ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
រដ្ឋាភិបាលថៃសម្រេចបន្ថយពន្ធដីពី៥០ ទៅ៩០ភាគរយ

ក្រុងបាងកក៖ គណៈរដ្ឋមន្ត្រីថៃកាលពីសប្តាហ៍មុនបានអនុម័តព្រះរាជក្រឹត្យ១ និងបទប្បញ្ញថ្នាក់ក្រសួងចំនួន២ ដើម្បីអនុញ្ញាតឱ្យម្ចាស់អចលនទ្រព្យជាច្រើនប្រភេទ ទទួលបានការកាត់បន្ថយពន្ធពី ៥០ ទៅ៩០ភាគរយ ស្ថិតក្រោមច្បាប់ពន្ធលើដីធ្លី និងអគារ គ្រោងនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ ២០១៩


អតិផរណានៅចិនកើនដល់កម្រិតខ្ពស់ ខណៈសាច់ជ្រូកឡើងថ្លៃជាង ១១០%

ក្រុងប៉េកាំង៖ ទិន្នន័យបានបង្ហាញកាលពីថ្ងៃអង្គារថា តម្លៃទំនិញប្រើប្រាស់ក្នុងប្រទេសចិន បានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលជិត៨ឆ្នាំ  កាលពីខែវិច្ឆិកា ខណៈដែល​ជំងឺប៉េស្តជ្រូកអាហ្រ្វិកបានបណ្តាលឱ្យតម្លៃសាច់ជ្រូកកើនឡើងជាង២ដង។ ការិយាល័យស្ថិតិ (NBS) ចិនបានឱ្យដឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ដែលជាការវាស់​វែង​ដ៏សំខាន់មួយនៃអតិផរណាការលក់រាយមានអត្រា ៤,៥% សម្រាប់ខែវិច្ឆិកា កើនឡើង​ពីអត្រា៣,៨% កាលពីខែតុលា និងជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែមករាឆ្នាំ២០១២ មក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ ២០១៩


WB នឹងកាត់បន្ថយការផ្តល់កម្ចីដល់ចិន

ក្រុងវ៉ាស៊ីនតោន៖ ធនាគារពិភពលោក (WB) បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ការផ្តល់កម្ចីរបស់ខ្លួនដល់ប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំង ហើយនឹងបន្តកាត់បន្ថយ បន្ទាប់ពីលោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទាមទារឱ្យធ្វើដូច្នេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ ២០១៩


សិង្ហបុរីរក្សាការផ្គត់ផ្គង់លំនៅឋាននៅដដែលសម្រាប់ឆ្នាំក្រោយ

ក្រុងសិង្ហបុរី៖ រដ្ឋាភិបាលសិង្ហបុរីបានរក្សានៅដដែលនូវចំនួនលំនៅឋានស្នាក់នៅឯកជនស្ថិតក្រោមកម្មវិធីការលក់ដីរ​បស់រដ្ឋាភិបាល (GLS) ជាលើកដំបូងសម្រាប់ឆ្នាំ២០២០ ខណៈដែលការដេញថ្លៃទិញដីរបស់ក្រុមហ៊ុនអភិវឌ្ឍន៍បានថមថយ បន្ទាប់ពីមានវិធានការ​ទប់ស្កាត់សម្ទុះក្នុងវិស័យអចលនទ្រព្យ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ ២០១៩


ក្រុងហុងកុងអាចជួបប្រទះឱនភាពថវិកាជាលើកដំបូងក្នុងរយៈពេល ១៥ឆ្នាំ

ក្រុងហុងកុង៖ រដ្ឋាភិបាលរបស់តំបន់រដ្ឋបាលពិសេសហុងកុង ត្រូវបានរំពឹងថា នឹងកត់ត្រាឱនភាពថវិកាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល១៥ឆ្នាំ ខណៈដែលបរិយាកាសសេដ្ឋកិច្ចទូទៅរបស់ទីក្រុងនេះ ត្រូវបានរងផលប៉ះពាល់ដោយសារភាពចលាចលសង្គមព្រមទាំងជម្លោះពាណិជ្ជកម្មជាបន្តរវាងប្រទេសចិន និងអាមេរិក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០១៩


  • វិនិយោគិនបុគ្គលទិញហ៊ុន ARAMCO ច្រើនលើសកំណត់
  • វិនិយោគពីលោកខាងលិចនៅស្រីលង្កាជាហិរញ្ញប្បទានជំនួសចិន
  • ផលិតកម្មនៅចិនកើន ក្រោយធ្លាក់៦ខែជាប់គ្នា
  • ប្រេងឆៅធ្លាក់ថ្លៃមុខកិច្ចប្រជុំ OPEC
  • ស្រីលង្កាកាត់បន្ថយពន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលថមថយសម្ទុះ
  • HYUNDAI វិនិយោគ$១,៥៥ពាន់លាននៅឥណ្ឌូនេស៊ី
  • បច្ចេកវិទ្យាឌីជីថលជាឧបករណ៍ជួយកាត់បន្ថយភាពក្រីក្រ
  • ទីផ្សារហិរញ្ញវត្ថុហុងកុងធម្មតាក្រោយអាមេរិកអនុម័តច្បាប់
  • កំណើនតម្លៃលំនៅឋាននៅក្នុងទីក្រុងធំៗចំនួន ៧០ របស់ចិនថមថយ
  • កំណើនទេសចរជំរុញការសាងសង់សណ្ឋាគារ