ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
HYUNDAI វិនិយោគ$១,៥៥ពាន់លាននៅឥណ្ឌូនេស៊ី
ក្រុងសេអ៊ូល៖ ក្រុមហ៊ុន Hyundai Motor បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីសង់រោងចក្រផលិតរថយន្តតម្លៃ១,៥៥ពាន់លានដុល្លារក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជារោងចក្រដំបូងរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាទីដែលក្រុមហ៊ុនផលិតរថយន្តជប៉ុនគ្រប់គ្រងទីផ្សារ។ ក្រុមហ៊ុននេះបានឱ្យដឹងថា រោងចក្ររបស់ខ្លួននឹងត្រូវបានសាងសង់ក្នុងទីក្រុង Bekasi ភាគខាងកើតទីក្រុងហ្សាការតា នឹងចាប់ផ្តើមផលិតកម្មក្នុងឆ្នាំ២០២១ ដែលនឹងមានសមត្ថភាពផលិតរថយន្តបានចំនួន ២៥០ ០០០គ្រឿងក្នុងមួយឆ្នាំ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩
បច្ចេកវិទ្យាឌីជីថលជាឧបករណ៍ជួយកាត់បន្ថយភាពក្រីក្រ
ក្រុងប៉េកាំង៖ របាយការណ៍ដែលចេញផ្សាយដោយធនាគារពិភពលោក និងក្រុមហ៊ុន Alibaba Group បានឱ្យដឹងថា បច្ចេកវិជ្ជាឌីជីថលអាចជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការកាត់បន្ថយភាពក្រីក្រ និងការចាក់បញ្ចូលថាមពលក្នុងទីជនបទ។ របាយការនេះបង្ហាញថាបច្ចេកវិជ្ជាឌីជីថលអាចមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ប្រទេសកំពុងអភិវឌ្ឍ និងតំបន់ជនបទទៀតផង ជាមួយនឹងលក្ខខណ្ឌត្រឹមត្រូវ
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩
ទីផ្សារហិរញ្ញវត្ថុហុងកុងធម្មតាក្រោយអាមេរិកអនុម័តច្បាប់
ក្រុងហុងកុង៖ លោក Paul Chan លេខាធិការហិរញ្ញវត្ថុរបស់រដ្ឋាភិបាលតំបន់រដ្ឋបាល ពិសេសរបស់ទីក្រុងហុងកុងបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ទីផ្សារហិរញ្ញវត្ថុវត្ថុរបស់ទីក្រុងនេះនៅមានស្ថានភាពធម្មតាបន្ទាប់ពីមានការអនុម័តច្បាប់ដែលពាក់ព័ន្ធនឹងទីក្រុងហុងកុងដោយសភាអាមេរិក។ លោក Chan ក៏បានឱ្យដឹងផងដែរថា ប្រាក់ដុល្លារហុងកុងមានភាពរឹងមាំ អត្រាការប្រាក់មានស្ថេរភាព និងមិនមានសញ្ញានៃការហូរចេញមូលធនទ្រង់ទ្រាយធំទេ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩
កំណើនតម្លៃលំនៅឋាននៅក្នុងទីក្រុងធំៗចំនួន ៧០ របស់ចិនថមថយ
ក្រុងប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីចុងសប្តាហ៍មុនថា កំណើនតម្លៃលំនៅឋាននៅតាមទីក្រុងធំៗចំនួន៧០ របស់ប្រទេសចិនមានការថមថយនៅខែតុលាធៀបនឹងខែកញ្ញានៅក្នុងទីក្រុងភាគច្រើន ដូចជាទីក្រុងប៉េកាំង ទីក្រុងស៊ាងហៃ ទីក្រុងជិនហ្សិន និងទីក្រុងក្វាងចូវ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩
កំណើនទេសចរជំរុញការសាងសង់សណ្ឋាគារ
ក្រុងហាណូយ៖ ឧស្សាហកម្មទេសចរណ៍ដែលកំពុងកើនឡើង និងសេដ្ឋកិច្ចកំពុងត្រចះត្រចង់របស់ប្រទេសវៀតណាមបានទាក់ទាញចំណាប់អារម្មណ៍ក្នុងទីផ្សារសណ្ឋាគារ និងរមណីយដ្ឋានរបស់ប្រទេសនេះពីវិនិយោគិននៅទូទាំងតំបន់ ដែលធ្វើឱ្យវៀតណាមក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលគេនិយាយខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩