ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ប៉ូឡូញជំរុញឱ្យចិនវិនិយោគបន្ថែមនិងលុបចោលរបាំងពន្ធ

ក្រុងវ៉ាសូវី៖ រដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសប៉ូឡូញ កាលពីថ្ងៃចន្ទបាន​ជំរុញឱ្យប្រទេសចិនវិនិយោគកាន់តែច្រើនថែមទៀតនៅតំបន់អឺរ៉បកណ្តាល និងទម្លាក់ចោលឧបសគ្គពន្ធនាំ​ចូល ខណៈដែលសមភាគីរបស់លោកបានស្វែងរកការធានាថា​ ទីក្រុងវ៉ាសូវីនឹងពិចារណា​លើ​បច្ចេកវិទ្យា 5G ដ៏ចម្រូងចម្រាសរបស់ទីក្រុងប៉េងកាំង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ ២០១៩


ធនាគារកណ្តាលចិន កំពុងប្រឹងប្រែងដាក់ដំណើរការរូបិយប័ណ្ណឌីជីថល

ក្រុងប៉េកាំង៖ មន្រ្តីជាន់ខ្ពស់ចិនមួយរូបបានឱ្យដឹងកាលពីថ្ងៃចន្ទថា ធនាគារកណ្តាលចិនកំពុងបង្កើនល្បឿនកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការដាក់ឱ្យប្រើប្រាស់រូបីយប័ណ្ណឌីជីថល​ដែល​គាំទ្រដោយរដ្ឋាភិបាល សំដៅធានាបានតួនាទីដ៏ទំនើបបំផុតក្នុងការប្រកួតប្រជែងរូបិយប័ណ្ណ​ឌីជីថលពិភពលោក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ ២០១៩


អាមេរិកដកហូតពន្ធថ្មីលើដែកម៉ិកស៊ិក និងចិន

ក្រុងវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានប្រកាសដកហូតពន្ធថ្មីៗទៅលើទំនិញដែករបស់ប្រទេសម៉ិកស៊ិក​និងចិន ដោយនិយាយថា ប្រទេសទាំងនោះបានជួយក្រុមហ៊ុន​ផលិតរបស់ខ្លួនជាមួយនឹងការផ្តល់ឧបត្ថម្ភធន។ សេចក្តីសម្រេចនេះកើតមានឡើង​ ២ខែ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយល់ព្រមលុបចោល​ពន្ធលើដែក និងអាលុយមីញ៉ូមដែលនាំចូលពីម៉ិកស៊ិក និងកាណាដា បន្ទាប់ពីប្រទេសទាំង៣ បានព្រមព្រៀងពាណិជ្ជកម្មអាមេរិក ដែលត្រូវបានកែប្រែថ្មី។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ ២០១៩


ធនាគារធំបំផុតរបស់អាល្លឺម៉ង់កាត់បន្ថយការងារ ១៨ ពាន់កន្លែង

ក្រុងហ្រ្វែហ្វឺត៖ ធនាគារ Deutsche Bank ដែលជាធនាគារធំជាងគេរបស់ប្រទេសអាល្លឺម៉ង់ បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួននឹងកាត់បន្ថយការងារចំនួន ១៨ ០០០ កន្លែងនៅត្រឹមឆ្នាំ២០២២។ ធនាគារនេះ បានឱ្យដឹងទៀតថា ការកាត់បន្ថយការងារនេះនឹងជួយកាត់បន្ថយការចំណាយប្រចាំឆ្នាំបានចំនួន ៦ពាន់លានអឺរ៉ូ (៦,៧ ពាន់លានដុល្លារ)។ ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំមកនេះ ធនាគារនេះ បានកាត់បន្ថយបុគ្គលិកប្រហែល ៦០០០កន្លែងរួចហើយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ ២០១៩


ចិនរំពឹងវ៉ាអាមេរិកក្លាយជាទីផ្សារធានារ៉ាប់រងធំបំផុត

ក្រុងប៉េកាំង៖ ប្រទេសចិនត្រូវបានរំពឹងថានឹងវ៉ាសហរដ្ឋអាមេរិកដើម្បីក្លាយជាទីផ្សារធានារ៉ាប់រងធំបំផុតក្នុងពិភពលោកនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០។ ទោះជាយ៉ាងណា ទីផ្សារចិនបច្ចុប្បន្ននៅតែមានទំហំតិចជាង ៤០%នៃទំហំទីផ្សារធានារ៉ាប់រងរបស់សហរដ្ឋអាមេរិក ហើយក៏តូចជាងទីផ្សារធំបំផុតទាំង៣រួមបញ្ចូលគ្នានៅសហភាពអឺរ៉ុបផងដែរពោលគឺ​ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ ២០១៩


  • រថយន្ត VOLVO ផលិតនៅចិនត្រូវបាននាំចេញទៅអឺរ៉ុបតាមរថភ្លើងជាលើកដំបូង
  • HUAWEI បើកសម្ពោធហាងទូរសព្ទក្នុងប្រទេសអេស្ប៉ាញ
  • TOTAL វិនិយោគ $១០០លានលើការស្តារព្រៃឈើ
  • តម្លៃលំនៅឋានក្នុងប្រទេសចិនរក្សាបានស្ថិរភាព
  • ប្រេងឆៅធ្លាក់ថ្លៃ ទោះជាមានការបន្តកាត់បន្ថយទិន្នផល
  • អឺរ៉ុប និងវៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
  • OPEC សម្រេចបន្តកាត់បន្ថយទិន្នផលប្រេង ៩ខែទៀត
  • មហាសេដ្ឋី BUFFETT បរិច្ចាគប្រាក់ជាង $៣ពាន់លានដល់មូលនិធិ ៥
  • វិស័យទេសចរណ៍ស្រីលង្កាស្ទុះលឿនជាងការគិត
  • HONDA ប្រមូលរថយន្ត ១,៦ លានគ្រឿងមកជួសជុល