ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
កម្ពុជានាំចេញកៅស៊ូបានជាង$១៦៩លានក្នុងរយៈពេល៧ខែ
ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា តម្លៃនៃការនាំចេញកៅស៊ូរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានជាង ១៦៩លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៩ ខណៈតម្លៃបន្តធ្លាក់ចុះ។ ទិន្នន័យបង្ហាញថា តម្លៃកៅស៊ូមធ្យមក្នុងរយៈពេល ៧ខែកន្លងមកនេះ គឺ ១ ៣៤២ដុល្លារក្នុងមួយតោន ដោយធ្លាក់ចុះប្រហែ ៥% ធៀបនឹងឆ្នាំ២០១៨។ ទោះបីយ៉ាងនេះក្តី របាយការណ៍បានបង្ហាញថា បរិមាណកៅស៊ូ ដែលបាននាំចេញក្នុងរយៈពេលនេះកើនឡើង ២៥% ដល់ ១២៥ ៩៥៥ តោន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ ២០១៩
ចំណូលពីអង្គរ ៨ខែ ទទួលបានជិត$៧០លាន ធ្លាក់ចុះ១១ភាគរយ
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ប្រាក់ចំណូលពីការលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ៨ខែ មានជាង៦៩,៤លានដុល្លារ ធ្លាក់ចុះ ១១,៨២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកភ្ញៀវទេសចរមានចំនួន ១,៥ លាននាក់ ធ្លាក់ចុះ ១១,០៥%។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ ២០១៩
GDT ជំរុញក្រុមហ៊ុនចិនបន្តអនុវត្តកាតព្វកិច្ចបង់ពន្ធដាឱ្យបានត្រឹមត្រូវ
ភ្នំពេញ៖ ក្នុងឱកាសចូលរួមក្នុងវេទិកាស្តីពី«យន្តកានៃកិច្ចសហប្រតិបត្តិការផ្នែកសារពើពន្ធរវាងកម្ពុជា និងចិន» កាលពីថ្ងៃសុក្រ លោក គង់វបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញលើកទឹកចិត្តឱ្យបណ្តាលសហគ្រាស និងក្រុមហ៊ុនចិនទាំងអស់ដែលកំពុងមានវត្តមាននៅកម្ពុជាចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាតាមរយៈការបន្តពង្រឹងការអនុវត្តកាតព្វកិច្ចបង់ពន្ធដារឱ្យបានត្រឹមត្រូវស្របច្បាប់ និងបទប្បញ្ញត្តិនៅកម្ពុជា។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ ២០១៩
ដីនៅកំពត់-បូកគោហក់ឡើងភ្លាមៗក្រោយពីមន្រ្តីកំពូលកម្ពុជាស្នើឱ្យអ្នកបណ្តាក់ទុកក្នុងស្រុកវិនិយោគបុរីនៅបូកគោ
ភ្នំពេញ៖ ក្រោយពីមន្រ្តីកំពូលកម្ពុជា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានស្នើឱ្យវិនិយោគិនក្នុងស្រុកដែលមានទ្រព្យធនច្រើនទៅបណ្តាក់ទុកវិនិយោគជាបុរីនៅតំបន់បូកគោដើម្បីឱ្យពលរដ្ឋដែលចង់ទៅរស់នៅទីនោះអាចទិញលំនៅឋានស្នាក់នៅបាន មានអ្នកវិនិយោគិនជាច្រើនបានស្វែងរកទិញដីដើម្បីត្រៀមទុកអភិវឌ្ឍ ដែលធ្វើឱ្យតម្លៃដីនៅទីនោះហក់ឡើងថ្លៃជាបន្តបន្ទាប់។
ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃសៅរ៍ ទី៣១ ខែសីហា ដល់ ថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ ២០១៩
METFONE អះអាងពីការប្រើបច្ចេកវិទ្យា5G របស់ HUAWEI
ភ្នំពេញ៖ ក្រុមហ៊ុនទូរស័ព្ទចល័ត Metfone បានបញ្ជាក់ពីការប្រើប្រាស់បច្ចេកវិទ្យាបណ្តាញ5G របស់Huawei ទោះបីជាក្រុមហ៊ុនមេរបស់ខ្លួនបដិសេធបច្ចេកវិទ្យាក្រុមហ៊ុនចិនមួយនេះនៅក្នុងប្រទេសវៀតណាមក៏ដោយ។ វៀតណាមកំពុងចូលរួមដោយស្ងៀមស្ថាត់ជាមួយរដ្ឋបាលលោក ត្រាំ ដែលបានហាមឃាត់ក្រុមហ៊ុន Huawei មិនឱ្យទិញបច្ចេកវិទ្យាអាមេរិកដោយសារតែការបារម្ភសន្តិសុខជាតិ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ ២០១៩