ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
IMF ថា កំណែទម្រង់របស់អារ៉ាប៊ីសាអ៊ូឌីតចាប់ផ្តើមចេញផ្លែផ្កា

ក្រុងឌូបៃ៖ បន្ទាប់ពីតម្លៃប្រេងធ្លាក់ចុះខ្លាំងដែលបានទាញទម្លាក់ប្រាក់ចំណូលរបស់អារ៉ាប៊ីសាអ៊ូឌីត និងបានឈានទៅរកកខ្វះថវិការយៈពេល ៥ឆ្នាំជាប់គ្នារួចមក ប្រទេសនាំចេញប្រេងឆៅច្រើនជាងគេក្នុងពិភពលោកមួយនេះបានដាក់ចេញវិធានការជាច្រើន ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។ មូលនិធិ IMF បានឱ្យដឹងក្នុងរបាយការណ៍ជាប្រចាំមួយថា កំណែទម្រង់បានចាប់ផ្តើមផ្តល់លទ្ធផលហើយ ហើយចក្ខុវិស័យសម្រាប់សេដ្ឋកិច្ចមានភាពវិជ្ជមាន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ ២០១៩


ចំនួនភ្ញៀវទេចរអន្តរជាតិពិភពលោកកើនឡើង ៤ភាគរយនៅឆមាសទី១

ក្រុងម៉ាឌ្រីដ៖ អង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ​ (UNWTO) បានឱ្យដឹងកាលពីថ្ងៃចន្ទថា ចំនួននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិបានកើនឡើង​៤% នៅឆមាសទី១ ឆ្នាំ២០១៩ ប៉ុន្តែភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភាពមិនប្រាកដប្រជានៃការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុន (Brexit) អាចរារាំងកំណើននេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ ២០១៩


ការនាំចេញរបស់អាល្លឺម៉ង់ស្ទុះងើបវិញនៅខែកក្កដា

ក្រុងហ្រ្វេងហ្វឺត៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទថា ការនាំចេញរបស់ប្រទេស​អាល្លឺម៉ង់ដែលមានសេដ្ឋកិច្ចធំជាងគេក្នុងទ្វីបអឺរ៉ុបបានរីករាយនឹងកំណើនឥតរំពឹងទុកក្នុងខែកក្កដា​ ដែលជាទិន្នន័យដ៏ប្រសើរមួយ ខណៈដែលមានសញ្ញានៃការកើតមានការដើរថយ​ក្រោយនៃសេដ្ឋកិច្ច។ ទិន្នន័យដដែលបានបង្ហាញទៀតថា ទំនិញអាល្លឺម៉ង់ទទួលបានពីការ​លក់ទៅបរទេសកាលពីខែកក្កដា កើនឡើង ០,៧% ធៀបនឹងខែមិថុនា និងកើនឡើង ៣,៨%​ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ ២០១៩


ការវិនិយោគបរទេសនៅមីយ៉ាន់ម៉ា កើនដល់ជាង$៤,១ពាន់លាន

ក្រុងណៃពិដោ៖ ទំហំការវិនិយោគបរទេសបានកើនឡើងដល់ជាង ៤,១ពាន់លានដុល្លារ ក្នុងវិស័យពាណិជ្ជកម្មទាំង១២​ ក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែប្រទេសនេះនៅតែត្រូវការការវិនិយោគ​ទឹកប្រាក់ប្រហែល ១,៧ពាន់លានដុល្លារទៀតដើម្បីសម្រេចតាមទិសដៅក្រៅងទុក។ យោងតាមកំណើនការវិនិយោគនេះ ទំហំវិនិយោគបរទេសបានកើនឡើងប្រហែល ៣,៨៧ ពាន់លានដុល្លារ។ ក្នុងរយៈពេលនេះ ការវិនិយោគ​បរទេសដែលមានទំហំជាង ២២៣លានដុល្លារ ត្រូវបានផ្តល់ការអនុញ្ញាតយោងតាមច្បាប់តំបន់សេដ្ឋកិច្ចពិសេសដែលធ្វើឱ្យទំហំការវិនិយោគបរទេសសរុបកើនឡើងដល់៤,១​ ពាន់លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ ២០១៩


សិង្ហបុរីជាទិសដៅអចលទ្រព្យធំជាងគេសម្រាប់វិនិយោគិនហុងកុង

ក្រុងសិង្ហបុរី៖ ដោយសារការទាក់ទាញនៃបរិស្ថាននយោបាយប្រកបដោយស្ថិរភាពរបស់សិង្ហបុរី និងការជួលការិយាល័យរឹងមាំជាងនៅទីក្រុងហុងកុង វិនិយោគិនជនជាតិហុងកុងបានចាក់បញ្ចូលទឹកប្រាក់សរុបចំនួន ១,៤ពាន់លានដុល្លារទៅក្នុងវិស័យអចនទ្រព្យរបស់ប្រទេស​ដីកោះមួយនេះ ក្នុងឆមាសទី១ ឆ្នាំ២០១៩។ ទឹកប្រាក់នេះស្មើជាង ១ ភាគ ៤ នៃទឹកប្រាក់ចំនួន ៥,២ ពាន់លានដុល្លារនៃការវិនិយោគលើអចលនទ្រព្យនៅបរទេសសរុបដែលហូរចេញពីទីក្រុងហុងកុង ដែលធ្វើឱ្យសិង្ហបុរីក្លាយជាទិសដៅកំពូលគេ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ ២០១៩


  • ក្រុមហ៊ុន TATA STEEL នឹងបិទរោងចក្រផលិតដែកនៅចក្រភពអង់គ្លេស
  • AIR ASIA X បញ្ជាទិញយន្តហោះ AIRBUS តម្លៃ ៥ពាន់លានដុល្លារ
  • ចិនចេញផ្សាយបញ្ជីក្រុមហ៊ុនធំទាំង ៥០០ ជាមួយលទ្ធផលកាន់តែប្រសើរ
  • LOTTE លក់ក្រុមហ៊ុន BURGER KING JAPAN
  • វ៉ាស៊ីនតោនបន្ថែមពន្ធនាំចូល១៥%លើទំនិញចិន
  • អាមេរិក-បារាំងសម្រេចកិច្ចព្រមព្រៀងពន្ធឌីជីថល
  • AIR INDIA ស្នើសុំជំនួយពីរដ្ឋាភិបាលក្រោយត្រូវកាត់ផ្តាច់ពីការផ្គត់ផ្គង់ប្រេង
  • អាមេរិក-ជប៉ុន ឯកភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
  • ក្រុមហ៊ុនចិន ជប៉ុន និងកូរ៉េសម្លឹងកិច្ចសហការក្នុងឧស្សាហម្ម 5G
  • សិង្ហបុរីសាកល្បងរថយន្តក្រុងគ្មានអ្នកបើកបរនៅសប្តាហ៍ក្រោយ