ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
NAGACORP ចង់អភិវឌ្ឍ IR នៅខេត្តសៀមរាបនិងព្រះសីហនុ

ភ្នំពេញ៖ NagaCorp​ ជាក្រុមហ៊ុនមេរបស់កាស៊ីណូ NagaWorld នៅកម្ពុជានិងចុះបញ្ជី     នៅផ្សារហ៊ុនហុងកុងបានបង្ហាញចំណាប់អារម្មណ៍លើការអភិវឌ្ឍ រមណីយដ្ឋានរួមបញ្ចូលគ្នា(Integrated Resort-IR) នៅតំបន់ជាច្រើនរបស់ខេត្តសៀមរាប និងក្រុងព្រះសីហនុ។នេះបើយោងតាមគេហទំព័រ GGRAsia ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០


ក្រុមហ៊ុនអន្តរជាតិ ២ រួមគ្នាអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា

ភ្នំពេញ៖ Goldwell Capital ជាក្រុមហ៊ុនជើងសាឧបករណ៍និស្សន្ទអន្តរជាតិ ចុះបញ្ជីនៅកម្ពុជា និងក្រុមហ៊ុន Sun Hill Assets ដែលមានមូលដ្ឋានគ្រឹះនៅប្រទេសម៉ាឡេស៊ីរួមសហការគ្នាដើម្បីលើកកម្ពស់ទីផ្សារឧបករណ៍និស្សន្ទរបស់កម្ពុជាទៅក្នុងតំបន់និង ពិភពលោក ព្រមទាំងដើម្បីទាក់ទាញវិនិយោគិនបរទេសចូលមកទីផ្សារនៅកម្ពុជា។ ក្រុមហ៊ុនទាំងពីរបានចុះអនុស្សរណ: នៃការយោគយល់គ្នាស្តីពីភាពជាដៃគូពាណិជ្ជកម្មកាលពីថ្ងៃស្រុកសប្តាហ៍មុន។ ប្រធានទីប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុន​ Gold well Capital បានប្រាប់ថា ភាពជាដៃគូនេះនឹងណែនាំប្រទេសកម្ពុជាទៅកាន់សេវាកម្មវិនិយោគ និងផលិតផលវិនិយោគអន្តរជាតិដែលមានជំនាញ និងវិជ្ជាជីវ:ខ្ពស់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារទី០១ ខែកញ្ញា ឆ្នាំ២០២០


Kalmar នឹងផ្គត់ផ្គង់ឧបករណ៍ស្ទួច ឲ្យកំពុងផែស្វយ័តភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន Kalmar ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Cargotec បានចុះកិច្ចព្រមព្រៀងជាមួយកំពង់ផែស្វយ័តភ្នំពេញ (PPAP) ដើម្បីផ្គត់ផ្គង់ឧបករណ៍ស្ទូច SmartPower Rubber-Tyred Gantry (RTG) យីហោ Kalmar ចំនួន ៤គ្រឿងសម្រាប់ចំណតកុងតឺន័រLM17 របស់ខ្លួននៅប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាពចំណតកុងតឺន័រមួយនេះឲ្យកើនឡើងទ្វេដង។ ឧបករណ៍ស្ទូច RTG នឹងត្រូវដំឡើងនៅចំណតកុងតឺន័រ LM17 របស់ PPAPក្នុងខេត្តកណ្តាល។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០


គោលការណ៍ស្ថិរភាពហិរញ្ញវត្ថុនឹងត្រូវពង្រីក

ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ សមាគមធនាគារនៅកម្ពុជា (ABC) តំណាងដោយលោក អ៊ិន ចាន់នី និងសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា​(AmCham)​ តំណាងដោយលោក Allen Tan បានចុះអនុស្សរណ:នៃការយោគយល់ (MoU) ផ្តោតលើការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយស្ថិរភាពនៅក្នុងសហគមន៍អាជីវកម្មកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០


ក្រុមហ៊ុន PERSON & PEOPLE GROUP ចាប់អារម្មណ៍ចំពោះការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Person & people Group ដែលមានជំនាញក្នុងការផលិតម៉ាស៊ីន និងឧបករណ៍ពាក់ព័ន្ធនឹងវិស័យសុខាភិបាល មានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងបានបង្ហាញការចាប់អារម្មណ៍ចំពោះការចូលមកបើករោងចក្រផលិតនៅក្នុងប្រទេសកម្ពុជា ខណ:ផលិតផលនេះកំពុងមានតម្រូវការយ៉ាងច្រើននៅទីផ្សារអន្តរជាតិ។ យោងតាមស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ បច្ចុប្បន្នការវិនិយោគផ្ទាល់របស់កូរ៉េនៅកម្ពុជា (FDI) មានតម្លៃជាង ៤,៤៧ពាន់លានដុល្លារ​ស្មើនឹងក្រុមហ៊ុនជាង២០០។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០


  • CDC អនុម័តគម្រោងចំនួន៧ ក្នុងតម្លៃសរុបជិត $៧២លាន
  • រដ្ឋាភិបាលចាប់ផ្តើមបន្តឧបត្ថម្ភប្រាក់ជុំទី២ដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលមានជំងឺកូវីដ១៩
  • ក្រុមហ៊ុនចិនចាប់អារម្មណ៍ប្រមូលទិញផ្លែឈើស្រស់ពីកម្ពុជា
  • កម្ពុជារំពឹងទាក់ទាញវិនិយោគគិនកូរ៉េខាងត្បូងបង្កើតរោងចក្របន្ថែមទៀត
  • ការនាំចេញផលិតផលពីស្ករគ្រប់ប្រភេទធ្លាក់ចុះ ៤៤ភាគរយ
  • កម្ពុជានាំចេញគ្រឿងអលង្ការ និងត្បូងក្នុងតម្លៃជាង $១,៣ពាន់លាន
  • ក្រុមហ៊ុនចិនចំនួន ២ ចូលមកវិនិយោគនៅក្នុង PPSEZ
  • ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងថៃ កើន ២,២៧%
  • ចំណូលពីពន្ធដារក្នុងរយៈពេល ៧ខែ ដើមឆ្នាំមានតម្លៃជិត ១ ៨៧៨លានដុល្លារ
  • បុព្វលាភក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាកើនជាង ១២% ក្នុងឆមាសទី១ ឆ្នាំនេះ