ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ក្រុមហ៊ុន APPLE ធ្លាក់ពីចំណាត់ថ្នាក់ទី៣
សានហ្វ្រានស៊ីស្កូ៖ ក្រុមហ៊ុន Apple បានធ្លាក់ចុះដល់ចំណាត់ថ្នាក់ទី៤ ក្នុងតារាងចំណាត់ថ្នាក់លក់ទូរស័ព្ទស្មាតហ្វូនពិភពលោក ដែលជំនួនដោយក្រុមហ៊ុន Oppo របស់ប្រទេសចិន។ ក្រុមហ៊ុន Apple បានលក់ទូរស័ព្ទ iPhones បានចំនួន ៣៥,៣លានគ្រឿងនៅត្រីមាសទី២ ធៀបនឹង៣៦,២លានគ្រឿងដែលបានលក់ចេញដោយក្រុមហ៊ុន Oppo។ ក្រុមហ៊ុនអេឡិចត្រូនិក Samsung របស់ប្រទេសកូរ៉េខាងត្បូងបានរក្សាចំណាត់ថ្នាក់ទី១ ដដែល និងតាមពីក្រោយដោយក្រុមហ៊ុន Huawei របស់ប្រទេសចិន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ ២០១៩
HUAWEI បង្ហាញទូរទស្សន៍ឆ្លាតវៃដោយប្រើ OS ផ្ទាល់ខ្លួន
ក្រុងប៉េកាំង៖ ក្រុមហ៊ុនទូរគមនាគមន៍ Huawei របស់ប្រទេសចិន ដែលជាប់ពាក់ព័ន្ធក្នុងសង្រ្គាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍ បានបង្ហាញទូរទស្សន៍ឆ្លាតវៃថ្មីមួយ ដែលជាផលិតផលលើកដំបូងដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ក្រុមហ៊ុនផ្ទាល់។ ទូរទស្សន៍ឆ្លាតវៃនេះនឹងត្រូវបានដាក់លក់ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតទៅ ដោយប្រើប្រាស់យីហោ Honor និងមានតម្លៃមធ្យម។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ ២០១៩
SAMSUNG ស្វែងរកជម្រើសថ្មីសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ឱ្យខ្លួន
ក្រុងសេអ៊ូល៖ ក្រោយពីរដ្ឋាភិបាលក្រុងសេអ៊ូល និងទីក្រុងតូក្យូបានធ្លាក់ក្នុងជម្លោះពាណិជ្ជកម្មដ៏ជូរចត់ Samsung Electronics ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេររបស់ប្រទេសកូរ៉េខាងត្បូង កំពុងស្វែងរកជម្រើសផ្សេងក្រៅពីក្រុមហ៊ុនផ្គត់ផ្គង់របស់ប្រទេសជប៉ុន នូវសម្ភារសំខាន់ៗសម្រាប់ផលិតបន្ទះឈីបដូចជា ឧស្ម័នអ៊ីដ្រូហ្ស៊ែនហ្វ័រីដ និងសារធាតុធន់នឹងបន្លឺ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ ២០១៩
កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីធ្លាក់ចុះ
ក្រុងហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញអត្រាកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសទាបបំផុត ក្នុងរយៈពេល២ឆ្នាំ ដោយសារប្រទេសមួយនេះទទួលរងផលប៉ះពាល់ពីភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ កំណើនសេដ្ឋកិច្ចប្រទេសនេះបានធ្លាក់ចុះនៅត្រឹម ៥,០៥% ក្នុងអំឡុងខែមេសាដល់ខែមិថុនា ដោយសារតែការនាំចេញ និងការវិនិយោគបានធ្លាក់ចុះ។ ចំនួននោះបានធ្លាក់ចុះពីកំណើន ៥,២៧% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ ២០១៩
HUAWEI នៅតែជាក្រុមហ៊ុនទូរស័ព្ទធំទី២
ក្រុងវ៉ាស៊ីនតោន៖ ក្រុមហ៊ុនតាមដានទិន្នន័យទីផ្សារបានឱ្យដឹងនៅថ្ងៃពុធថា ក្រុមហ៊ុន Huawei នៅតែរក្សាដំណែងជាក្រុមហ៊ុនលក់ទូរស័ព្ទស្មាតហ្វូនលំដាប់លេខ២ក្នុងពិភពលោក បន្ទាប់ពីក្រុមហ៊ុន Samsung បើទោះបីជាមានការដាក់ទណ្ឌកម្មរបស់អាមេរិកក្តី។ ចំណែកឯក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់លេខ៣។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ Strategy Analytics ការលក់ទូរស័ព្ទស្មាតហ្វូនពិភពលោកជារួម បានធ្លាក់ចុះ ២,៦% មកនៅត្រឹម ៣៤២លានគ្រឿងក្នុងអំឡុងពីខែមេសា ដល់ខែមិថុនា។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ ២០១៩