ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
វិនិយោគពីលោកខាងលិចនៅស្រីលង្កាជាហិរញ្ញប្បទានជំនួសចិន
ក្រុងញូវដែលី៖ លោក Gotabaya Rajapaksa ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កាបានព្រមានប្រទេសឥណ្ឌា និងប្រទេសលោកខាងលិចថា ប្រទេសរបស់លោកនឹងបង្ខំចិត្តក្នុងការស្វែងរកហិរញ្ញប្បទានពីប្រទេសចិនជាថ្មី ប្រសិនបើពួកគេមិមកវិនិយោគនៅក្នុងប្រទេសដីកោះមួយនេះ។ ប្រទេសស្រីលង្កា កាលពីមុខត្រូវបានចងសម្ព័ន្ធមិត្តជាមួយប្រទេសឥណ្ឌា ប៉ន្តែងាកមកកាន់តែស្និទ្ធជាមួយប្រទេសចិនដែលទទួលបានកម្ចី និងការវិនិយោគប្រហែល៧ពាន់លានដុល្លារ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ ២០១៩
ផលិតកម្មនៅចិនកើន ក្រោយធ្លាក់៦ខែជាប់គ្នា
ក្រុងប៉េកាំង៖ សកម្មភាពរោងចក្រប្រចាំខែវិច្ឆិកា ក្នុងប្រទេសចិនបានស្ទុះងើបឡើងវិញជាលើកដំបូងក្នុងរយៈពេល ៧ខែ បើទោះជាមានការកើនឡើងការគំរាមគំហែងដកហូតពន្ធគយថ្មីរបស់អាមេរិកក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខប្រសិនបើទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបរាជ័យក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ ២០១៩
ប្រេងឆៅធ្លាក់ថ្លៃមុខកិច្ចប្រជុំ OPEC
ក្រុងញូវយ៉ក៖ តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃសុក្រចុងសប្តាហ៍មុខ ដោយសារការរំពឹងថា អង្គការប្រទេសនាំចេញប្រេង (OPEC) នឹងមិនចាត់វិធានការជំរុញតម្លៃប្រេងដោយតក់ក្រហល់ឡើង ខណៈដែលទីផ្សារភាគហ៊ុនពិភពលោកធ្លាក់ថ្លៃដោយសារក្តីបារម្ភពីសង្រ្គាមពាណិជ្ជកម្ម។ តម្លៃប្រេងក្នុងកិច្ចសន្យាអនាគតសម្រាប់ប្រេងប្រភេទ West Texas Intermediate របស់អាមេរិក និងប្រេងឆៅប្រភេទ Brent North Sea របស់អឺរ៉ុបបានធ្លាក់ថ្លៃមុនកិច្ចប្រជុំរបស់អង្គការ OPEC នៅថ្ងៃទី៥ ខែធ្នូ ក្នុងទីក្រុងយែន ដែលអ្នកវិភាគរំពឹងថាអង្គការនេះនឹងរក្សាកិច្ចព្រមព្រៀងផលិតកម្មប្រេងក្នុងកម្រិតបច្ចុប្បន្ន ប៉ុន្តែមិនកាត់បន្ថយផលិតកម្មបន្ថែមឡើយ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ ២០១៩
ស្រីលង្កាកាត់បន្ថយពន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលថមថយសម្ទុះ
ក្រុងកូឡុំបូ៖ ប្រទេសស្រីលង្កាកាលពីថ្ងៃពុធបានកាត់បន្ថយពន្ធជិតពាក់កណ្តាលក្នុងគោលបំណងជំរុញសេដ្ឋកិច្ចដែលនៅតែជួបការលំបាកបន្ទាប់ពីកើតមានករណីបំផ្ទុះគ្រាប់បែកនៅថ្ងៃបុណ្យ Easter Sunday ដែលបានបង្កឱ្យមានស្លាប់យ៉ាងច្រើន និងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសនេះ។ កំណើនសេដ្ឋកិច្ចរបស់ស្រីលង្កាបានថមថយមកនៅត្រឹម ១,៦%នៅត្រីមាសទី២ ឆ្នាំនេះ បន្ទាប់ពីបំផ្ទុះគ្រាប់បែកដែលបានសម្លាប់មនុស្ស ២៦៩នាក់។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩
HYUNDAI វិនិយោគ$១,៥៥ពាន់លាននៅឥណ្ឌូនេស៊ី
ក្រុងសេអ៊ូល៖ ក្រុមហ៊ុន Hyundai Motor បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីសង់រោងចក្រផលិតរថយន្តតម្លៃ១,៥៥ពាន់លានដុល្លារក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជារោងចក្រដំបូងរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាទីដែលក្រុមហ៊ុនផលិតរថយន្តជប៉ុនគ្រប់គ្រងទីផ្សារ។ ក្រុមហ៊ុននេះបានឱ្យដឹងថា រោងចក្ររបស់ខ្លួននឹងត្រូវបានសាងសង់ក្នុងទីក្រុង Bekasi ភាគខាងកើតទីក្រុងហ្សាការតា នឹងចាប់ផ្តើមផលិតកម្មក្នុងឆ្នាំ២០២១ ដែលនឹងមានសមត្ថភាពផលិតរថយន្តបានចំនួន ២៥០ ០០០គ្រឿងក្នុងមួយឆ្នាំ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩