ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការនាំចេញប្រេងរបស់អ៊ីរ៉ង់ធ្លាក់ចុះតាំងពីអាមេរិកដាក់ទណ្ឌកម្ម

ក្រុងវ៉ាស៊ីនតោន៖ រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានយកទិន្នន័យពីមជ្ឈមណ្ឌល Clipper Data និងបានឱ្យដឹងថា ការនាំចេញប្រេងរបស់អ៊ីរ៉ង់បានកើនដល់កម្រិតខ្ពស់ជាងគេនៅខែមិថុនា ឆ្នាំ២០១៨ ដែលនាំចេញបានប្រមាណ ២,៧លានធុងក្នុងមួយថ្ងៃ។ កាលពីខែកញ្ញាវិញ អ៊ីរ៉ង់នាំចេញប្រេងបានតែ ១,៩លានធុងក្នុងមួយថ្ងៃតែប៉ុណ្ណោះ ហើយ EIA បានឱ្យដឹងថា ពួកគេមិនទាន់ច្បាស់ឡើយថាមូលហេតុដែលបង្កឱ្យមានការធ្លាក់ចុះនេះគឺមកពីការដាក់ទណ្ឌកម្មរបស់អាមេរិក ឬមកពីមូលហេតុដទៃនោះទេ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ ២០១៨


ត្រឹម ៩ខែប៉ុណ្ណោះ វៀតណាមនាំចេញគ្រឿងសមុទ្រជាង ៦ពាន់លានដុល្លារ កើនឡើង ៧%

វៀតណាម៖ វៀតណាមជាប្រទេសដែលនាំចេញគ្រឿងសមុទ្រក្នុងចំនួនច្រើនជាងគេបំផុតនៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី និងជាប់ចំណាត់ថ្នាក់លេខ៨ លើពិភពលោក។ សមាគមន៍ផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាមបានបញ្ជាក់ថា នៅត្រឹម ៩ខែឆ្នាំនេះ វៀតណាម​បានសម្រេចការនាំចេញគ្រឿងសមុទ្ររបស់ខ្លួនបានរហូត ២,៩លានតោន ដែលគិតជាទឹកប្រាក់ប្រមាណ ៦,៤ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧ភាគរយ ប្រៀបធៀប​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រ Business Cambodia ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ ២០១៨


ទស្សនវិស័យ៖ សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០១៩ នឹងធ្លាក់ចុះ

ក្រុងញូដេលី៖ យោងតាមការស្ទង់មតិក្រុមសេដ្ឋវិទូបានឱ្យដឹងថា ទស្សនវិស័យការលូតលាស់ជុំវិញពិភពលោកសម្រាប់ឆ្នាំ២០១៩ បានធ្លាក់ចុះលើកដំបូង ព្រោះតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន រួមទាំងការរឹតបន្តឹងស្ថានការណ៍ហិរញ្ញវត្ថុ។ ការព្យាករលើការលូតលាស់ជុំវិញពិភពលោកនៅឆ្នាំនេះ មិនមានការផ្លាស់ប្តូរទេ គឺស្មើ ៣,៨% ប៉ុន្តែសម្រាប់ឆ្នាំ២០១៩ វិញ បានធ្លាក់ចុះមកស្មើតែ ៣,៦% ប៉ុណ្ណោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ ២០១៨


ការនាំចេញគ្រឿងសម្អាងរបស់កូរ៉េបន្តកើនឡើងយ៉ាងខ្លាំង

ក្រុងសេអ៊ូល៖ យោងតាមរបាយការណ៍មួយរបស់ភ្នាក់ងារលើកតម្កើងការធ្វើពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ (KOTRA) បានឱ្យដឹងថា ផលិតផលគ្រឿងសម្អាងក្នុងប្រទេសកូរ៉េខាងត្បូងកំពុងតែក្លាយជាកត្តាជំរុញដ៏សំខាន់ ដោយការនាំចេញផលិតផលទាំងនេះបន្តកើន​ឡើងយ៉ាងខ្លាំង។ កូរ៉េខាងត្បូងនាំចេញគ្រឿងសម្អាងប្រមាណ ៤,៩៦ប៊ីលានដុល្លារ​កាលពីឆ្នាំមុន ឬច្រើនជាងឆ្នាំ២០១៣ ដល់ទៅ ៤ដង ។គិតចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំនេះ ការនាំចេញគ្រឿងសម្អាងកូរ៉េស្មើ ៤,៦ប៊ីលានដុល្លារទៅហើយ ឬច្រើនជាងរយៈពេលដូចគ្នានាឆ្នាំមុនដល់ទៅ ៣១,៤% ឯណោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ ២០១៨


ការនាំចេញរបស់ថៃធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ១៩ខែ

ក្រុងបាងកក៖ ទិន្នន័យក្រសួងពាណិជ្ជកម្មបានឱ្យដឹងកាលពីថ្ងៃចន្ទថា ការនាំចេញដែលគិតពន្ធរួចរបស់ប្រទេសថៃនៅខែកញ្ញាបានធ្លាក់ចុះជាលើកដំបូងក្នុងកំឡុងពេល ១៩ខែមក​នេះខុសពីការគិតទុករបស់អ្នកវិភាគ។ ការនាំចេញគឺជាកត្តាជំរុញដ៏សំខាន់នៃការលូតលាស់របស់ប្រទេសថៃ ហើយវាបានធ្លាក់ចុះ ៥,២% នៅខែកញ្ញា បើធៀបនឹងឆ្នាំមុន។កាលពីខែសីហា ការនាំចេញបានកើនឡើងដល់ទៅ ៦,៦៨% បើធៀបនឹងឆ្នាំមុន។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ ២០១៨


  • ទស្សនវិស័យនៃការនាំចេញអង្កររបស់ថៃនៅតែរឹងមាំ
  • វៀតណាមនឹងនាំចូលគ្រាប់ស្វាយចន្ទីឆៅជាង ៣០ម៉ឺនតោនបន្ថែម
  • គ្រោះធម្មជាតិនៅជប៉ុនធ្វើឱ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះ
  • ការនាំចេញរបស់វៀតណាមនឹងបាន ២៣៩ប៊ីលានដុល្លារនៅឆ្នាំនេះ
  • ឱនភាពថវិកាប្រចាំឆ្នាំរបស់អាមេរិកកើនដល់កម្រិតខ្ពស់បំផុត
  • ប្រទេសចិនទទួលបាន FDI ច្រើនបំផុតក្នុងពិភពលោក
  • ជម្លោះពាណិជ្ជកម្មប៉ះពាល់សេដ្ឋកិច្ចអាស៊ី
  • ជប៉ុនដាក់ដំណើរការប្រព័ន្ធទិដ្ឋាការអេឡិចត្រូនិកនៅឆ្នាំ២០២០
  • ថៃរំពឹងផលិតដូងបានជិត ៩០ម៉ឺនតោនឆ្នាំនេះ ខណៈប្រទេសនេះនាំចូលដូងជាង ៤០ម៉ឺនតោនរាល់ឆ្នាំ
  • ការនាំចេញរបស់កូរ៉េខាងត្បូងធ្លាក់ចុះ ៨,២% នៅខែកញ្ញា