ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
កម្ពុជារំពឹងទាក់ទាញវិនិយោគគិនកូរ៉េខាងត្បូងបង្កើតរោងចក្របន្ថែមទៀត
ភ្នំពេញ៖ កម្ពុជាកំពុងព្យាយាមទាក់ទាញវិនិយោគិនពីប្រទេសកូរ៉េខាងត្បូងឱ្យចូលមកបង្កើតរោងចក្រផលិតផ្នែកគ្រឿងផ្តុំអេឡិចត្រូនិកនៅកម្ពុជា ដែលវានឹងបង្កើតឱកាសការងារថ្មីៗ ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនសមត្ថភាពការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន។ កម្ពុជានិងកូរ៉េ បានសម្រេចពាណិជ្ជកម្មទ្វេភាគីបានជាង១ពាន់លានដុល្លាកាលពីឆ្នាំ២០១៩ កើន ៣៦ភាគរយ ធៀបនឹង ៧៥៦លានដុល្លាកាលពីឆ្នាំ២០១៨។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២០
ការនាំចេញផលិតផលពីស្ករគ្រប់ប្រភេទធ្លាក់ចុះ ៤៤ភាគរយ
ភ្នំពេញ៖ ប្រទេសកម្ពុជាបាននាំចេញផលិតផលពីស្ករមានតម្លៃជាង ១៨,៩៥លានដុល្លារ ចាប់ពីខែមករា ដល់ខែមិថុនា ធ្លាក់ចុះ ៤៣,៨៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានតម្លៃ ៣៣,៧៩លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០
កម្ពុជានាំចេញគ្រឿងអលង្ការ និងត្បូងក្នុងតម្លៃជាង $១,៣ពាន់លាន
ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០ កម្ពុជាបាននាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃទៅក្រៅប្រទេសក្នុងតម្លៃសរុប ១ ៣១៤លានដុល្លារ ស្មើនឹងទម្ងន់សរុប ៣៦ ៨០៣ គីឡូក្រាម ឬ ២៥ ៥៦៣គ្រឿង។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០
ក្រុមហ៊ុនចិនចំនួន ២ ចូលមកវិនិយោគនៅក្នុង PPSEZ
ភ្នំពេញ៖ ក្រុមហ៊ុនថ្មីចំនួន២ របស់ចិនបានសម្រេចវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) លើផ្នែកបច្ចេកវិទ្យា អេឡិចត្រូនិក ទោះបីជាពេលនេះជំងឺកូវី១៩ នៅតែបន្តរីករាលដាលក៏ដោយ។ SEIKAWA (Cambodia) Technology Co., Ltd គឺជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ប្លាស្ទីកសម្រាប់ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក មកពីប្រទេសចិន បានវិនិយោគលើចង្វាក់ផ្គត់ផ្គង់មួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់ដ៏ល្បីរបស់ប្រទេសជប៉ុននៅក្នុងប្រទេសកម្ពុជា។ ចំណែក WCFO (Cambodia) Co., Ltd គឺជាក្រុមហ៊ុនចិនមួយផ្សេងទៀត ដែលកំពុងផលិតឧបករណ៍ហ្វាយប៊ឺអុបទិក និងនាំចេញទៅទិសដៅប្រទេសជប៉ុន និងអាមេរិក។
ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងថៃ កើន ២,២៧%
ភ្នំពេញ៖ តួលេខនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ប្រទេសថៃ ដែលបានរាយការណ៍ដោយកាសែតបាងកកប៉ុស្តិ៍បានបង្ហាញថា ដោយសារតែការីករាលដាលជំងឺកូវីដ១៩ ពាណិជ្ជកម្មឆ្លងព្រំដែនរបស់ប្រទេសថៃជាមួយបណ្តាប្រទេសផ្សេងៗបានធ្លាក់ចុះ ៩,១៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននៅឆមាសទី១ ដោយសារវិធានការបិទប្រទេស និងការថមថយសេដ្ឋកិច្ចរបស់បណ្តាប្រទេសជិតខាង។ ទោះជាយ៉ាងណា ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងកម្ពុជា បានកើនឡើងបន្តិច ២,២៧ភាគរយ ខណៈដែលពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសថៃ និងម៉ាឡេស៊ី ធ្លាក់ចុះ ២៦,៨ភាគរយ ប្រទេសឡាវ ធ្លាក់ចុះ ៧,០៩ភាគរយ និងជាមួយប្រទេសមីយ៉ាន់ម៉ាធ្លាក់ ១៣,៧ភាគរយ។
ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០