ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារសាច់ក្នុងស្រុកកើនឡើង

ភ្នំពេញ៖ ក្រសួងកសិកម្មបានឱ្យដឹងថា គិតត្រឹមខែឧសភានេះ ប្រទេសកម្ពុជាអាចមានលទ្ធភាពផ្គត់ផ្គង់សាច់ចំនួនជាង ៤៣ ៨៣០ ៦៨៨ក្បាល ស្មើនឹង ២៤៥ ៦៥៣តោន ក្នុងនោះសត្វគោនិងក្របី មានចំនួន ៩០ ៧១៦តោន ស្មើនឹង ៨២៤ ៦៨៨ក្បាល ដែលចិញ្ចឹមក្នុងកសិដ្ឋាន ៣៧កន្លែង។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០


រដ្ឋាភិបាលអនុម័តគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ឱ្យក្រុមហ៊ុនមកពីកូរ៉េ

ភ្នំពេញ៖ ក្រុមហ៊ុន SPHP (Cambodia) Co., Ltd ដែលគ្រប់គ្រងដោយវិនិយោគិនជនជាតិកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារទទួលបានការយល់ព្រមពីរដ្ឋាភិបាលសម្រាប់គម្រោងអភិវឌ្ឍន៍ថាមពលវារីអគ្គិសនីដ៏ធំមួយ ជាមួយនឹងទុនវិនិយោគជាង ២៣១ លានដុល្លារ​ នៅក្នុងខេត្តពោធិ៍សាត់។ ក្រុមហ៊ុននឹងធ្វើការវិនិយោគគម្រោងទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលស្ថិតនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានសមត្ថភាពអាចផលិតថាមពលអគ្គិសនី ៨០ មេហ្គាវ៉ាត់។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០


ក្រសួងពាណិជ្ជកម្មចាប់ដៃគូឯកជនអភិវឌ្ឍទីផ្សារកសិកម្មខ្នាតតូច

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបើកផ្លូវឱ្យក្រុមហ៊ុន K.C.C.V Planation Co., Ltd ដែលបានបង្កើតផ្សារអាហារសុវត្ថិភាពក្នុងខណ្ឌជ្រោយចង្វារ ចូលរួមអភិវឌ្ឍន៍ខ្សែចង្វាក់តម្លៃផលិតផលកសិពាណិជ្ជកម្ម បន្ថែមសុវត្ថិភាពដែលក្រសួងកំពុងអនុវត្តក្រោមកម្ចីពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុន​បានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃអង្គារ តាមរយៈអនុស្សរណៈនេះភាគីទាំង២ នឹងមានលទ្ធភាពធ្វើការងារកាន់តែទូលំទូលាយ និងកាន់តែស៊ីជម្រៅលើការអភិវឌ្ឍទីផ្សារកសិកម្មខ្នាតតូចនេះ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០


រដ្ឋាភិបាលអនុម័តគម្រោងសណ្ឋាគារតម្លៃជាង $១០០លាន

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃសុក្របានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរឱ្យក្រុមហ៊ុន Yong Wang (Camdodia) Co., Ltd ដើម្បីសាងសង់ និងធ្វើ​អាជីវកម្មសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមាន ៧០០បន្ទប់ ដោយមានទុនវិនិយោគ ១០៨ លានដុល្លារ និងបង្កើតការងារបាន ៨៥៨កន្លែង។ គម្រោងនេះស្ថិតនៅសង្កាត់លេខ៤ ក្រុង​ព្រះសីហនុ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០


កម្ពុជានាំចេញឧបករណ៍ និងគ្រឿងផ្គុំអគ្គិសនីមានតម្លៃ $២៦៥លាន

ភ្នំពេញ៖ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២០ ការនាំចេញឧបករណ៍អគ្គិសនី គ្រឿងម៉ាស៊ីន និងឧបករណ៍មេកានិចមានតម្លៃសរុប ២៦៤,៨៩ លានដុល្លារ កើន ៣៣,៤ភាគរយ ពីចំនួន ១៩៨,៥១ លានដុល្លារ កាលពីរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ប្រទេសដែលនាំចូលផលិតផលឧបករណ៍អគ្គិសនី គ្រឿងម៉ាស៊ីន និងឧបករណ៍មេកានិចពីកម្ពុជាច្រើនជាងគេរួមមាន ប្រទេសថៃ ចិន ជប៉ុន និអាមេរិក។​​ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០


  • ការនាំចេញកង់ក្នុងត្រីមាសទី១ មានតម្លៃជិត ១២០លានដុល្លារ
  • IRRI នៅតែបន្តគាំទ្រពង្រឹងខ្សែចង្វាក់ដំណាំស្រូវនៅកម្ពុជា
  • ទឹកប្រាក់បានពីការនាំចេញកៅស៊ូកើនជាង ៦ភាគរយ
  • ការសាងសង់រោងចក្រអគ្គិសនីធ្យូងថ្ម សម្រេចបានជាង ៥០%
  • ផ្លូវល្បឿនលឿន (ភ្នំពេញ-ព្រះសីហនុ) នឹងបញ្ចបប់គម្រោងមុនកាលកំណត់
  • ការរៀបចំឥណទានឡើងវិញមានទឹកប្រាក់ជិត $៥០០លាន
  • រដ្ឋាភិបាលឱ្យក្រុមហ៊ុនឯកជននាំចេញមុខទំនិញការពារជំងឺឆ្លងគ្រប់ប្រភេទ
  • កម្ពុជារកចំណូលពន្ធបានជាង ១,៤ពាន់លានដុល្លារក្នុងត្រីមាសទី១
  • ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន មានកំណើនជិត ៥ភាគរយ
  • ព្រលានយន្តហោះសៀមរាប នឹងបញ្ចប់ការសាងសង់តាមផែនការ