ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
កំណើនតម្លៃលំនៅឋាននៅក្នុងទីក្រុងធំៗចំនួន ៧០ របស់ចិនថមថយ
ក្រុងប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីចុងសប្តាហ៍មុនថា កំណើនតម្លៃលំនៅឋាននៅតាមទីក្រុងធំៗចំនួន៧០ របស់ប្រទេសចិនមានការថមថយនៅខែតុលាធៀបនឹងខែកញ្ញានៅក្នុងទីក្រុងភាគច្រើន ដូចជាទីក្រុងប៉េកាំង ទីក្រុងស៊ាងហៃ ទីក្រុងជិនហ្សិន និងទីក្រុងក្វាងចូវ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩
កំណើនទេសចរជំរុញការសាងសង់សណ្ឋាគារ
ក្រុងហាណូយ៖ ឧស្សាហកម្មទេសចរណ៍ដែលកំពុងកើនឡើង និងសេដ្ឋកិច្ចកំពុងត្រចះត្រចង់របស់ប្រទេសវៀតណាមបានទាក់ទាញចំណាប់អារម្មណ៍ក្នុងទីផ្សារសណ្ឋាគារ និងរមណីយដ្ឋានរបស់ប្រទេសនេះពីវិនិយោគិននៅទូទាំងតំបន់ ដែលធ្វើឱ្យវៀតណាមក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលគេនិយាយខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩
ក្រុមហ៊ុន TATA STEEL កានត់បន្ថយការងារ ៣ពាន់កន្លែងនៅទ្វីបអឺរ៉ុប
ក្រុងប៉េកាំង៖ ក្រុមហ៊ុន Tata Steel របស់ប្រទេសឥណ្ឌា បានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងកាត់បន្ថយការងាររហូតដល់ ៣ ០០០នាក់ នៅអឺរ៉ុប ដោយសារក្រុមហ៊ុនរៀបចំរចនាសម្ព័ន្ធឡើងវិញសម្រាប់ប្រតិបត្តិការនៅអឺរ៉ុបបន្ទាប់ពីបរាជ័យក្នុងការច្របាច់បញ្ចូលគ្នាតាមការគ្រោងទុកជាមួយក្រុមហ៊ុន Thyssenkrupp ដែលជាក្រុមហ៊ុនពហុផលិតផលឧស្សាហកម្មប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងដោះស្រាយការកើនឡើងបរិមាណដែកថែបដែលផលិតនៅក្នុងប្រទេសចិន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៩
ប្រទេសចិនមានគម្រោងអភិវឌ្ឍន៍ PPP ជិត ៧ពាន់គម្រោង
ក្រុងប៉េកាំង៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំនេះ ប្រទេសចិនមានគម្រោងភាពជាដៃគូសាធារណៈឯកជន (PPP) ចំនួន ៧ ០០០ គម្រោងកំពុងដំណើរការ ដែលមានទឹកប្រាក់វិនិយោគសរុបប្រហែល ៩ពាន់លានយន់ (ប្រហែល ១,២៨ ពាន់លានដុល្លារ)។ យោងតាមលោក Gao Gao អគ្គលេខាធិការរងនៃគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិន (NDRC) ការអភិវឌ្ឍនៃគំរូ PPP ប្រកបដោយនិរន្តភាព និងសុខភាពល្អ មានសារៈសំខាន់ខ្លាំងចំពោះការលើកកម្ពស់ទំនុកចិត្តវិនិយោគនៃមូលធនសង្គម និងលើកកម្ពស់ការវិនិយោគប្រកបដោយប្រសិទ្ធិភាព។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩
FACEBOOK លុបចោលគណនីក្លែងក្លាយ ៥,៤ពាន់លានគណនី
ក្រុងសានហ្រ្វានស៊ីស្កូ៖ ក្រុមហ៊ុន Facebook បានឱ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនបានលុបចោលគណនីក្លែងក្លាយប្រហែល ៥,៤ពាន់លានគណនីនៅឆ្នាំនេះ ជាការបើកយុទ្ធនាការបន្តលើបណ្តាញទំនាក់ទំនងសង្គមប្រឆាំងនឹងការកេងបន្លំ និងព័ត៌មានមិនពិត។ ក្រុមហ៊ុន Facebook បានឱ្យដឹងទៀតថា ក្រុមហ៊ុនបានបង្កើនល្បឿនការការពាររបស់ខ្លួន ហើយជារឿយៗក្រុមហ៊ុនលុបចោលគណនីជាច្រើនក្នុងរយៈពេលប៉ុន្មាននាទីនៃការបង្កើតគណនីទំាងនោះ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩