ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
NBC ដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ RETAIL PAY

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសដាក់ដំណើរការសាកល្បងនៃប្រព័ន្ធ​ Retail Pay ដោយសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា ​ដើម្បីបង្កើនប្រតិបត្តិការអន្តរធនាគាររបស់ប្រទេសកម្ពុជា។ គោលបំណងសំខាន់នៃការដាក់ឱ្យដំណើរការបឋមប្រព័ន្ធ Retail Pay​ គឺដើម្បីធ្វើទំនើបកម្មលើប្រព័ន្ធទូទាត់រាយប្រកបដោយនវានុវត្តភាព​ ជំរុញការធ្វើការអន្តរធនាគារ បង្កើនប្រសិទ្ធភាពប្រតិបត្តិការលើកកម្ពស់សុវត្ថិភាពនៃការផ្ទេរមូលនិធិតាមរយៈការផ្តល់មធ្យោបាយទូទាត់អេឡិចត្រូនិក ដែលមានភាពរហ័ស​ សុវត្ថិភាព និងភាពងាយស្រួលដល់អតិថិជន។​

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ ២០១៩


ផលិតកម្មស៊ីម៉ងត៍ក្នុងស្រុកនឹងកើនដល់ជាង៨លានតោននៅក្នុង១ឆ្នាំ

ភ្នំពេញ៖ រោងចក្រផលិតស៊ីម៉ងថ្មីរបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង (Thai Boon Roong Cement Co.,Ltd) ដែលមានទីតាំងស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត គ្រោងនឹងដាក់ឱ្យដំណើរការ នៅខែក្រោយដែលនឹងធ្វើឱ្យការផលិតស៊ីម៉ងត៍កើនដល់ជាង ៨លានតោនក្នុងមួយឆ្នាំ។​ បច្ចុប្បន្ន នៅខេត្តកំពតមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៣ កំពុងបើកដំណើរជាផ្លូវការហើយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ ២០១៩


តម្រូវការលំនៅឋានកំពុងជំរុញការប្រជែងអត្រាការប្រាក់

ភ្នំពេញ៖ កំណើននៃការអភិវឌ្ឍវិស័យលំនៅឋាននៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះ បានធ្វើឱ្យធនាគារជាច្រើនបាននឹងកំពុងដាក់ចេញគោលនយោបាយអត្រាការប្រាក់កាន់តែទាក់ទាញសម្រាប់អតិថិជន ខណៈតម្រូវការលំនៅឋានកាន់តែកើនឡើង។ បច្ចុប្បន្នការផ្តល់ជូនអត្រាការប្រាក់សម្រាប់ទិញផ្ទះបានធ្លាក់មកនៅចន្លោះជាមធ្យមពីជាង៤% ទៅជាង៨% ទៅតាមលក្ខណធនាគារនីមួយៗ បើធៀបនឹងរយៈពេល៥ឆ្នាំ ដែលមាន​ចន្លោះពី១០ ទៅ១២%។

ភ្នំពេញ៖ កំណើននៃការអភិវឌ្ឍវិស័យលំនៅឋាននៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យធនាគារជាច្រើនបាននឹងកំពុងដាក់ចេញគោលនយោបាយអត្រាការប្រាក់កាន់តែទាក់ទាញសម្រាប់អតិថិជន ខណៈតម្រូវការលំនៅឋានកាន់តែកើនឡើង។ បច្ចុប្បន្នការផ្តល់ជូនអត្រាការប្រាក់សម្រាប់ទិញផ្ទះបានធ្លាក់មកនៅចន្លោះជាមធ្យមពីជាង៤% ទៅជាង៨% ទៅតាមលក្ខណធនាគារនីមួយៗ បើធៀបនឹងរយៈពេល៥ឆ្នាំ ដែលមានចន្លោះពី១០ ទៅ១២%។


IMF: រដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការទប់វិបត្តិ

ភ្នំពេញ៖ លោក Jarkko Turunen ប្រធានក្រុមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងកាលពីថ្ងៃសុក្រថា រដ្ឋាភបាលកម្ពុជាកំពុងសកម្មក្នុងការដោះស្រាយហានិភ័យចំពោះភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយភាពតានតឹងពាណិជ្ជកម្ម និងលទ្ធភាពនៃការដក ប្រព័ន្ធអនុគ្រោះពន្ធពីអឺរ៉ុប (EBA) តាមរយៈផែនការកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ការប្រកូតប្រជែង និងការធ្វើពិពិធកម្ម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ ២០១៩


ក្រសួងកសិកម្មប្រកាសអនុវត្តគម្រោងពិពិធកម្មនៅក្នុងវិស័យកសិកម្ម​

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីអនុវត្តគម្រោងស្តីពីពិពិធកម្មវិស័យកសិកម្មនៅកម្ពុជា ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក និងថវិកាបដិភាគរបស់រដ្ឋាភិបាលសរុបជាង​១០០លានដុល្លារ។ ការប្រកាសនេះធ្វើឡើងក្នុងសិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជាកាលពីថ្ងៃទី១០ ខែតុលា​ ឆ្នាំ២០១៩ នេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ ២០១៩


  • កម្ពុជាបានអនុម័តគម្រោងវិនិយោគ $២២ ពាន់លានរយៈពេលជិត៤ឆ្នាំ
  • សកម្មភាពដូរក្នុងផ្សារហ៊ុនកម្ពុជាបង្ហាញពីកំណើន
  • ADB បន្តគាំទ្រលទ្ធភាពទទួលបានហិរញ្ញវត្ថុនៅកម្ពុជា
  • កម្ពុជា និងឆែក ចុះ MOU សហប្រតិបត្តិការលើវិស័យធនធានរ៉ែ
  • កម្ពុជា-វៀតណាមពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ
  • ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជាបានបង្ហាញពីកំណើន
  • ធនាគារជាតិ បន្តជំរុញការអនុវត្តហិរញ្ញប្បទានបៃតង
  • ADB: កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឆ្នាំ២០១៩ នៅតែរក្សាភាពខ្លាំង
  • កម្ពុជានាំចេញអង្ករមានតម្លៃ$២៦០លានរយៈពេល៨ខែ
  • គម្រោង RICETECHCAMBODIA ដាក់ឱ្យដំណើរការដើម្បីជួយកសិករខ្នាតតូច