ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ខណះកម្ពុជាផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកជាច្រើនខេត្ត តម្លៃជ្រូករស់នៅតែខ្ពស់

ភ្នំពេញ៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិក បាននឹងកំពុងរាលដាលនៅតាមបណ្តាខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជានិងបានសម្លាប់ជ្រូកប្រជាកសិករ រាប់រយពាន់ក្បាលមកហើយ។ អ្វីដែលចំឡែកនោះតម្លៃជ្រូកនៅលើទីផ្សារក្នុងប្រទេសគឺនៅរក្សាកំរិតខ្ពស់ដដែរ មិនមានអ្វីប្រែប្រួលនោះទេ ព្រោះប្រជាពលរដ្ឋនៅតែចាត់ទុកសាច់ជ្រូកជាចំណែកសំខាន់នៃការរៀបចំមុខម្ហូបប្រចាំថ្ងៃរបស់ពួកគាត់។​ គួរបញ្ជាក់ថាគិតមកដល់នេះខេត្តចំនួន០៥ដែលផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក មានខេត្តរតនគិរីជ្រូកជាង៥០០ក្បាលឈឺនិងងាប់ ត្រូងឃ្មុំ៣៣៧ក្បាល ខេត្តស្វាយរៀង៨៧ ក្បាល ខេត្តតាកែវ២៧ក្បាល ចុងក្រោយខេត្តកណ្តាល៥០០ក្បាលដែលសុទ្ធសឹងតែ ឈឺនិងងាប់។

ប្រភពៈ ព័ត៌មានរបស់កាសែត កោះសន្តិភាព លេខ ៩៧៤០ចេញផ្សាយថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ ២០១៩


កម្ពុជាកំពុងស្វែងរកការនាំអង្ករទៅទីផ្សារអាហ្រ្វិក

ភ្នំពេញ៖ កម្ពុជាកំពុងស្វែងរកការនាំចេញអង្ករទៅលើទីផ្សារអាហ្វ្រិក តាមរយះក្រុមហ៊ុនកូរ៉េខាងត្បូង ខណះចំណែកទីផ្សារនាំចេញអង្ករកម្ពុជាទៅអឺរ៉ុប បង្ហាញពីសញ្ញាធ្លាក់ចុះនៅឆមាសទី០១នេះ។​ ក្រៅពីទីផ្សារចិនសហព័ន្ធស្រូវអង្ករកម្ពុជារំលឹកថាការ នាំចេញទៅអាហ្វ្រិកអាចជួយបំពេញចំណែកទីផ្សារអឺរ៉ុប​ បើយោងតាមអគ្គលេខាធិកាសហព័ន្ធស្រូវអង្ករកម្ពុជា។​ ប្រសិនបើយើងអាចពង្រីកទីផ្សារនាំចេញបន្ថែមទៀត ការនាំចេញយើងកាន់តែកើនឡើង​ ការនាំអង្ករទៅអាហ្រ្វិចអាចជួយបង្កើនការនាំចេញរបស់យើងថែមទៀត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ ២០១៩


ក្រសួង នឹងបញ្ជូនគម្រោងរថភ្លើងអាកាសទៅរដ្ឋាភិបាលនៅឆ្នាំក្រោយ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្រសួងនឹងបញ្ជូនលទ្ធផលសិក្សាគម្រោងរថភ្លើងស្វ័យប្រវត្តិលើអាកាស AGT គម្រោងផ្លូវរថភ្លើង Monorail និងគម្រោងផ្លូវរថភ្លើងក្រោមដីទៅរដ្ឋាភិបាលពិនិត្យ និងសម្រេចក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការសិក្សារគម្រោងមួយដោយជប៉ុនត្រូវបានបញ្ចប់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០១៩


វិស័យធនាគារប្រឈមការប្រជែងកាន់តែខ្លាំងដើម្បីរកចំណែកទីផ្សារ

ភ្នំពេញ៖ ការបើកដំណើរការរបស់ធនាគារ MGN Emperor Bank កាលពីសប្តាហ៍មុនបង្ហាញពីការរីកចម្រើននៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ប៉ុន្តែវាក៏បង្ហាញពីការប្រកួតប្រជែងកាន់​តែ​ខ្លាំងនៅក្នុងទីផ្សារដ៏តូចចង្អៀត ដែលអាចនឹងនាំទៅរកការច្របាច់បញ្ចូលគ្នានៅពេល​អនាគតផងដែរ ដោយសារតែការកើនឡើងចំនួនធនាគារ តែចំនួនអតិថិជននៅដដែល។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០១៩


ការផ្គត់ផ្គង់ខុនដូនៅភ្នំពេញនៅឆមាសទី១ កើន ១៧%

ភ្នំពេញ៖ បើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ដែលចេញផ្សាយកាលពីម្សិលមិញបានបង្ហាញថា ក្នុងរយៈពេល៦ខែដំបូងក្នុងឆ្នាំ២០១៩​ ការផ្គត់ផ្គង់បន្ទប់ខុនដូនៅរាជធានីភ្នំពេញបានកើនឡើងប្រមាណ ១៧% បើធៀបនឹងដំណាច់ឆ្នាំ២០១៨ និងកើន ៩៣% បើធៀបនឹងដំណាច់ឆ្នាំ២០១៧។ របាយការណ៍ដដែលឱ្យដឹងថា ក្នុងចំណោមខុនដូ ១៦ ៦៥៧ យូនីត មាន៥១% ជាប្រភេទតម្លៃសមរម្យ ២៤% ជាប្រភេទមធ្យម និង២៥% ជាប្រភេទប្រណីត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០១៩


  • ប្រតិភូពាណិជ្ជកម្មអាមេរិកពិភាក្សាឱកាសវិនិយោគនៅកម្ពុជា
  • តម្រូវការស៊ីម៉ងត៍និងឥដ្ឋនៅកម្ពុជាក្នុងឆ្នាំនេះកាន់តែកើនឡើងខ្ពស់
  • SOCFIN ប្រកាសពីការអនុវត្តភាពទទួលខុសត្រូវសង្គមនៃអាជីវកម្មខ្លួននៅកម្ពុជា
  • SMART និង HUAWEI ធ្វើតេស្តសាកល្បងបច្ចេកវិទ្យា5G
  • តម្លៃដីក្នុងខណ្ឌ៣ ហក់ឡើងខ្ពស់រយៈពេល ៦ខែ
  • ការនំាចេញអង្ករកម្ពុជាកើន៣% ខណៈចំណែកទីផ្សារចិនវ៉ាទីផ្សារអឺរ៉ុប
  • EDC: កម្ពុជានឹងផ្តោតលើការផលិតថាមពលសូឡា
  • សកម្មភាពដឹកជញ្ជូនទំនិញចេញ-ចូលនៅច្រកទ្វារអន្តរជាតិបាវិតកើនឡើង
  • វិស័យឯកជនបារម្ភពីផលប៉ះពាល់លើការដឹកជញ្ជូន
  • ហត្ថាកសិករបង្ហាញពីកំណើនប្រាក់ចំណេញជិត៥០%