ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ADB អនុម័តកម្ចី ៧០$ លាន ដើម្បីបង្កើតសមត្ថភាពផលិតកម្មកសិកម្ម
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីចំនួន ៧០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកសិពាណិជ្ជកម្មក្នុងខេត្តចំនួន ៦ នៅកម្ពុជា ទាក់ទងនឹងការកែច្នៃផលិតកម្មកសិកម្មសំខាន់ៗ ដូចជា ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់។ នេ:បើតាមសេចក្តីប្រកាសព័ត៍មានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា។ សេចក្តីប្រកាសព័ត៍មានឲ្យដឹងថា គម្រោងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងចង្វាក់តម្លៃកសិកម្ម និងសុវត្ថិភាពមានគោលបំណងផ្តល់អត្ថប្រយោជន៏ប្រហែល ២៣០ សហករណ៍កសិកម្ម និងកសិពាណិជ្ជកម្ម ៥០ នៅខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ត្បូងឃ្មុំ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
កម្ពុជា ដាក់សម្ពោធផ្លូវការយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
ភ្នំពេញ៖ កម្ពុជាបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Offical Launch E-Commerce Strategy) ក្នុងគោលបំណង ដើម្បីឈានទៅសម្រេចបាននូវកំណើននៃភាពប្រកួតប្រជែងទាក់ទងនឹងសេដ្ឋកិច្ចពាណិជ្ចកម្មព្រមទាំងការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលដាក់សម្ពោធនេ:មាន ១០ ជំពូក រួមមាន យុទ្ធសាស្រ្ត/គោលនយោបាយ និងផ្នែកសម្របសម្រួលស្ថាប័ន,ក្របខ័ណ្ខច្បាប់ និងបទប្បញ្ញត្តិ, បទប្បញ្ញត្តិសម្រាប់សហគ្រាសធុនតូច និងមធ្យម,ហេដ្ឋារចនាសម័្ពន្ធជំនាញឌីជីថល, ប្រព័ន្ធទូទាត់,ភ័ស្តុភារកម្មពាណិជ្ជកម្មក្នុងស្រុក, ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន, ការទទួលបានហិរញ្ញប្បទាន និងព័ត៍មានពាណិជ្ជកម្ម និងការគាំទ្រទីផ្សារ។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
សមាគមពាណិជ្ជករចុះ MoU ជាមួយសមាគមប្រទេសចិន EAcham
ភ្នំពេញ៖ សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញបានចុ:អនុស្សរណ:នៃការយោគយល់(MOU) ជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាមេរិកាំង-អឺរ៉ុប(EAcham)ដែលមកពីប្រទេសចិនដើម្បីជំរុញការធ្វើពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២ឲ្យកាន់តែកើនឡើងបន្ថែមទៀត។ អនុស្សរណ:នេ:ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ តាមរយ:វីដេអូអនឡាញ ដែលបានចុ:ហត្ថលេខាដោយលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញជាមួយលោកស្រី Ying Gao ប្រធានការិយាល័យតំណាងទីក្រុងប៉េកាំងនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាមេរិកាំង-អឺរ៉ុប។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០
GMAC:កម្ពុជានិងមានលទ្ធភាពនាំចេញកាន់តែច្រើនទៅទីផ្សារអង់គ្លេស
ភ្នំពេញ៖ សហគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអោយដឹងកាលពីថ្ងៃព្រហស្បិ៍ថាកម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនដើម្បីបង្កើនការនាំចេញផលិតផលទៅកាន់ទីផ្សារចក្រភពអង់គ្លេស(UK)ខណ:ប្រទេសនេ:នឹងផ្តល់ប្រព័ន្ធអនុគ្រោ:ពន្ធ (GSP) របស់UKចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១។ GMAC នឹងធ្វើការងារជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា និងសមភាគី UK ដើម្បីបញ្ជាក់ការផ្លាស់ប្តូរមួយចំនួនក្នុងនីតិវិធីរដ្ឋបាល ប្រសិនបើមាន ដូចជាការបញ្ជាក់ប្រភពដើមទំនិញ និងកាលបរិច្ឆេទការអនុវត្តប្រកបអោយប្រសិទ្ទភាព។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០
ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិរយៈពេល ៩ខែ កើនជាង ២០%
ភ្នំពេញ៖ ទិន្នន័យដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាថ្ងៃអង្គារបង្ហាញថា កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២០ មានតម្លៃសរុប ១៤,១ពាន់លានដុល្លារ កើនឡើង ២០,០៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំនិញដែលកម្ពុជានាំចេញឈានមុខគេរួមមាន អង្ករ កង់ គ្រឿងអគ្គិសនី និងផលិតផលកសិកម្មមួយចំនួនទៀតដូចជា សណ្តែក គ្រាប់ស្វាយចន្ទី និងចេកអំបូងលឿង ជាដើម។
ប្រភពៈ ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០