ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការនាំចេញអង្កររយៈពេល ៧ខែ កើនជិត ៤០ភាគរយ

ភ្នំពេញ៖ របាយការណ៍ស្ថានភាពនៃការនាំចេញអង្ករកម្ពុជាដែលផ្សព្វផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដា ឱ្យដឹងថា ការនាំចេញអង្ករពីកម្ពុជាដែលឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២០ សម្រេចបាន ៤២៦ ០៧៣តោន កើន ១១៨ ០៦០តោន​ស្មើនឹង ៣៨,៣៣ភាគរយ បើធៀបនឹងរយៈពេល ៧ខែដើមឆ្នាំ២០១៩ ដែលមានចំនួន ៣០៨ ០១៣ តោន។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០


មុខទំនិញជាង ៣០០មុខ នឹងនាំចេញទៅចិនដោយមិនបង់ពន្ធ តាមកិច្ចព្រមព្រៀងFTA

ភ្នំពេញ៖ តាមរយៈការចរចារវាងភាគីកម្ពុជានិងចិននូវកិច្ចព្រមព្រៀងសេរី កម្ពុជានឹងអាចនាំចេញទំនិញប្រមាណជា ៣៤០មុខ ទៅកាន់ទីផ្សារប្រទេសចិន ហើយក្នុងចំណោមទំនិញនោះ មានប្រមាណ ៩៥ភាគរយនឹងត្រូវលើកលែងពន្ធ។ កម្ពុជានឹងមានសក្តានុពលកាន់តែខ្លាំងសម្រាប់ការទាក់ទាញការ​​វិនិយោគ​ពីក្នុង និងក្រៅប្រទេស។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតកោះសន្តិភាពចេញផ្សាយថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០


កម្ពុជា-កូរ៉េ ចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃនេះ

ភ្នំពេញ៖ កម្ពុជា-កូរ៉េខាងត្បូងនឹងចាប់ផ្តើមធ្វើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជុំទី១ នៅថ្ងៃនេះ (ព្រហស្បតិ៍) ដែលជាការបោះជំហានថ្មីមួយទៀតរបស់កម្ពុជានៅក្នុងការធ្វើពិពិធកមផលិតផលនាំចេញរបស់ខ្លួន បន្ទាប់ពីការចរចាពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិនទើបត្រូវបានបញ្ចប់កាលពីពេលថ្មីៗនេះ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០


កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយ​​កាលពីថ្ងៃទី២៨ ខែកក្កដា បានឱ្យដឹងថា ដោយតម្រូវការធនធាន និងហិរញ្ញប្បទានមានការកើនឡើងដែលអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​ តាមរយៈបុរេសកម្មក្នុងការគិតគូរដើម្បីពង្រីកវិសាលភាពនៃប្រភពហិរញ្ញប្បទាន ជាពិសេសដោយផ្តោតការយកចិត្តទុកដាក់លើប្រភពហិរញ្ញប្បទានក្នុងស្រុកដែលនៅមានសក្តានុពលខ្ពស់នៅឡើយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំ «សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ (ថ្មី) (Government Securities) ដើម្បីជំនួសឱ្យច្បាប់ចាស់ដែលបានចូលជាធរមាន​តាំងពីឆ្នាំ២០០៧ ហើយកំពុងមានសុពលភាពរហូតដល់ពេលបច្ចុប្បន្ន។ ច្បាប់ថ្មីនេះជាមូលដ្ឋានគតិយុត្ត ដើម្បីអនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជាអាចបោះផ្សាយមូលបត្រតាមរយៈការកំណត់នូវវិសាលភាព ការសម្រេចលើការបោះផ្សាយ កំណត់ទំហំ និងទម្រង់នៃការបោះផ្សាយមូលបត្ររដ្ឋ ការកំណត់អ្នកចូលរួម និងនីតិវិធីក្នុងការជួញដូរមូលបត្ររដ្ឋ ព្រមទាំងទោសប្បញ្ញត្តិជាដើម។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០


រោងចក្រអគ្គិសនីកម្លាំង ៤០០ មេហ្គាវ៉ាត់នឹងដំណើរការនៅខែក្រោយ

ភ្នំពេញ៖ រោងចក្រអគ្គិសនីដើរដោយប្រេងខ្មៅតម្លៃ ៣៨០ លានដុល្លារ ដែលមានអានុភាពផលិត ៤០០ មេហ្គាវ៉ាត់ បានសាងសង់លើផ្ទៃដីសរុប ៤៣ហិកតា នៅភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។ ការសាងសង់រោងចក្រអគ្គិសនីដើរដោយប្រេងខ្មៅនេះសម្រេចបាន ៩០ភាគរយហើយ ដែល​នឹងដាក់ឱ្យដំណើរការដំណាក់កាលដំបូងចំនួន ១០០មេហ្គាវ៉ាត់នៅចុងខែសីហាខាងមុខ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០


  • ក្រុមហ៊ុនចំនួន ៥ បន្ថែមទៀត ត្រូវអនុញ្ញាតឱ្យនាំចេកទៅចិន
  • កម្ពុជាកំពុងសិក្សាពីការបង្កើតតំបន់ពិសេសកសិឧស្សាហកម្ម
  • ការចរចា FTA ជាមួយប្រទេសចិនបានបញ្ចប់រួចរាល់ ១០០%
  • ផ្សារទំនើប K MALL នឹងបើកដំណើរការនៅឆ្នាំ២០២១
  • គម្រោងវិនិយោគលើកសិដ្ឋានចិញ្ចឹមសត្វតម្លៃជាង $៣០លាន ត្រូវបាន CDC អនុម័ត
  • ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសធ្លាក់ចុះប្រមាណ ៧០% ខណៈទំនិញធ្លាក់ ៣០%
  • ការនាំចេញផលនេសាទក្នុងឆមាសទី១ ធ្លាក់ចុះប្រហែល ៨០%
  • ការប្រមូលចំណូលពន្ធគយនៅក្នុងឆមាសទី១ ធ្លាក់ចុះជាង ១៦ភាគរយ
  • ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ទៅមណ្ឌលគិរីនឹងរួចរាល់នៅចុងត្រីមាសនេះ
  • CDC អនុម័តគម្រោងវិនិយោគរោងចក្រស្បែកជើងតម្លៃជាង $១០លាន