ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ការនាំចេញរបស់កម្ពុជាទៅអាមេរិកកើនឡើង៣០%
ភ្នំពេញ៖ ទិន្នន័យពីការិយាល័យស្ថិតិអាមេរិកបង្ហាញថា ការនាំចេញទំនិញរបស់ប្រទេសកម្ពុជាក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៩ នេះមានតម្លៃ ២ ៧៤៩ លានដុល្លារ កើនឡើង៣០% ពី ២ ១១២ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលរបស់កម្ពុជាពីអាមេរិកវិញ មានតម្លៃ៣០៧លានដុល្លារ កើនឡើង ២៥,៩៧% ពី២៤៣,៧ លានដុល្លារ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០១៩
កម្ពុជាចុះ MOU ជាមួយចិនដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងតាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួនថា លោក ថោន ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានចុះហត្ថលេខាលើ MoU ស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ជាមួយសាកលវិទ្យាល័យ Henan Normal សាលាបច្ចេកទេសជាន់ខ្ពស់ Guangxi Second Light Industry និងក្រុមហ៊ុន Guangxi Hansi Education Investment ដែលធ្វើឡើងនៅក្នុងឱកាសពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៦ នៅទីក្រុងណានីង ប្រទេសចិន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ ២០១៩
កម្ពុជារំពឹងមានជើងហោះហើរត្រង់ពីប្រទេសរុស្ស៊ី
ភ្នំពេញ៖ កម្ពុជារំពឹងថា នឹងអាចមានជើងហោះហើរត្រង់ពីប្រទេសរុស្ស៊ីជាលើកដំបូង បន្ទាប់ពីរុស្ស៊ីទទួលយកសំណើររបស់កម្ពុជា ដើម្បីជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ខណៈភ្ញៀវទេសចររុស្ស៊ីមកទស្សនាកម្ពុជានៅមានចំនួនតិចតួចនៅឡើយ។ ការរំពឹងដូច្នេះកើតមានឡើងបន្ទាប់ពីលោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បាទទួលយកសំណើររបស់លោ ថោន ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍លើលការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ក្នុងជំនួបពិភាក្សាកាលពីសប្តាហ៍មុន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ ២០១៩
ផ្សារទំនើប PHNOM PENH MEGA MALL ទទួលបានការចាប់អារម្មណ៍ច្រើន
ភ្នំពេញ៖ ផ្សារទំនើប Phnom Penh Mega Mall កម្ពស់ ៩ជាន់ ដែលគ្រោងបើកដំណើរការនៅដើមឆមាសទី២ ឆ្នាំ២០២០ ខាងមុខនេះ ទទួលបានការចាប់អារម្មណ៍ពីអតិថិជនច្រើនចំពោះការជួលទីតាំងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ អ្នកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងកាលពីម្សិលមិញថា ទោះបីការសាងសង់អគារនេះទើបសម្រេចបានប្រមាណ ៩៥% ក្តី ប៉ុន្តែបច្ចុប្បន្នមានវិនិយោគិនក្នុងស្រុកនិងបរទេសប្រមាណ ១០០នាក់/ក្រុមហ៊ុន បានមកទាក់ទងក្រុមហ៊ុន CBRE Cambodia ដើម្បីជួលទីតាំង។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០១៩
CRF: តម្លៃនាំចេញអង្ករទៅអឺរ៉ុបអាចធ្លាក់១០ភាគរយ
ភ្នំពេញ៖ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងតាមរយៈ Facebook របស់លោកថា ការនាំចេញអង្ករទៅទីផ្សារអឺរ៉ុបមានតម្លៃជាង ២០០លានដុល្លារ កាលពីឆ្នាំ២០១៨ ខណៈនៅឆ្នាំ២០១៩ នេះ CRF ព្យាករថា តម្លៃនាំចេញទៅទីផ្សារនេះ នឹងធ្លាក់មកនៅប្រហែល ១៨០លានដុល្លារ ដោយសារវិធានការការពារដែលបានដាក់ចេញដោយសហភាពអឺរ៉ុប កាលពីដើមឆ្នាំនេះ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០១៩