ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជា-តួកគី នឹងជំរុញទំហំពាណិជ្ជកម្មឱ្យដល់$១ពាន់លាន

ភ្នំពេញ៖ កម្ពុជា និងតួកគីមានបំណងជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១ពាន់លាន​ដុល្លារក្នុង១ឆ្នាំ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតទាបនៅឡើយនា​ពេលបច្ចុប្បន្ន។ កាលពីដើមឆ្នាំ២០១៩ កម្ពុជា និងតួកគី បានប្តេជ្ញាម្តងហើយថានឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន៥០០លានដុល្លារនៅឆ្នាំ២០២០។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ ២០១៩


កម្ពុជានឹងទទួលប្រយោជន៍ពីសហគមន៍ឫស្សីផ្តៅ

ភ្នំពេញ៖ កម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការយល់ព្រមលើកិច្ច​ព្រមព្រៀង​បង្កើត​អង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ ដែលគេរំពឹងថាកម្ពុជានឹងក្លាយជាសមាជិក​នៃបណ្តាញនេះក្នុងពេលឆាប់ៗនេះ។ ការចូលសមាជិកនេះក៏នឹងជួយឱ្យកម្ពុជាអាចអភិវឌ្ឍឫស្សី និងផ្តៅរបស់ខ្លួនបានតាមរយៈការបង្កើនការដាំដុះ និងប្រើប្រាស់ផលិតផលពីឫស្សី និងផ្តៅ ដែលអាចជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ​និងជួយផ្ស៊ំាមជ្ឈដ្ឋាន ព្រមទាំងស្តារគម្របព្រៃឈើឡើងវិញដើម្បីឆ្លើយតបទៅនឹងគោល​នយោ​បាយវិស័យព្រៃឈើជាតិ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិរបស់កម្ពុជាផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ ២០១៩


ក្រសួងកំពុងជំរុញការបង្កើតសាកលវិទ្យាល័យជំនាញទេសចរណ៍

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាកំពុងជំរុញក្នុងការបង្កើតវិទ្យាស្ថាន និងសាកលវិទ្យាល័យទេសចរណ៍ ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ឱ្យស្រប​ទៅតាមកម្មវិធីសិក្សាអាស៊ាន ខណៈគំនិតផ្តួចផ្តើមនេះ ត្រូវបានលើកឡើងតាំងពី១០ឆ្នាំ​មុនមកម្លេះ។ ឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលទេស​ចរអន្តរជាតិ៧លាននាក់ ក្នុងនោះទេសចរចិន៣លាននាក់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ ២០១៩


គម្រោងវិនិយោគសំណង់នៅតែបន្តកើនឡើង

ភ្នំពេញ៖ ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុង  រយៈពេល ៤ខែ ឆ្នាំ២០១៩​ ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាមានតម្លៃ ២ ៧៤២ លានដុល្លារ កើនឡើង ៦៧, ៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ បើ​យោងតាមរបាយការណ៍ដដែលខាងលើនាពេលគន្លងមកបានបង្ហាញថា នៅក្នុងឆ្នាំ ២០១៨ ទុន​វិនិយោគវិស័យសំណង់នៅកម្ពុជា មានតម្លៃប្រមាណ ៥ ២២៨ លានដុល្លារ ធ្លាក់ចុះ ១៨,៦៦ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ដែលមាន
៦ ៤២៨ លានដុល្លារ។ 

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ ២០១៩


ទីក្រុងរណបថ្មីមួយនឹងលេចរូបរាងនៅខេត្តកំពង់ចាមពីរឆ្នាំខាងមុខក្រោមការវិនិយោគរបស់ចិន

ខេត្តកំពង់ចាម៖ ទីក្រុងរណបថ្មីមួយក្រោមការវិនិយោគរបស់ជនជាតិចិន បានចាប់ផ្តើម​ដំណើរការសាងសង់ជាផ្លូវការហើយ។ ទីក្រុងរណបនេះនឹងលេចចេញជារូបរាងនៅរយៈពេលពីរឆ្នាំខាងមុខទៀតសម្រាប់ដំណាក់កាលទី១ ដែលវានឹងជំរុញសក្តានុពលខេត្តមួយនេះ​កាន់តែខ្លាំងឡើងនៅពេលអនាគត។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ ២០១៩


  • ក្រុមហ៊ុនយក្សជប៉ុនគ្រោងបោះទុកនៅខេត្តសៀមរាបលើវិស័យកសិកម្មនិងទេសចរណ៍
  • កម្ពុជា-បារាំងរំពឹងពីកំណើនទេសចរទៅវិញទៅមក
  • EMIRATES ដំណើរការជើងហោះហើរភ្នំពេញ-ឌូបៃ តាមបាងកកវិញ
  • EDC និងក្រុមហ៊ុនចិនចុះកិច្ចព្រមព្រៀងសង់រោងចក្រអគ្គីសនី
  • ប្រាក់ចំណេញរបស់ធនាគារ ABA កើនឡើង៥៥%
  • ក្រសួងព្រមានភ្នាក់ងារទេសចរណ៍ដែលផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ
  • ចំណូលពីការលក់សំបុត្រចូលអង្គរធ្លាក់ចុះ៨%
  • ផ្សារទំនើបថ្មីៗកំពុងប្រល័យផ្សារទំនើបចាស់ៗ និងផ្សារប្រពៃណី
  • ៤ខែដើមឆ្នាំទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនឡើងជាង២១%
  • ការនាំចេញសម្បុកត្រចៀកកាំទៅចិននឹងកើតឡើងឆាប់ៗ