ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជាបានបង្ហាញពីកំណើន
ភ្នំពេញ៖ ក្រុមហ៊ុន Mekong Strategic Partners (MSP) បានឱ្យដឹងថា ការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជាក្នុងឆ្នាំ២០១៩ នេះត្រូវបានព្យាករថានឹងមានតម្លៃសរុបប្រមាណ ២ ២១៥លានដុល្លារ កើនឡើង៣៧% បើធៀបនឹងឆ្នាំ២០១៨។ MSP បានព្យាករថា អត្រានេះនឹងកើឡើងដល់ ៣ ៤៦៩លានដុល្លារនៅឆ្នាំ២០២០។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ ២០១៩
ធនាគារជាតិ បន្តជំរុញការអនុវត្តហិរញ្ញប្បទានបៃតង
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) ជាថ្មីម្តងទៀត បានបន្តលើកទឹកចិត្តដក់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាឱ្យដាក់ចេញនូវគោលនយោបាយលើកកម្ពស់ហិរញ្ញប្បទានបៃតងដោយផ្តោតលើការវិនិយោគការពារបរិស្ថាន។ ការអំពាវនាវរបស់ NBC បានធ្វើឡើងបន្ទាប់ពីធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) បានដាក់ឱ្យដំណើរការប្រើប្រាស់នូវមូលនិធិបើកចំហសម្រាប់ការវិនិយោគរបស់ធនាគារកណ្តាលទៅលើសញ្ញាបណ្ណបៃតងដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងសម្រាប់ការវិនិយោគ ដែលមិនប៉ះពាល់ដល់បរិស្ថាន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ ២០១៩
ADB: កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឆ្នាំ២០១៩ នៅតែរក្សាភាពខ្លាំង
ភ្នំពេញ៖ របាយការណ៍ថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញថា សេដ្ឋកិច្ចរបស់កម្ពុជានៅតែស្ថិតក្នុងកំណើនខ្លាំងនៅឆ្នាំនេះទោះបីជាកំណើនផលិតផលកសិកម្មទាបជាងការរំពឹងទុកក៏ដោយ។ ADB បានឱ្យដឹងទៀតថា ជាមួយនឹងតម្លៃប្រេងកាន់តែទៀប និងការកើនឡើងបន្តិចបន្តួចនៃតម្លៃអាហារ អតិផរណាត្រូវបានកម្រិតអត្រា១,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនគិតត្រូវខែមិថុនា។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០១៩
កម្ពុជានាំចេញអង្ករមានតម្លៃ$២៦០លានរយៈពេល៨ខែ
ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅទីផ្សារអន្តរជាតិមានតម្លៃជាង ២៦០លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៩ នេះ ខណៈបរិមាណនៃការនាំចេញទៅទីផ្សារអឺរ៉ុបបានធ្លាក់ចុះជាង៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារអន្តរជាតិទាំងនោះ រួមមានអាមេរិក អឺរ៉ុប កាណាដា ចិន និងប្រទេសតំបន់អាស៊ាន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០១៩
គម្រោង RICETECHCAMBODIA ដាក់ឱ្យដំណើរការដើម្បីជួយកសិករខ្នាតតូច
ភ្នំពេញ៖ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ បានប្រកាសដាក់ឱ្យដំណើរការនូវគម្រោងថ្មីរយៈពេល ៥ឆ្នាំ ដែលហៅថា RiceTechCambodia នៅថ្ងៃនេះដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករខ្នាតតូច។ គម្រោងនេះនឹងជួយកសិករទទួលបានការបញ្ជាក់ប្រភេទស្រូវសរីរាង្គ ការបង្កើនផលិតភាព ការលើកកម្ពស់ទិន្នផល និងការធានាតម្លៃខ្ពស់ចំពោះទីផ្សារអ៊ឺរ៉ុប។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០១៩