ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
សកម្មភាពដូរក្នុងផ្សារហ៊ុនកម្ពុជាបង្ហាញពីកំណើន

ភ្នំពេញ៖ ផ្សារហ៊ុនកម្ពុជា (CSX) បានបង្ហាញពីសកម្មភាពជួញដូរកាន់តែសកម្មចាប់តាំងពីផ្សារនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ ខណៈមានក្រុមហ៊ុនកាន់តែច្រើនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចុះបញ្ជី។ ការជួញដូរនៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ បានបង្ហាញពីកំណើន ដោយមូលធនូបនីយកម្មទីផ្សារ បានកើនឡើងជាង ៤០% បើធៀបនឹងត្រីមាសទី២ ដែលនេះជាតួលេខខ្ពស់បំផុតចាប់តាំងផ្សារហ៊ុនបើកដំណើរការកាលពីឆ្នាំ២០១២។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ ២០១៩


ADB បន្តគាំទ្រលទ្ធភាពទទួលបានហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចី ៤០លានដុល្លារ ដើម្បីគាំទ្រ​អ្នកក្រីក្រ និងគ្រួសារនៅជនបទនៅកម្ពុជា ដើម្បីកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុ។ កម្ចីនេះគឺសម្រាប់ដំណាក់កាលទី២ នៃកម្មវិធីដែលកំពុងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស្ថិរភាព និងលើកកម្ពស់ភាពអាច​ទទួលបានហិរញ្ញវត្ថុគ្រប់ៗគ្នាឱ្យកាន់តែធំ និងការអភិវឌ្ឍប្រកបដោយស្ថិរភាព។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ ២០១៩


កម្ពុជា និងឆែក ចុះ MOU សហប្រតិបត្តិការលើវិស័យធនធានរ៉ែ

ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋឆែក កាលពីថ្ងៃសុក្របានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការធនធានរ៉ែ ដើម្បីបើកផ្លូវសម្រាប់វិនិយោគិនជនជាតិឆែកក្នុងការចូលមកវិនិយោគនៅកម្ពុជា។ ចំណុចសំខាន់ៗក្នុង MoU នោះមានដូចជា ការកសាងសមត្ថភាពមន្ត្រី ការអភិវឌ្ឍវត្ថុធាតុដើមធនធានរ៉ែ អាជីវកម្មរ៉ែបៃតង ការផ្តល់ជំនួយបច្ចេកទេសក្នុងការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់គម្រោងអាជីវកម្មរ៉ែ ការផ្តល់បច្ចេកទេសក្នុងការវាយតម្លៃសក្តានុពលធនធានរ៉ែ និងការសិក្សាស្រាវជ្រាវភូគព្ភសាស្ត្រ និងការអភិវឌ្ឍធនធានរ៉ែ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ ២០១៩


កម្ពុជា-វៀតណាមពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ

ភ្នំពេញ៖ កម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មចំនួន៤ ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ខណៈប្រទេសទាំង២រំពឹងថានឹងសម្រេចបានទំហំពាណិជ្ជកម្ម៥ពាន់លានដុល្លារ នៅឆ្នាំនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ ២០១៩


ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជាបានបង្ហាញពីកំណើន

ភ្នំពេញ៖ ក្រុមហ៊ុន Mekong Strategic Partners (MSP) បានឱ្យដឹងថា ការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជាក្នុងឆ្នាំ២០១៩ នេះត្រូវបានព្យាករថានឹងមានតម្លៃសរុប​ប្រមាណ ២ ២១៥លានដុល្លារ កើនឡើង៣៧% បើធៀបនឹងឆ្នាំ២០១៨។ MSP បានព្យាករថា អត្រា​នេះនឹងកើឡើងដល់ ៣ ៤៦៩លានដុល្លារនៅឆ្នាំ២០២០។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ ២០១៩


  • ធនាគារជាតិ បន្តជំរុញការអនុវត្តហិរញ្ញប្បទានបៃតង
  • ADB: កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឆ្នាំ២០១៩ នៅតែរក្សាភាពខ្លាំង
  • កម្ពុជានាំចេញអង្ករមានតម្លៃ$២៦០លានរយៈពេល៨ខែ
  • គម្រោង RICETECHCAMBODIA ដាក់ឱ្យដំណើរការដើម្បីជួយកសិករខ្នាតតូច
  • ការនាំចេញរបស់កម្ពុជាទៅអាមេរិកកើនឡើង៣០%
  • កម្ពុជាចុះ MOU ជាមួយចិនដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍
  • កម្ពុជារំពឹងមានជើងហោះហើរត្រង់ពីប្រទេសរុស្ស៊ី
  • ផ្សារទំនើប PHNOM PENH MEGA MALL ទទួលបានការចាប់អារម្មណ៍ច្រើន
  • CRF: តម្លៃនាំចេញអង្ករទៅអឺរ៉ុបអាចធ្លាក់១០ភាគរយ
  • វិនិយោគិនចាប់ផ្តើមងាកទៅតំបន់ជាយរាជធានីសម្រាប់ការវិនិយោគរបស់ខ្លួនខណៈកណ្តាលទីក្រុងចង្អៀតខ្លាំង