ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ចិនរំពឹងវ៉ាអាមេរិកក្លាយជាទីផ្សារធានារ៉ាប់រងធំបំផុត

ក្រុងប៉េកាំង៖ ប្រទេសចិនត្រូវបានរំពឹងថានឹងវ៉ាសហរដ្ឋអាមេរិកដើម្បីក្លាយជាទីផ្សារធានារ៉ាប់រងធំបំផុតក្នុងពិភពលោកនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០។ ទោះជាយ៉ាងណា ទីផ្សារចិនបច្ចុប្បន្ននៅតែមានទំហំតិចជាង ៤០%នៃទំហំទីផ្សារធានារ៉ាប់រងរបស់សហរដ្ឋអាមេរិក ហើយក៏តូចជាងទីផ្សារធំបំផុតទាំង៣រួមបញ្ចូលគ្នានៅសហភាពអឺរ៉ុបផងដែរពោលគឺ​ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ ២០១៩


រថយន្ត VOLVO ផលិតនៅចិនត្រូវបាននាំចេញទៅអឺរ៉ុបតាមរថភ្លើងជាលើកដំបូង

ក្រុងប្រ៊ុចសែល៖ រថយន្ត Volvo ចំនួន ១៩០ គ្រឿងដែលផលិតនៅក្នុងប្រទេសចិន បានទៅដល់ប្រទេសបែលហ្ស៊ិកហើយនៅថ្ងៃទី៤ ខែកក្កដា តាមរយៈរថភ្លើងដឹងទំនិញចិន-អឺរ៉ុប។ រថយន្ត Volvo ទាំងនេះនាពេលខាងមុខនឹងត្រូវនាំចេញទៅកាន់ប្រទេសចំនួន ២៥ នៅទ្វីបអឺរ៉ុប​រួមទាំងចក្រភពអង់គ្លេស បារាំង អល្លឺម៉ង់ និងអ៊ីតាលីផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ ២០១៩


HUAWEI បើកសម្ពោធហាងទូរសព្ទក្នុងប្រទេសអេស្ប៉ាញ

ក្រុងម៉ាឌ្រីដ៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន​ Huawei កាលពីចុងសប្តាហ៍មុនបានបើកសម្ភោធ​ហាង​លក់ទូរស័ព្ទរបស់ខ្លួននៅទីក្រុងម៉ា ឌ្រីដ ដែលជាហាងធំបំផុតរបស់ក្រុមហ៊ុននៅក្រៅប្រទេស​ចិន។ មនុស្សជាង ១ ពាន់នាក់បានចូលទៅក្នុងហាងថ្មីនេះ​នៅថ្ងៃបើកសម្ពោធ។ ក្រុមហ៊ុន Vodafone Espana របស់ចក្រភពអង់គ្លេស បានសហការជាមួយក្រុមហ៊ុន Huawei​ ដាក់បង្ហាញសេវាអ៊ីនធឺណិត 5G នៅថ្ងៃទី១៥ ខែមិថុនា ជាលក្ខណៈពាណិជ្ជកម្ម​លើកដំបូងក្នុងប្រទេសអេស្ប៉ាញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ ២០១៩


TOTAL វិនិយោគ $១០០លានលើការស្តារព្រៃឈើ

ក្រុងប៉ារីស៖ ប្រធានក្រុមហ៊ុនថាមពល​ Total របស់ប្រទេសប៉ារាំងបានប្រកាសកាលពីថ្ងៃសៅរ៍​ថា ក្រុមហ៊ុននឹងវិនិយោគទឹកប្រាក់ ​១០០​ លានដុល្លារ ប្រចាំឆ្នាំលើគម្រោងអភិរក្សព្រៃឈើ និងការដាំដុះព្រៃឈើឡើងវិញ។ ការលើកឡើងបែបនេះធ្វើឡើងប៉ន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុន Total បានឱ្យដឹងថា ខ្លួនបានចាប់ផ្តើមផលិតជីវឥន្ធនៈនៅក្នុងរោងចក្រមួយនៅភាគខាងត្បូងប្រទេសបារាំង ជាគម្រោងមួយដែលបានបណ្តាលឱ្យមានការតវ៉ាប្រឆាំងពីក្រុមអ្នកបរិស្ថាន និងកសិករ ដោយសារតែផែនការរបស់ក្រុមហ៊ុនក្នុងការនាំចូលប្រេងដូង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ ២០១៩


តម្លៃលំនៅឋានក្នុងប្រទេសចិនរក្សាបានស្ថិរភាព

ក្រុងប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីពាក់កណ្តាលខែមុនថា តម្លៃលំនៅឋាននៅទីក្រុងធំៗរបស់ប្រទេសចិនភាគច្រើនបានរក្សាស្ថិរភាពនៅខែឧសភា ក្នុងគ្រាដែលមានការរឹងបន្តឹងការគ្រប់គ្រងរបស់ប្រទេសចិនលើទីផ្សារអចលនទ្រព្យ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ ២០១៩


  • ប្រេងឆៅធ្លាក់ថ្លៃ ទោះជាមានការបន្តកាត់បន្ថយទិន្នផល
  • អឺរ៉ុប និងវៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
  • OPEC សម្រេចបន្តកាត់បន្ថយទិន្នផលប្រេង ៩ខែទៀត
  • មហាសេដ្ឋី BUFFETT បរិច្ចាគប្រាក់ជាង $៣ពាន់លានដល់មូលនិធិ ៥
  • វិស័យទេសចរណ៍ស្រីលង្កាស្ទុះលឿនជាងការគិត
  • HONDA ប្រមូលរថយន្ត ១,៦ លានគ្រឿងមកជួសជុល
  • ព្រលានយន្តហោះថ្មីរបស់ចិនគ្រោងបើកសម្ពោធនៅថ្ងៃខួប៧០ឆ្នាំនៃការបង្កើតប្រទេសចិន
  • ចិនផ្អាកការនាំចូលសាច់ពីប្រទេសកាណាដា
  • មន្រ្តីអាមេរិក និងចិនចរចាគ្នាមុនជំនួប ត្រាំ-ស៊ី
  • MICROSOFT ខកខានឱកាសដោយសារធ្វេសប្រហែស