ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
BC បង្កើត ECOSYSTEM ក្នុងសេវាកម្មអចលនទ្រព្យ

ក្រុងបាងកក៖ ក្រុមហ៊ុនអចលទ្រព្យ Bangkok Citismart Co Ltd (BC) ដែលជាផ្នែកមួយស្ថិតក្រោមក្រុមហ៊ុន AP (Thailand) Plc កំពុងផ្តល់ដំណោះស្រាយសេវាច្រកចេញចូលតែមួយ ស្ថិតក្រោមអេកូស៊ីស្តែម (Ecosystem)។ ដើម្បីអាចសម្រេចទិសដៅនេះ ក្រុមហ៊ុន BC នឹងធ្វើការធ្វើមជ្ឈការតាមបណ្តាញអនឡាញ និងការផ្តល់ការពិគ្រោះយោបល់ផ្នែកអចលនទ្រព្យតាមរយៈកម្មវិធីខ្លោដផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ ២០១៩


ការលក់ខុនដូរនៅបាងកកស្ថិតក្នុងអត្រាទាបបំផុត

ក្រុងបាងកក៖ ការលក់សម្រាប់ការផ្គត់ផ្គង់ខុនដូថ្មីនៅទីក្រុងបាងកក នៅត្រីមាសទី៤ ត្រូវបានព្យាករថា នឹងធ្នាក់ចុះមកនៅកម្រិតទាបបំផុត បើក្រុមហ៊ុនអភិវឌ្ឍន៍ បន្តការដាក់បញ្ចូលខុនដូថ្មីៗទៅក្នុងទីផ្សារតាមការគ្រោងទុកក៏ដោយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ ២០១៩


ជប៉ុននឹងពង្រឹងការគ្រប់គ្រងលើការនាំចេញដើម្បីការពារបច្ចេកវិទ្យា

ក្រុងតុក្យូ៖ ប្រទេសជប៉ុនគ្រោងនឹងពង្រឹងការគ្រប់គ្រងលើការនាំចេញ ដើម្បីការពារបច្ចេកវិទ្យាទំនើបមិនឱ្យធ្លាក់ចូលទៅក្នុងដៃបណ្តាប្រទេសផ្សេង។ រដ្ឋាភិបាលនឹងត្រួតពនិត្យឡើងវិញការអនុវត្តច្បាប់​ អត្រាប្តូរប្រាក់បរទេស និងពាណិជ្ជកម្មបរទេស នៅដើមឆ្នាំសារពើពន្ធ២០២០ ដើម្បីបង្កើតបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យា និងបច្ចេកវិទ្យាផ្សេងទៀត ស្របតាមការគ្រប់គ្រងការនាំចេញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ ២០១៩


ប្រាក់ឈ្នួលបុគ្គលិកនៅវៀតណាមហក់ឡើងខ្ពស់

ក្រុងហាណូយ៖ របាយការណ៍ដែលមានចំណងជើង «អ្នកចាកចេញ» បានស្ចង់មតិសហគ្រាស៦៧៤ នៅក្នុងឧស្សាហកម្ម ដែលផ្តល់ការងារជាង ៧៥ ៤០០នាក់ ដល់បុគ្គលិក ដែលមានបទពិសោធ។ របាយការណ៍នេះបង្ហាញថា បុគ្គលិកធម្មតា​ អ្នកដែលរកបានប្រាក់ខែក្រោម ១០លានដុង (៤៣០ដុល្លារ) មានអត្រាខ្ពស់បំផុតនៃការចាកចេញ ដែលមានរហូតដល់ទៅ២៩%។  ប៉ុន្តែបុគ្គលិកជាន់ខ្ពស់​ ដូចជា មេក្រុម ថ្នាក់គ្រប់គ្រង និងនាយក ដែលមានប្រាក់ខែកាន់តែខ្ពស់ អត្រានៃការចាកចេញកាន់តែច្រើនជាពិសេសនៅក្នុងវិស័យ​៤ គឺទីផ្សារ ផ្នែកលក់ ព័ត៌មានវិទ្យា និងហិរញ្ញវត្ថុ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ ២០១៩


ការនាំចេញត្បូង-អលង្ការថៃមានជាង$១១ពាន់លាន

ក្រុងបាងកក៖ ការនាំចេញត្បូង និងគ្រឿងអលង្ការរបស់ប្រទេសថៃមានតម្លៃជាង ១១,៤៥២ ពាន់លានដុល្លារអាមេរិក (៣៥១ ពាន់លានបាត) នៅក្នុងរយៈពេល៨ខែនៃឆ្នាំ​នេះ​ ដោយកើនឡើង ៤៥,៨១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តំបន់អាស៊ីអាគ្នេយ៍ គឺជាទីផ្សារធំជាងគេសម្រាប់ត្បូង និងគ្រឿងអលង្ការមកពីប្រទេសថៃ ហើយការនាំចេញត្បូងរបស់ថៃនៅក្នុងតំបន់នេះបានកើនឡើង ១៩០,៨%។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ ២០១៩


  • BREXIT បង្កឱ្យទីផ្សារអចលទ្រព្យអង់គ្លេសធ្លាក់ថ្លៃ
  • ទីផ្សារអាស៊ីបង្ហាញភាពមិនច្បាស់លាស់ខណៈបារម្ភពីវិធានការត្រាំ
  • វិនិយោគិនកូរ៉េជាប្រភពវិនិយោគលើអចលនទ្រព្យឆ្លងព្រំដែនធំបំផុតនៅអាស៊ី
  • តម្លៃដីក្នុងទីក្រុងបាងកកនឹងធ្លាក់ចុះឬនៅថេរក្នុងឆ្នាំនេះ
  • FACEBOOK ទិញក្រុមហ៊ុនដែលច្នៃបច្ចេកវិទ្យាបញ្ជាដោយអារម្មណ៍
  • អាមេរិក និងជប៉ុនរំពឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅសប្តាហ៍នេះ
  • ក្រុមហ៊ុនបរទេសនៅតែជឿជាក់លើសេដ្ឋកិច្ចចិន
  • ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានចាប់ផ្តើមដោយមានក្រុមហ៊ុនចូលរួមច្រើនជាងមុន
  • បុគ្គលិកក្រុមហ៊ុន GM ធ្វើបាតុកម្មឈប់ធ្វើការងារនៅទូទាំងប្រទេស
  • អ្នកដំណើរ និងទំនិញឆ្លងកាត់ព្រលានយន្តហោះហុងកុងធ្លាក់ចុះខ្លាំង