ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
បច្ចេកវិទ្យាឌីជីថលជាឧបករណ៍ជួយកាត់បន្ថយភាពក្រីក្រ
ក្រុងប៉េកាំង៖ របាយការណ៍ដែលចេញផ្សាយដោយធនាគារពិភពលោក និងក្រុមហ៊ុន Alibaba Group បានឱ្យដឹងថា បច្ចេកវិជ្ជាឌីជីថលអាចជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការកាត់បន្ថយភាពក្រីក្រ និងការចាក់បញ្ចូលថាមពលក្នុងទីជនបទ។ របាយការនេះបង្ហាញថាបច្ចេកវិជ្ជាឌីជីថលអាចមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ប្រទេសកំពុងអភិវឌ្ឍ និងតំបន់ជនបទទៀតផង ជាមួយនឹងលក្ខខណ្ឌត្រឹមត្រូវ
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩
ទីផ្សារហិរញ្ញវត្ថុហុងកុងធម្មតាក្រោយអាមេរិកអនុម័តច្បាប់
ក្រុងហុងកុង៖ លោក Paul Chan លេខាធិការហិរញ្ញវត្ថុរបស់រដ្ឋាភិបាលតំបន់រដ្ឋបាល ពិសេសរបស់ទីក្រុងហុងកុងបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ទីផ្សារហិរញ្ញវត្ថុវត្ថុរបស់ទីក្រុងនេះនៅមានស្ថានភាពធម្មតាបន្ទាប់ពីមានការអនុម័តច្បាប់ដែលពាក់ព័ន្ធនឹងទីក្រុងហុងកុងដោយសភាអាមេរិក។ លោក Chan ក៏បានឱ្យដឹងផងដែរថា ប្រាក់ដុល្លារហុងកុងមានភាពរឹងមាំ អត្រាការប្រាក់មានស្ថេរភាព និងមិនមានសញ្ញានៃការហូរចេញមូលធនទ្រង់ទ្រាយធំទេ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩
កំណើនតម្លៃលំនៅឋាននៅក្នុងទីក្រុងធំៗចំនួន ៧០ របស់ចិនថមថយ
ក្រុងប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីចុងសប្តាហ៍មុនថា កំណើនតម្លៃលំនៅឋាននៅតាមទីក្រុងធំៗចំនួន៧០ របស់ប្រទេសចិនមានការថមថយនៅខែតុលាធៀបនឹងខែកញ្ញានៅក្នុងទីក្រុងភាគច្រើន ដូចជាទីក្រុងប៉េកាំង ទីក្រុងស៊ាងហៃ ទីក្រុងជិនហ្សិន និងទីក្រុងក្វាងចូវ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩
កំណើនទេសចរជំរុញការសាងសង់សណ្ឋាគារ
ក្រុងហាណូយ៖ ឧស្សាហកម្មទេសចរណ៍ដែលកំពុងកើនឡើង និងសេដ្ឋកិច្ចកំពុងត្រចះត្រចង់របស់ប្រទេសវៀតណាមបានទាក់ទាញចំណាប់អារម្មណ៍ក្នុងទីផ្សារសណ្ឋាគារ និងរមណីយដ្ឋានរបស់ប្រទេសនេះពីវិនិយោគិននៅទូទាំងតំបន់ ដែលធ្វើឱ្យវៀតណាមក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលគេនិយាយខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩
ក្រុមហ៊ុន TATA STEEL កានត់បន្ថយការងារ ៣ពាន់កន្លែងនៅទ្វីបអឺរ៉ុប
ក្រុងប៉េកាំង៖ ក្រុមហ៊ុន Tata Steel របស់ប្រទេសឥណ្ឌា បានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងកាត់បន្ថយការងាររហូតដល់ ៣ ០០០នាក់ នៅអឺរ៉ុប ដោយសារក្រុមហ៊ុនរៀបចំរចនាសម្ព័ន្ធឡើងវិញសម្រាប់ប្រតិបត្តិការនៅអឺរ៉ុបបន្ទាប់ពីបរាជ័យក្នុងការច្របាច់បញ្ចូលគ្នាតាមការគ្រោងទុកជាមួយក្រុមហ៊ុន Thyssenkrupp ដែលជាក្រុមហ៊ុនពហុផលិតផលឧស្សាហកម្មប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងដោះស្រាយការកើនឡើងបរិមាណដែកថែបដែលផលិតនៅក្នុងប្រទេសចិន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៩