ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
សកម្មភាពសាងសង់នៅខេត្តព្រះសីហនុគ្មានការប្រែប្រួលខ្លាំង

ភ្នំពេញ៖ សកម្មភាពនៃការសាងសង់សំណង់គ្រប់ប្រភេទក្នុងខេត្តព្រះសីហនុនៅពេលនេះមិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ទេ បើទោះបីជារដ្ឋាភិបាល បានចេញសេចក្តីសម្រេចបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មល្បែងអនឡាញកាលពីខែមុនក្តី។ លោក ឃាង ភរម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា សកម្មភាពសាងសង់ក្នុងខេត្តមួយនេះ មានដំណើរការទៅមុខជាធម្មតាដោយមិនមានធ្លាក់ចុះគួរឱ្យកត់សម្គាល់ឡើយ ក្នុងរយៈពេល១ខែមកនេះ បន្ទាប់ពីរដ្ឋាភិបាលចេញសម្រេចខាងលើ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ ២០១៩


ធនាគារ MAY BANK ផ្តោតការពង្រឹងលើទីផ្សារកម្ពុជា

ភ្នំពេញ៖ លោក Michael Foong ដែលជាអគ្គនាយកទទួលបន្ចុកពាណិជ្ជអន្តរជាតិរបស់ធនាគារ MayBank បានប្រាប់កាសែត The Star ថា ក្រុមហ៊ុននេះនឹងផ្តោតលើបណ្តាប្រទេសសំខាន់ៗ៣ រួមមានប្រទេសចិន ប្រទេសហ្វីលីពី និងកម្ពុជា ក្នុងការអនុវត្តគំនិតផ្តួចផ្តើមផ្សេងៗដើម្បីឱ្យមានវត្តមានពាណិជ្ជកម្មអន្តរជាតិកាន់តែរឹងមាំ។ លោកបានបន្ថែមទៀតថា MayBank នឹងនាំយកសមត្ថភាពឌីជីថលរបស់ខ្លួនពីប្រទេសម៉ាឡេស៊ីមកកាន់ទីផ្សារប្រទេសទី៣ ដែលបានផ្តោតសំខាន់នេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ ២០១៩


ការកសាងផ្លួវកំពង់ឆ្នាំង-កំពុងធំ អាចនឹងចាមផ្តើមនៅឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវ និងស្ពានឆ្លងកាត់ទន្លេសាបពីខេត្តកំពុងឆ្នាំង ទៅខេត្តកំពុងធំនឹងអាចចាប់ផ្តើមនៅក្នុងអំឡុងឆ្នាំ២០២១ ខណៈការសិក្សាពីលក្ខណៈបច្ចេកទេសត្រូវបានបញ្ចប់រួចរាល់ហើយ។ គម្រោងសាងសង់ផ្លូវតភ្ជាប់ខេត្តទាំងពីរនេះ​មានចម្ងាយសរុប​៥៧,៣គីឡូម៉ែត្រ ដោយមានការសាង​សង់ស្ពានកាត់ទន្លេសាបប្រវែង ៣ ៩០០ ម៉ែត្រផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ ២០១៩


អាជ្ញាធរជំរុញការដាំដុះ និងប្រើផលិតផលពីវល្លិរពាក់ និងឬស្សី

ភ្នំពេញ៖ ផ្លែងក្នុងឱកាសជួបជាមួយប្រជាសហគមន៍ទេសចរណ៍សំបូរព្រៃគុក កាលពីថ្ងៃអាទិត្យ លោក ថោន ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជម្រុញឱ្យប្រជាពលរដ្ឋបង្កើត ផលិតផលពីវល្លិរពាក់ និងឬស្សី ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ ២០១៩


កម្ពុជា-ថៃឯកភាពចរចាឡើងវិញលើការរុករកឧស្ម័ន

ភ្នំពេញ៖ លោក ជៀប សួរ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានប្រាប់ភ្នំពេញប៉ូស្តិ៍កាលពីម្សិលមិញថា ក្រោយពីបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ានលើកទី៣៧ នៅទីក្រុងបាំងកកកាលពីថ្ងៃទី៦ ខែកញ្ញា តាមលទ្ធផលនៃកិច្ចប្រជុំនេះ ភាគីកម្ពុជា និងថៃបានឯកភាពគ្នាបន្តពិភាក្សាឡើងវិញពីគម្រោងអភិវឌ្ឍន៍ថាមពល នៅតំបន់ដែលអះអាងថា​ត្រួតស៊ីគ្នា ទំហំ២៦​ ០០០គីឡូម៉ែត្រការ៉េ​ ដែលបានពន្យាពេលជាយូរមកហើយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ ២០១៩


  • កម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត ស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
  • EDC ទទួលបានការផ្គត់ផ្គង់ថាមពលសូឡាក្នុងតម្លៃទាប
  • ក្រសួងនឹងរៀបចំការបង្ហាញផលិតផលក្នុងស្រុកដើម្បីជំរុញការជួញដូរ
  • ថៃគ្រោងពិភាក្សានឹងកម្ពុជាលើបញ្ហាថាមពល
  • ការនាំចេញអង្ករទៅទីផ្សារចិន រំពឹងកើនឡើងខ្ពស់ជាងឆ្នាំមុន
  • កម្ពុជា-ម៉ាឡេស៊ី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគ
  • ក្រុមហ៊ុនជប៉ុនចាប់ផ្តើមសិក្សាគម្រោងរុករករ៉ែទង់ដែងនៅស្ទឹងត្រែង
  • កម្ពុជានាំចេញកៅស៊ូបានជាង$១៦៩លានក្នុងរយៈពេល៧ខែ
  • ចំណូលពីអង្គរ ៨ខែ ទទួលបានជិត$៧០លាន ធ្លាក់ចុះ១១ភាគរយ
  • GDT ជំរុញក្រុមហ៊ុនចិនបន្តអនុវត្តកាតព្វកិច្ចបង់ពន្ធដាឱ្យបានត្រឹមត្រូវ