ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កំណើនទេសចរណ៍ពិភពលោកថមថយនៅឆ្នាំ២០១៩

ក្រុងម៉ាឌ្រីដ៖ យោងតាម​ទីភ្នាក់ងារ​ទេសចរណ៍រ​បស់​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទបានឱ្យដឹងថា ទេសចរណ៍​ពិភពលោក​បាន​ធ្លាក់ចុះ​នៅ​ឆ្នាំ​២០១៩ ដោយសារ​ការ​ថមថយ​សេដ្ឋកិច្ច​ពិភពលោក ជាពិសេស​នៅ​ទ្វីបអឺរ៉ុប និង​អាស៊ី​ ជាទី​ដែល​កើតមាន​ភាពមិនប្រាកដ​ប្រជា​ទាក់ទង​ទៅនឹង Brexit ហើយ​បាតុកម្ម​ក្នុង​ទីក្រុង​ហុងកុង​ក៏បាន​ដាក់បន្ទុក​ដល់​វិស័យ​ទេសចរណ៍​ផងដែរ​។ អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាឌ្រីដ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ចំនួន​ការមកដល់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​កើនឡើង ៤ភាគរយ​ កាលពី​ឆ្នាំមុន​ដល់ ១,៥​ពាន់​លាន​នាក់ ​ដែល​ជា​អត្រា​ទាប​បំផុត​របស់ខ្លួន​គិត​ចាប់ពី​ឆ្នាំ​២០១៦ ​មក​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២០


សេដ្ឋកិច្ចរបស់ចិនមានកំណើនទាបបំផុត

ក្រុងប៉េកាំង៖ យោងតាម​ការស្ទង់មតិ​សេដ្ឋវិទូ​ដែល​ធ្វើឡើង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ បាន​កើនឡើង​ក្នុង​អត្រា​ទាប​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល​ ៣ ​ទសវត្សរ៍​កាលពី​ឆ្នាំ​២០១៩ បន្ទាប់ពី​រយៈពេល​ ១​ឆ្នាំ​ ដែល​បាន​ជួបប្រទះ​នូវ​ការធ្លាក់ចុះ​តម្រូវការ​ក្នុងស្រុក និង​ញាំញី​ទៅ​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។ ការស្ទង់មតិ​របស់​អ្នកវិភាគ​ក្នុង​ស្ថាប័ន​ចំនួន ១៤ ព្យាករ​ថា​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ទី​ ២ របស់​ពិភពលោក​នេះ​នឹង​សម្រេច​បាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (​ផ.ស.ស​) ៦,១ ភាគរយ​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ ២០១៩​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ ២០២០


អតិរេកពាណិជ្ជកម្មចិនជាមួយអាមេរិកធ្លាក់ជាង ៨%

ក្រុងប៉េកាំង៖ ទិន្នន័យ​បានបង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ថា អតិរេក​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​ ជាមួយ​អាមេរិក​បាន​រួម​តូច​កាលពី​ឆ្នាំមុន ខណៈ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​ពីរ​របស់​ពិភពលោក​បាន​ដកហូត​ពន្ធ​នាំចូល​ពិន័យ​ទៅវិញ​ទៅមក​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែខ្លាំង​មួយ ខណៈ​ប្រទេស​ទាំងពីរ​ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដែល​បន្ធូរបន្ថយ​ភាព​តានតឹង​។ យោងតាមទិន្នន័យគយ អតិរេក​របស់​ប្រទេស​ចិន​មាន​ទំហំ​ប្រហែល ២៩៥,៨​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​២០១៩ ធ្លាក់ចុះ ៨,៥​ភាគរយ​ ធៀប​នឹង​ចំនួន​ខ្ពស់​បំផុត​ ៣២៣,៣​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​២០១៨​។ កាលពី​ខែធ្នូ អតិរេក​របស់​ខ្លួន​ជាមួយ​អាមេរិក​មាន​ចំនួន​ប្រហែល ២៣,២ពាន់​លាន​ដុល្លារ​ ធៀប​នឹង ២៤,៦ ពាន់​លាន​ កាលពី​ខែ​វិច្ឆិកា​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ ២០២០


វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសអាហ្សង់ទីន

អាហ្សង់ទីនត្រូវបានរំពឹងថានឹងជួបប្រទះការធ្លាក់ចុះសេដ្ឋកិច្ចបីឆ្នាំជាប់គ្នា ដោយមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា សេដ្ឋកិច្ចនៅឆ្នាំ២០១៩ ត្រូវបានរំពឹងថានឹងធ្លាក់ចុះ -៣,១ភាគរយ និងធ្លាក់ចុះ -១,៣ភាគរយនៅឆ្នាំ២០២០នេះ បន្ទាប់ពីធ្លាក់ចុះ -២,៥ភាគរយ នៅឆ្នាំ២០១៨។ អត្រាអតិផរណារបស់ប្រទេសនេះរំពឹងថានឹងកើនឡើងដល់​ ៤៨,៣ភាគរយ នៅឆ្នាំ២០១៩។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១ ខែមករា ឆ្នាំ ២០២០


ការវិនិយោគអចលនទ្រព្យរបស់កូរ៉េខាងត្បូងកំពុងជម្រុញឱ្យវៀតណាមកាន់តែខ្លាំងក្លាឡើង

ប្រទេសវៀតណាមដែលជាប្រទេសជិតខាងរបស់កម្ពុជាបានជាប់លំដាប់ទី២ សម្រាប់ការវិ-និយោគអចលនទ្រព្យពីសំណាក់វិនិយោគិនកូរ៉េខាងត្បូង ដែលធ្វើឲ្យវៀតណាមកំពុងរីកចម្រើនទីផ្សារអចលនទ្រព្យកម្រិតខ្ពស់។ តាមការវិភាគរបស់ក្រុមហ៊ុនអចលនទ្រព្យវៀតណាម The Chosunilbo បានឱ្យដឹងថា តាំងពីវៀតណាមបន្ធូរបន្ថយច្បាប់កម្មសិទ្ធលើអចលនទ្រព្យតាំងពីឆ្នាំ ២០១៥ មក មានជនបរទេសជាច្រើន បានសំរុកមកទិញអចលនទ្រព្យក្នុងប្រទេសនេះ ជាក់ស្ដែងខុនដូលក់ដាច់ខ្លាំងបំផុត។ ចំពោះជនជាតិកូរ៉េខាងត្បូង ភាគច្រើនទិញខុនដូកម្រិតខ្ពស់ ដែលមានតម្លៃខ្ទង់ ២៦៩,០០០ ដុល្លារ និងធ្វើឲ្យសេដ្ឋកិច្ចរបស់វៀតណាមកើនឡើងខ្ពស់ ហើយប្រជាជនជាច្រើនបាននាំគ្នាព្យាយាមទិញអចលនទ្រព្យច្រើនតាមដែលអាចធ្វើបាន ពិសេសគឺផ្ទះ និងអាផាតមិន ព្រោះគេរំពឹងថា វានឹងចំណេញខ្លាំងនៅរយៈពេល ១០ ឆ្នាំក្រោយ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រ www.business-cambodia.com ចេញផ្សាយថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ ២០១៩


  • ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ ២០១៩
  • ទីផ្សារប្រេងនៅតែអតុល្យភាពបើទោះបីជាមានការកាត់បន្ថយផលិត
  • រដ្ឋាភិបាលថៃសម្រេចបន្ថយពន្ធដីពី៥០ ទៅ៩០ភាគរយ
  • អតិផរណានៅចិនកើនដល់កម្រិតខ្ពស់ ខណៈសាច់ជ្រូកឡើងថ្លៃជាង ១១០%
  • WB នឹងកាត់បន្ថយការផ្តល់កម្ចីដល់ចិន
  • សិង្ហបុរីរក្សាការផ្គត់ផ្គង់លំនៅឋាននៅដដែលសម្រាប់ឆ្នាំក្រោយ
  • ក្រុងហុងកុងអាចជួបប្រទះឱនភាពថវិកាជាលើកដំបូងក្នុងរយៈពេល ១៥ឆ្នាំ
  • វិនិយោគិនបុគ្គលទិញហ៊ុន ARAMCO ច្រើនលើសកំណត់
  • វិនិយោគពីលោកខាងលិចនៅស្រីលង្កាជាហិរញ្ញប្បទានជំនួសចិន
  • ផលិតកម្មនៅចិនកើន ក្រោយធ្លាក់៦ខែជាប់គ្នា