ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ចិនបើកចំហទីផ្សារបន្ថែម និងពន្លឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ក្រុងប៉េកាំង៖ លោកប្រធានាធិបតី ស៊ី ជីងភីង កាលពីថ្ងៃអង្គារបានសន្យាថានឹងបើកចំហសេដ្ឋកិច្ចចិនបន្ថែមទៀត ដោយប្រកាសថា ពិភពលោកត្រូវតែ «បំផ្លាញជញ្ជាំង» ខណៈដែលលោកបានបើកដំណើរការពិព័រណ៍ពាណិជ្ជកម្មប្រចាំឆ្នាំនៅទីក្រុងស៊ាងហៃ ប្រទេសចិន។ លោក ប្រធានាធិបតី បន្ថែមថា សហគមន៍ពិភពលោក ត្រូវតែ បន្តបំផ្លាញជញ្ជាំង ជំនួសឱ្យការសាងសង់ជញ្ជាំង ប្រឆាំងឱ្យបានខ្លាំងក្លាទៅនឹងការគាំពារនិយម និងឯកតោភាគី​ និងបន្ត​កាតបន្ថយរបាំងពាណិជ្ជកម្ម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩


កិច្ចព្រមព្រៀង RCEP អាចដើរទៅមុខដោយគ្មានឥណ្ឌា

ក្រុងបាងកក៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលាយក្នុងតំបន់ (RCEP) ក្តោប ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) លើពិភពលោក និងពាក់កណ្តាលនៃប្រជាជនពិភពលោក។ ការជំទាស់របស់ឥណ្ឌា បានបំផ្លាញក្តីសង្ឈឹមថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក្នុងកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នៅថ្ងៃចន្ទនេះ បន្ទាប់ពីចរចាដ៏លំបាកអស់រយៈពេល ៧ឆ្នាំ។ ឥណ្ឌាបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចព្រមព្រៀងនេះទេ ដោយបារម្ភពីផលប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុករបស់ខ្លួន ប្រសិនបើប្រទេសនេះបានជន់លិចដោយទំនិញមាន​តម្លៃទាបដែលផលិតនៅប្រទេសចិន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩


ប្រាក់ចំណេញរបស់ក្រុមហ៊ុន SAMSUNG ធ្លាក់ចុះ ៥២%

ក្រុងសេអ៊ូល៖ ក្រុមហ៊ុន Samsung Electronics ដែលផលិតទូរស័ព្ទស្មាតហ្វូន និងបន្ទះឈីប​មេម៉ូរីធំមុខគេរបស់ពិភពលោក បានមើលឃើញប្រាក់ចំណេញសុទ្ធរបស់ខ្លួនធ្លាក់ចុះ ៥២% នៅត្រីមាសទី៣ ដែលរងផលប៉ះពាល់ដោយការធ្លាក់ចុះជាបន្តនៃទីផ្សារបន្ទះឈីបពិភពលោក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៩


ការលក់ផ្ទះដែលមានស្រាប់នៅអាមេរិកធ្លាក់ចុះទូទាំងប្រទេស

ក្រុងវ៉ាស៊ីនតោន៖ របាយការណ៍របស់សមាគម NAR ចុងក្រោយបំផុតបានបង្ហាញថា ការលក់លំនៅឋានដែលមានស្រាប់បានធ្លាក់ចុះ ២,២% ធៀបនឹងខែសីហា មកនៅត្រឹម ៥,៣៨​ លានយូនីតនៃអត្រាប្រចាំឆ្នាំ ដែលកែតម្រូវតាមរដូវកាល ដែលនៅក្រោមអ្វីដែលក្រុមសេដ្ឋកិច្ចវិទូបានរំពឹងទុក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ ២០១៩


ប្រាក់ចំណេញរបស់ក្រុមហ៊ុន SONY ធ្លាក់ចុះជិត ១៥%

ក្រុងតូក្យូ៖ ក្រុមហ៊ុន Sony របស់ប្រទេសជប៉ុនបានឱ្យដឹងកាលពីថ្ងៃពុធថា ប្រាក់ចំណេញសុទ្ធសម្រាប់រយៈពេល ៦ខែរបស់ខ្លួនបានធ្លាក់ចុះជិត ១៥% ប៉ុន្តែក្រុមហ៊ុនបានដំឡើងការព្យាករប្រចាំឆ្នាំដោយសារកំណើនរឹងមាំក្នុងវិស័យសេនស័ររូបភាព (image sensor) និងតន្ត្រី។​ បច្ចុប្បន្ន ក្រុមហ៊ុន Sony ប្រតិបត្តិការរោងចក្រសេនស័ររូបភាពថ្មីមួយនៅខេត្ត Nagasaki ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ ២០១៩


  • ប្រាក់ចំណេញរបស់ក្រុមហ៊ុន FORD ធ្លាក់ចុះនៅត្រីមាសទី៣
  • សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងកើនឡើងតិចតួចនៅត្រីមាសទី៣
  • ចិន ក្លាយជាប្រទេសមានក្រុមហ៊ុនអាជីវកម្មបង្កើតថ្មីច្រើនជាងគេ
  • EXIMBANK ចេញលក់មូលបត្រសង្គមសម្រាប់គម្រោងអភិវឌ្ឍន៍នៅទន្លេមេគង្គ
  • ប្រាក់ចំណូល HUAWEI កើនជិត ២៥ភាគរយ
  • ថាមពលកកើតឡើងវិញវ៉ាឥន្ធនៈផូស៊ីលជាលើកដំបូងនៅអង់គ្លេស
  • ក្រុមហ៊ុនឥណ្ឌាចាប់ផ្តើមទិញប្រេងពីវ៉េណេស៊ុយអេឡាវិញ
  • ជប៉ុននឹងពង្រឹងការគ្រប់គ្រងលើការនាំចេញដើម្បីការពារបច្ចេកវិទ្យា
  • SAMSUNG បញ្ចេញលក់ទូរស័ព្ទអាចបត់បាន ជាថ្មី
  • សិង្ហបុរី ជាប្រទេសដែលមានភាពប្រកួតប្រជែងខ្លាំងបំផុតនៅក្នុងតំបន់