្គមកិច្ច វិស័យសេដ្ឋកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសេវាកម្ម និងកម្មវិធីអន្តរវិស័យ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០