ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
រោងចក្រផលិតដែកតម្លៃ $១៦,៧ លានបើកដំណើរការក្នុងខែនេ:

ភ្នំពេញ៖ រោងចក្រផលិតដែកថែបរបស់ក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ស្ទីលឯ.កដែលវិនិយោគិនចិនក្នុងទឹកប្រាក់ប្រមាណ​ ១៦,៧លានដុល្លារនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺបានប្រកាសចាប់ផ្តើមប្រតិបត្តិការនៅខែធ្នូនេ:។ លោក Lin Xiangrong ប្រធានក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ស្ទីលឯ.កបានឱ្យដឹងក្នុងអំឡុងកិច្ចប្រជុំជាមួយលោក កែវ រតន: អគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ថាបន្ទាប់ពីការសាងសង់រយ:ពេល១ឆ្នាំក្រុមហ៊ុន ហុងឌីសេង បានឈានចូលក្នុងដំណាក់កាលធ្វើតេស្តនូវគុណភាព។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០


ក្រសួងពាណិជ្ជកម្ម អំពាវនាវម្ចាស់ផលិតផលខ្មែរ ចូលរួមពិព័រណ៍ផលិតផលខ្មែរ តាមបណ្តាខេត្ត

ភ្នំពេញ៖​​ ក្រសួងពាណិជ្ជកម្មនឹងបន្តរៀបចំពិព័រណ៍ផលិតផលខ្មែរនៃយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ដើម្បីរួមចំណែកស្តារសេដ្ឋកិច្ចជាតិដែលទទួលរងផលប៉:ពាល់ដោយសារវិបត្តិជំងឺកូវី-ដ១៩។​ ការរៀបចំព្រឹត្តិការណ៍នេ:ឡើងក្នុងគោលបំណងតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចគ្រប់ប្រព័ន្ធរវាងរាជធានី-ភ្នំពេញជាមួយបណ្តាខេត្តទូទាំងប្រទេស។ ការរៀបចំពិព័រណ៍នេ:ក៏នឹងចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញ។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០


ADB អនុម័តកម្ចី ៧០$ លាន ដើម្បីបង្កើតសមត្ថភាពផលិតកម្មកសិកម្ម

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីចំនួន ៧០លានដុល្លារ​ ដើម្បីបង្កើនសមត្ថភាពកសិពាណិជ្ជកម្មក្នុងខេត្តចំនួន ៦ នៅកម្ពុជា ទាក់ទងនឹងការកែច្នៃផលិតកម្មកសិកម្មសំខាន់ៗ ដូចជា ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់។ នេ:បើតាមសេចក្តីប្រកាសព័ត៍មានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា។​ សេចក្តីប្រកាសព័ត៍មានឲ្យដឹងថា គម្រោងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងចង្វាក់តម្លៃកសិកម្ម​ និងសុវត្ថិភាពមានគោលបំណងផ្តល់អត្ថប្រយោជន៏ប្រហែល ២៣០ សហករណ៍កសិកម្ម និងកសិពាណិជ្ជកម្ម ៥០ នៅខេត្តកំពង់ចាម​ កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ត្បូងឃ្មុំ។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០


កម្ពុជា ដាក់សម្ពោធផ្លូវការយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ កម្ពុជាបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Offical Launch E-Commerce Strategy) ក្នុងគោលបំណង ដើម្បីឈានទៅសម្រេចបាននូវកំណើននៃភាពប្រកួតប្រជែងទាក់ទងនឹងសេដ្ឋកិច្ចពាណិជ្ចកម្មព្រមទាំងការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​ ដែលដាក់សម្ពោធនេ:មាន ១០ ជំពូក រួមមាន​ យុទ្ធសាស្រ្ត/គោលនយោបាយ និងផ្នែកសម្របសម្រួលស្ថាប័ន,ក្របខ័ណ្ខច្បាប់ និងបទប្បញ្ញត្តិ, បទប្បញ្ញត្តិសម្រាប់សហគ្រាសធុនតូច និងមធ្យម,​ហេដ្ឋារចនាសម័្ពន្ធជំនាញឌីជីថល,​ ប្រព័ន្ធទូទាត់,​ភ័ស្តុភារកម្មពាណិជ្ជកម្មក្នុងស្រុក, ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន, ការទទួលបានហិរញ្ញប្បទាន និងព័ត៍មានពាណិជ្ជកម្ម និងការគាំទ្រទីផ្សារ។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០


សមាគមពាណិជ្ជករចុះ MoU ជាមួយសមាគមប្រទេសចិន EAcham

ភ្នំពេញ៖​​ សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញបានចុ:អនុស្សរណ:នៃការយោគយល់(MOU) ជាមួយសភាពាណិជ្ជកម្ម​​និងឧស្សាហកម្មអាមេរិកាំង-អឺរ៉ុប(EAcham)ដែលមកពីប្រទេសចិនដើម្បីជំរុញការធ្វើពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២ឲ្យកាន់តែកើនឡើងបន្ថែមទៀត។ អនុស្សរណ:នេ:ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ តាមរយ:វីដេអូអនឡាញ ដែលបានចុ:ហត្ថលេខាដោយលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញជាមួយលោកស្រី Ying Gao ប្រធានការិយាល័យតំណាងទីក្រុងប៉េកាំងនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាមេរិកាំង-អឺរ៉ុប។

ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០


  • GMAC:កម្ពុជានិងមានលទ្ធភាពនាំចេញកាន់តែច្រើនទៅទីផ្សារអង់គ្លេស
  • ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិរយៈពេល ៩ខែ កើនជាង ២០%
  • ធនាគារចិន RUI LI (CAMBODIA) BANK PLC បើកដំណើរការនៅកម្ពុជា
  • ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន ធ្លាក់ចុះជាង ៨%
  • TSC ចុះ MOU ជាមួយអាយជីធិក លើកិច្ចសហប្រតិប្តិការឌីជីថល
  • រោងចក្រ ៦ គ្រោងបណ្តាក់ទុននៅកំពង់ស្ពឺ
  • កម្ពុជានាំចេញកង់កើនជិត ២៩ភាគរយ ទៅកាន់ទីផ្សារអន្តរជាតិក្នុង ៩ខែ
  • NBC ដាក់ដំណើរការប្រព័ន្ធទូទាត់រួម «បាគង» ជាផ្លូវការ ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ
  • សេដ្ឋកិច្ចកម្ពុជាមានកំណើន -១,៩% នៅឆ្នាំ២០២០ នឹងស្ទុះងើបឡើង ៣,៥% នៅឆ្នាំ២០២១
  • គម្រោងអភិវឌ្ឍន៍វារីអគ្គិសនី និងខ្សែបញ្ជូនអគ្គិសននីនឹងត្រូវពិនិត្យ និងសម្រេច នៅក្នុងប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃនេះ