ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
អាល្លឺម៉ង់រកបានជាង $៧ពានលានពី ៥G

ក្រុងប៊ែឡាំង ៖ ប្រទេសអាល្លឺម៉ង់បានប្រមូលថវិកាបានប្រហែល ៦,៥ ពាន់លានអឺរ៉ូ (៧,៣ ពាន់លានដុល្លារ) ពីការលក់ប្រព័ន្ធអ៊ីនធឺណិត ៥G ទៅឱ្យក្រុមហ៊ុនទូរគមនាគមន៍ជាច្រើន។ ការលក់នេះ មានចំនួនលើសពីការរំពឹងទុកខ្លាំង ដែលថាមានតែពី​ ៣ពាន់លាន ទៅ ៥ពាន់​លានអឺរ៉ូ ហើយប្រាក់នេះនឹងប្រើប្រាស់សម្រាប់ការបញ្ចប់គម្លាតឌីជីថលនៅក្នុងប្រទេសមួយ​ដែលបណ្តាញអ៊ីនធឺណិតរបស់ខ្លួនជាប់ចំណាត់ថ្នាក់ទី៤៦ នៅលើពិភពលោកទាក់ទងនឹង​ល្បឿនទាញយក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ ២០១៩


AWC នឹងទិញសណ្ឋាគារចំនួន ១២ ក្នុងប្រទេសថៃ

ក្រុងប៉េកាំង ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Asset World Corporation (CWC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TCC Group របស់លោក Charoen Sirivadhanabhakdi នឹងទិញភាគហ៊ុនក្នុងសណ្ឋាគារចំនួន ១២ នៅប្រទេសថៃ ក្នុងកិច្ចព្រមព្រៀងមិនបង្ហាញតម្លៃមួយ។​ ការទិញនេះគឺជាវិធានការមួយដើម្បីផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតពីអចលនទ្រព្យដែលទទួលបានប្រាក់ចំណូលជាប្រចាំ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ ២០១៩


ក្រុមហ៊ុនសម្លៀកបំពាក់ ZARA បង្ហាញពីកំណើនប្រាក់ចំណេញខ្ពស់

ក្រុងម៉ាឌ្រីដ ៖ Inditex ដែលជាក្រុមហ៊ុនលក់រាយរបស់ប្រទេសអេស៉្បាញ ដែលគ្រប់គ្រងដោយយីហោសម្លៀកបំណាក់ Zara បានឱ្យដឹងកាលពីថ្ងៃពុធថា ប្រាក់ចំណេញត្រីមាសដំបូងរបស់ខ្លួនបានកើនឡើង​ ដោយបានមកពីការលក់កើនឡើងខ្ពស់បំផុត ដោយសារការអភិវឌ្ឍអាជីវកម្មអនឡាញរបស់ខ្លួន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ ២០១៩


AMAZON ក្លាយជាក្រុមហ៊ុនយីហោថ្លៃជាងគេលើពិភពលោក

ក្រុងឡុងដ៍ ៖ Kantar ទីភ្នាក់ងារស្រាវជ្រាវទីផ្សារពិភពលោកបានឱ្យដឹងក្នុងរបាយការណ៍ 100 Top BrandZ ឆ្នាំ២០១៩ របស់ខ្លួនថា​ តម្លៃយីហោក្រុមហ៊ុន Amazon បានកើនឡើង​៥២% ដល់ ៣១៥ពាន់លានដុល្លារ។ ដូចនេះ ក្រុមហ៊ុន Amazon បានកើនឡើងពីចំណាត់ថា្នក់ទី៣ ដល់ចំណាត់ថ្នាក់ទី១ លើក្រុមហ៊ុន Google ដែលបានធ្លាក់ពីចំណាត់ថ្នាក់ទី១ មកនៅត្រឹមចំណាត់ថ្នាក់ទី៣ ដោយក្រុមហ៊ុន Apple ទទួលបានចំណាត់ថ្នាក់ទី២។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ ២០១៩


បុគ្គលិកបរទេសពេញចិត្តនឹងលក្ខខណ្ឌការងារនៅសិង្ហបុរី

ក្រុងសិង្ហបុរី ៖ ការស្ទង់មតិដែលរៀបចំដោយក្រសួងការងារសិង្ហបុរីបានបង្ហាញថា បុគ្គលិក និងពលករបរទេសនៅប្រទេសនេះជាទូទៅពេញចិត្តជាមួយនឹងលក្ខខណ្ឌការងាររបស់ពួកគេហើយនឹងផ្តល់អនុសាសន៍ដល់មិត្តភក្តិ និងសាច់ញ្ញាតិរបស់ពួកគេថា សិង្ហបុរីជាកន្លែងមួយដែលងាយស្រួលក្នុងការធ្វើការងារ។ មូលហេតុធំៗ ៥យ៉ាងដែលលើកឡើងរួមមាន ប្រទេសមានប្រាក់ខែខ្ពស់ សុវត្តិភាពនិងសន្តិសុខ លក្ខខណ្ឌរស់នៅល្អ លក្ខខណ្ឌការងារល្អ និងចក្ខុវិស័យល្អ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ ២០១៩


  • សេដ្ឋកិច្ចជប៉ុនកើនឡើង ០,៦ភាគរយនៅត្រីមាសទី១
  • ប្រទេស G20 បារម្ភពីសេដ្ឋកិច្ចពិភពលោក
  • តម្រូវការហ្គាសពិភពលោកកំពុងតែកើនឡើងយ៉ាងគំហុក
  • តម្លៃប្រេងធ្លាក់ចុះ ព្រោះតែកង្វល់ផ្នែកពាណិជ្ជកម្ម
  • វៀតណាមចំណេញច្រើនជាងគេពីជម្លោះពាណិជ្ជកម្ម
  • IMF ជំរុញឱ្យបានរាំងពន្លឿនការធ្វើកំណែទម្រង់
  • ក្តីបារម្ភពីសង្រ្គាមពាណិជ្ជកម្មធ្វើឱ្យផ្សារហ៊ុនអាស៊ីធ្លាក់ចុះ
  • ប្រេស៊ីលផ្អាកនាំចេញសាច់គោទៅប្រទេសចិន
  • ថៃ-មីយ៉ាន់ម៉ាចុះកិច្ចព្រមព្រៀងបើកបរឆ្លងព្រំដែន
  • ទីផ្សារអចលនទ្រព្យនៅហូជីមិញនឹងងើបឡើងវិញក្នុងឆ្នាំនេះ