ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ធនាគារ SME នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ ធនគារ SME ដែលជា​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​ថ្មី​មួយ​មាន​ដើមទុន​ដំបូង​ ១០០ លាន​ដុល្លារ​ នឹង​អាច​បើក​ដំណើរការ​ឆាប់​នេះៗ​។ បច្ចុប្បន្នកំពុង​រង់ចាំ​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ធនាគារ​នេះ​មាន​គោលបំណង​ផ្តល់​កម្ចី​ដល់​សហគ្រិន​ខ្នាតតូច និង​មធ្យម​ក្នុងស្រុក​ក្នុង​អត្រា​ការប្រាក់​ទាប។ នេះ​បើ​យោងតាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ ២០២០


ឱនភាពពាណិជ្ជកម្មកម្ពុជាកាន់តែធំជាងឆ្នាំមុន

ភ្នំពេញ៖ ឱនភាពពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោកនៅតែធំរហូតដល់ ៧,៧៦ពាន់លានដុល្លារសហរដ្ឋអាមេរិកដែលធំជាង ៣១ភាគរយក្នុងឆ្នាំ២០១៩ ខណៈឆ្នាំ២០១៨ ឱនភាពពាណិជ្ជកម្មនេះមានត្រឹមជាង ២២ភាគរយប៉ុណ្ណោះ។ តួលេខធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជាបាននាំចូលផលិតផលដែលមានតម្លៃទឹកប្រាក់ប្រមាណ ២២,៣៤ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ខណៈដែលការនាំចេញរបស់កម្ពុជាមានទំហំទឹកប្រាក់ត្រឹម ១៤,៦៣ពាន់លានដុល្លារប៉ុណ្ណោះ។ ឆ្នាំ២០១៩ ការនាំចូលរបស់កម្ពុជាមានកំណើន ១៨,៦% រីឯការនាំចេញវិញមានកំណើន ១២,៧ភាគរយ។ ផលិតផលដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ ស្បែកជើង អង្ករ ទោចក្រយាន និងផលិតផលវាយនភណ្ឌផ្សេងៗទៀត ខណៈផលិតផលដែលកម្ពុជានាំចូលដូចជា ប្រេងឥន្ធនៈ រថយន្ត សម្ភារសំណង់ ផលិតផលបរិភោគ ព្រមទាំងវត្ថុធាតុដើមផ្សេងទៀត សម្រាប់បម្រើឱ្យវិស័យកម្មន្តសាលក្នុងស្រុក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ ២០២០


រោងចក្រថាមពលនៅល្វាឯមនឹងដំណើរការនៅខែ ៤

ភ្នំពេញ៖ រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ប្រេងខ្មៅ (HFO) តម្លៃ ៣៨០​លាន​ដុល្លារ ​ក្នុងស្រុក​ល្វាឯម ខេត្ត​កណ្តាល ​នឹងដាក់​ឲ្យ​ដំណើរការ​ដំណាក់កាល​ដំបូង​ ១០០មេហ្គាវ៉ាត់​ នៅក្នុង​ខែមេសា​។ បរិមាណ​ ៣០០ មេហ្គាវ៉ាត់​ទៀត​ នឹងដាក់​ដំណើរការ​នៅ​អំឡុង​ត្រីមាស​ទី​២ ​ឬ​ដើម​ត្រីមាស​ទី​៣ ​ឆ្នាំ​២០២០ ​នេះ​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ ២០២០


កម្មកររោងចក្រជិត ២ម៉ឺននាក់ត្រូវព្យួរការងារ ខណៈក្រុមហ៊ុន ៣៣បានដាក់ពាក្យស្នើសុំមកក្រសួង

ភ្នំពេញ៖ បង្ហាញកង្វះវត្ថុធាតុសម្រាប់បម្រើនៅក្នុងវិស័យកាត់ដេរឈានមកដល់ចំណុចមួយបង្ហាញថា គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ មានរោងចក្រប្រមាណ ៣៣ បានដាក់ពាក្យសុំព្យួរការងាររយៈពេល ២សប្តាហ៍ដែលស្មើនឹងកម្មករប្រមាណ ១៧ ០៩៦នាក់ មានន័យថាព្យួរតែ ១ ភាគ ៤ នៃចំនួនកម្មករ​និយោជកសរុបរបស់រោងចក្រទាំង ៣៣ នោះទេ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ ២០២០


ក្រុមហ៊ុនក្នុងស្រុកគ្រោងនាំចេញផ្លែស្វាយស្រស់ទៅអឺរ៉ុប-កាណាដា

ភ្នំពេញ៖ លោក ចាន់ ពេជ្រ អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន Signatures of Asia, Cambodian Rice Mill & Exporter ដែល​ជា​ក្រុមហ៊ុន​នាំចេញ​អង្ករ​ក្នុងស្រុក​បាន​ឱ្យដឹង​ថា ក្រុមហ៊ុន​មាន​ផែនការ​នាំចេញ​ស្វាយ​ស្រស់​ដោយ​ផ្ទាល់​ទៅ​អឺរ៉ុប និង​កាណាដា​នៅ​ឆ្នាំនេះ​។ ក្នុង​ជំហាន​ដំបូង​ក្រុមហ៊ុន​​មាន​ផែនការ​​នាំចេញ​ស្វាយ​ស្រស់​ដោយ​ផ្ទាល់​ចំនួន​ ៣,៥តោន​ក្នុង​ ១ ​សប្តាហ៍​ ទៅកាន់​ទីផ្សារ​ប្រទេស​ទាំង​២ ​នេះ​។ ​សព្វថ្ងៃក្រុមហ៊ុន​នេះ​កំពុង​ស្វែងរក​រោងចក្រ​វេចខ្ចប់ និង​សម្លាប់​មេរោគ​លើ​ផ្លែស្វាយ ​ដែល​ស្របតាម​ស្តង់ដា​អនាម័យ​របស់​អឺរ៉ុប និង​កាណាដា ហើយ​ក្រុមហ៊ុន​ក៏​កំពុង​ស្វែងរក​អ្នកផ្គត់ផ្គង់​ផ្លែស្វាយ​ក្នុងស្រុក​ផង​ដែរ​​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ ២០២០


  • កិច្ចព្រមព្រៀងថាមពលខ្យល់រំពឹងថានឹងសម្រេចនៅឆ្នាំនេះ
  • ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយទៀតបើកដំណើរការ
  • ការនាំចេញអង្ករបានកើនឡើង ២១% ទោះបីការដឹកជញ្ជូនកំពុងរងផលប៉ះពាល់ ដោយសារវីរុសកូរ៉ូណាក៏ដោយ
  • កម្ពុជាទទួលបានចំណូលជិត $៥ពាន់លាន ពីទេសចរណ៍ក្នុងឆ្នាំ២០១៨
  • ក្រសួងបង្កើតគោលនយោបាយគាំទ្រចន្ទី
  • CDC អនុម័តគម្រោងវិនិយោគ ៦បន្ថែម ដែលមានតម្លៃ $៦៧៧លាន
  • កម្ពុជា និងឥណ្ឌូនេស៊ី ប្តេជ្ញាលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ
  • រដ្ឋាភិបាលសម្រេចមិនយកពន្ធសណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប
  • រដ្ឋាភិបាលកម្ពុជាបានរៀបចំមូលនិធិ ៥០លានដុល្លារ សម្រាប់ជួយ SME
  • ក្រសួងពាណិជ្ជកម្ម ជំរុញការចូលរួមលើកកម្ពស់ម៉ាកផលិតផលក្នុងស្រុក