ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
PPAP នៅតែរក្សាបានកំណើន ទោះបីសេដ្ឋកិច្ចសកលធ្លាក់ចុះ

ភ្នំពេញ៖ ក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ (PPAP) បានរាយការណ៍ប្រតិបត្តិការអាជីវកម្មវិជ្ជមានក្នុងរយៈពេល ៩ខដំបូងឆ្នាំនេះ ទោះបីប្រឈមនឹងបញ្ហានៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកក៏ដោយ។ របាយការណ៍របស់ PPAP ដែលផ្ញើទៅក្រុមហ៊ុនផ្សារមូលបត្រ​កម្ពុជា (CSX) កាលពីល្ងាចថ្ងៃចន្ទបង្ហាញថា កំពង់ផែនេះរកប្រាក់ចំណូលបានជាង ២២,២៦៤លានដុល្លារ នៅក្នុងរយៈពេល ៩ខែដំបូង ធៀបនឹង ២១,៧០៧លានដុល្លារ ក្នុងរយៈពេលដូចគ្នាកើនឡើង ២,៤៦ភាគរយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០


កម្ពុជានឹងមានលទ្ធភាពការនាំចេញ និង ទទួលបានការវិនិយោគកាន់តែច្រើនពីចិន បន្ទាប់ពី FTA ចូលជាធរមាន

ភ្នំពេញ៖ កម្ពុជានឹងមានទីផ្សារកាន់តែធំទៅក្នុងប្រទេសចិន បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី (FTA) ទ្វេភាគីដំបូងត្រូវបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃម្សិលមិញ។ ក្នុងរយៈ​ពេល ៣០ថ្ងៃក្រោយ គឺជាការបើកផ្លូវឱ្យប្រទេសទាំង២ ពង្រីកទីផ្សារសម្រាប់ផលិតផលនៃប្រទេសខ្លួន ខណៈដែលទំនិញកម្ពុជាយ៉ាងហោចណាស់ ៣៤០មុខ ត្រូវបានបើកភ្លើងខៀវសម្រាប់នាំទៅកាន់ទីផ្សារប្រទេសចិន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០


DGB បានប្រែក្លាយខ្លួនជាធនាគារពាណិជ្ជក ដើម្បីពង្រីកអាជីវកម្មនៅកម្ពុជា

ភ្នំពេញ៖ យោងតាម Yonhap News Agency ជាទីភ្នាក់ងារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូងដែលបានរាយការណ៍កាលពីថ្ងៃទី៨ ខែតុលា ថា ធនាគារឯកទេស DGB ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ធនាគារ DGB Daegu Bank បានទទួលការយល់ព្រមពីអាជ្ញាធរកម្ពុជាក្នុងការប្រតិបត្តិការជាធនាគារពាណិជ្ជ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០


ការនាំចេញជលផលនេសាទធ្លាក់ចុះ ដោយសារតម្រូវការក្នុងស្រុកកើន

ភ្នំពេញ៖ កម្ពុជាបាននាំចេញផលនេសាទសរុប ១ ៧៣០តោន ក្នុងរយៈ ៩ខែ ឆ្នាំ២០២០ ធ្លាក់​ចុះជាង ៨៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនមានចំនួន ១០ ៩៨០ តោន ដោយ​សារតែការកើនឡើងនៃតម្រូវការក្នុងស្រុកអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០


រដ្ឋាភិបាលដាក់ផែនការវិនិយោគសាធារណៈជិត $១៣ ពាន់លាន ដល់ឆ្នាំ២០២៣

ភ្នំពេញ៖ លទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញថា រដ្ឋាភិបាលត្រូវការទុនវិនិយោគសាធារណៈសរុប ១២,៧៩៦ពាន់លានដុល្លារ សម្រាប់គម្រោងសរុបចំនួន ៦២៩ ដោយក្នុងនោះទុនវិនិយោគ ៨,៣៩៧ពាន់លានដុល្លារ សម្រាប់គម្រោងចំនួន ២០៣ ដែលកំពុងដំណើរការ និងទុនវិនិយោគ ៤,៣៩៩ពាន់លានដុល្លារ សម្រាប់គម្រោងថ្មីចំនួន ៤២៦ ដែលជាគម្រោងសម្រាប់អនុវត្តក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ឬ គម្រោងថ្មីៗ។ ការវិភាជទុនវិនិយោគដល់​គម្រោងទាំងនេះនឹងត្រូវបែងចែកទៅតាមវិស័យធំៗចំនួន៤ គឺវិស័យសង្គមកិច្ច វិស័យសេដ្ឋកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសេវាកម្ម និងកម្មវិធីអន្តរវិស័យ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០


  • កម្ពុជា-កូរ៉េ បញ្ចប់ការចរចា FTA ជុំទី៣ ខណៈជាមួយចិននឹងចុះហត្ថលេខាថ្ងៃនេះ
  • ក្រុមហ៊ុន DAI-ICHI ចាប់ដៃជាមួយ METFONE ក្នុងការផ្តល់សេវាធានារ៉ាប់រងឌីជីថលដល់អតិថិជន
  • ការនាំចេញកៅស៊ូកើនតិចតួច ឯតម្លៃធ្លាក់ចុះបន្តិច
  • ព្រីនស៍សម្ពោធមណ្ឌលកម្សាន្តខ្នាតយក្សវិនិយោគ $៨៥ លាន
  • ទូតកម្ពុជាស្នើក្រុមហ៊ុន HARIM វិនិយោគបង្កើតរោងចក្រចំណីសត្វ
  • ចំណូលនាំចេញអង្ករកើនជាង ១០% ខណៈអង្ករដំណើបទាក់ទាញថ្មី
  • កម្ពុជា-កូរ៉េ ប្តេជ្ញាបញ្ចប់កិច្ចចរចាពាណិជ្ជកម្មសេរីត្រឹមឆ្នាំ២០២០
  • កម្ពុជានាំចេញចេកទៅកាន់ទីផ្សារអន្តរជាតិកើនជាង ២២៥% ក្នុងរយៈពេល ៩ខែ
  • កម្ពុជាត្រៀមចរចាពាណិជ្ជកម្មសេរីជាមួយម៉ុងហ្គោលី ដើម្បីធ្វើពិពិធកម្មទីផ្សារ
  • កម្ពុជាពង្រីកការចុះកិច្ចសន្យាកសិកម្មដើម្បីពង្រឹងការនាំចេញ