ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារជប៉ុនធ្លាក់ចុះតិចតួច

ភ្នំពេញ៖ យោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (Jetro) បានឱ្យ​ដឹង​ថា កម្ពុជាបាននាំចេញនូវមុខទំនិញផ្សេងៗមកកាន់ប្រទេសជប៉ុនដែលមានតម្លៃ ៧៩១,៦៦​លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំនេះ ធ្លាក់ចុះ ០,២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានតម្លៃសរុប ៧៩៣,៣៨លានដុល្លារ។ កម្ពុជាក៏បាននាំចូលមកវិញមានតម្លៃ ២១៨,៦១លានដុល្លារ ចាប់ពីខែមករា ដល់ខែមិថុនា ធ្លាក់ចុះ ៣៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ២៥៦លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០


PESTECH ជាក្រុមហ៊ុនទី១៣ បោះផ្សាយមូលបត្រជាផ្លូវការ

ភ្នំពេញ៖ ក្រុមហ៊ុនផ្គត់ផ្គង់ខ្សែបញ្ចូលថាមពល Pestech (Cambodia) Plc ដែលជាបុត្រសម្ព័ន្ធគ្រប់គ្រង ១០០ភាគរយ ដោយក្រុមហ៊ុនមេ Pestech International Bhd មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ចុះបញ្ជីមូលបត្រកម្មសិទ្ធិរបស់ខ្លួនជាផ្លូវការនៅលើក្រុមហ៊ុន​ផ្សារមូលបត្រកម្ពុជា (CSX) កាលពីម្សិលមិញ ទោះបីជាស្ថិតក្នុងស្ថានភាពដ៏តានតឹងនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ។ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) របស់ក្រុមហ៊ុន Pestech មានចំនួន ៥,២៦ភាគរយ នៃភាគហ៊ុនសរុបដែលមានចំនួន ៣,៩លានភាគហ៊ុន ជាមួយនឹង ៣ ១២៩រៀល ក្នុង១ភាគហ៊ុន។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០


មជ្ឈមណ្ឌលប្រមូលផ្តុំប្រព័ន្ធភ័ស្តុភារកម្មនឹងផ្តល់ផលវិជ្ជមានច្រើន

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូនអះអាងថា ការសិក្សាលទ្ធភាពបឋម (prefeasibility study) ការបង្កើតមជ្ឈមណ្ឌលប្រមូល​ផ្តុំប្រព័ន្ធភ័ស្តុភារកម្មភ្នំពេញឡូជីស្ទីក បង្ហាញពីលទ្ធផលវិជ្ជមានដែលអាចធ្វើពាណិជ្ជកម្មបាន។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០


តម្លៃកៅស៊ូកម្ពុជានៅលើទីផ្សារអន្តរជាតិកើនឡើងតិចតួច

ភ្នំពេញ៖ យោងតាមអ្នកនៅក្នុងវិស័យកៅស៊ូកម្ពុជា តម្លៃកៅស៊ូកម្ពុជានៅលើទីផ្សារអន្តរជាតិក្នុងពេលនេះស្ថិតនៅចន្លោះពី ១ ៣៥០ ទៅ ១ ៤០០ដុល្លារ ក្នុងមួយតោន ដោយកើនឡើងតិចតួចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយបាយការណ៍ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទបង្ហាញថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២០ កម្ពុជា​មានដីដាំដុះកៅស៊ូ ៤០៤ ៧០១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ២៥០ ១០៧ហិកតា និងផ្ទៃដីថែទាំកៅស៊ូមាន ១៥៤ ៥៩៤ ហិកតា។ ក្នុងឆមាសទី១ ឆ្នាំ២០២០ ការប្រមូលផលកៅស៊ូសម្រេចបាន ៩៧ ៩៣៦តោន កើនឡើង ១៧ភាគរយ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០


រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃ $២០ ម៉ឺន សង់នៅកំពង់ធំ

ភ្នំពេញ៖ ក្រុមហ៊ុន Top Planning Japan Co., Ltd បានសហការជាមួយម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីម៉ាដាមហួត ដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្នុងគោលបំណង​ដើម្បីលើកកម្ពស់គ្រាប់ស្វាយចន្ទីកម្ពុជា។ រោងចក្រនេះមានទីតាំងស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងបានចាប់ផ្តើមសាងសង់កាលពីសប្តាហ៍មុន ដោយគ្រោងនឹងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំនេះ ក្រោមទុនវិនិយោគប្រមាណ ២០ម៉ឺនដុល្លារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០


  • កម្ពុជានាំចេញទំនិញទៅអាមេរិកក្នុងឆមាសទី១ មានតម្លៃ $២,៧៥ ពាន់លាន កើនជាង ២៣%
  • ការនាំចូលមធ្យោបាយធ្វើដំណើរក្នុងរយៈពេល ៦ខែ មានតម្លៃ $៦៣៥លាន
  • កម្ពុជានាំចេញម៉ាស់ និងសម្ភារពេទ្យកើនឡើង ១៣០ភាគរយ មានតម្លៃជិត $២០០លាន
  • កម្ពុជានាំចេញកង់តម្លៃជិត $២៤២ លាន ក្នុងឆមាសទី១
  • ការនាំចេញផលិតផលកសិកម្មសម្រេចជាង ២,៦៨លានតោន រយៈពេល ៧ខែ
  • GGGI បើកភ្លើងបៃតងឱ្យកម្ពុជាសម្រាប់រោងចក្រអគ្គិសនីពីសំរាម
  • ការនាំចេញអង្កររយៈពេល ៧ខែ កើនជិត ៤០ភាគរយ
  • មុខទំនិញជាង ៣០០មុខ នឹងនាំចេញទៅចិនដោយមិនបង់ពន្ធ តាមកិច្ចព្រមព្រៀងFTA
  • កម្ពុជា-កូរ៉េ ចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃនេះ
  • កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ