ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការវិនិយោគលើអគ្គិសនីពីខ្យល់អាចចាប់ផ្តើមឆាប់ៗ

ភ្នំពេញ៖ ក្រុមហ៊ុន The Blue Circle ដែលក្រុមហ៊ុនជំនាញក្នុងការសាងសង់រោងចក្រផលិតអគ្គិសនីពីខ្យល់មានមូលដ្ឋាននៅប្រទេសបារាំង កំពុងចរចាជាមួយក្រុមការងារអគ្គិសនីកម្ពុជា តាមរយៈការដាក់តម្លៃលក់ ទិញអគ្គិសនីរវាងគ្នា មុននឹងឈានដល់កិច្ចព្រមព្រៀងផ្លូវការ ដើម្បីសាងសង់ស្ថានីយទាញយកថាមពលអគ្គិសនីពីកម្លាំងខ្យល់ ស្ថិតនៅតំបន់ភ្នំបូកគោ ខេត្តកំពត។ គម្រោងជំហានដំបូងនេះនឹងអាចផលិតថាមពលបាន ៨០ មេហ្គាវ៉ាត់។ គម្រោងនេះត្រូវបានក្រុមហ៊ុន និងអាជ្ញាធរកម្ពុជាធ្វើការពិភាក្សាគ្នារយៈពេលជាងកន្លះឆ្នាំរួចមកហើយ ហើយអាចនឹងឈានដល់កិច្ចព្រមព្រៀងឆាប់ៗនេះ ដោយសង្ឃឹមថា ភាគីទាំង២ នឹងចរចាតម្លៃត្រូវគ្នា។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០


វិនិយោគិនមកពីបារាំង បង្ហាញបំណងវិនិយោគលើផលិតផលទេសចរណ៍

ភ្នំពេញ៖ តំណាងក្រុមហ៊ុន NQ Better Confluence ដែលជាក្រុមហ៊ុនមកពីប្រទេសបារាំង បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគបង្កើតមជ្ឈមណ្ឌលកម្សាន្តនៅក្នុងខេត្តសៀមរាប ខណៈអ្នកស្ថិតក្នុងវិស័យទេសចរណ៍រំពឹងថា គម្រោងវិនិយោគនេះអាចជួយស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ ១៩ ធូរស្រាល។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០


កម្ពុជានាំចេញផលិតផលក្នុងបន្ទប់គេងក្នុងរយៈពេល ៤ខែ កើនជិត ២០០%

ភ្នំពេញ៖ ការនាំចេញផលិតផលប្រើប្រាស់ក្នុងបន្ទប់គេងពីកម្ពុជាទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២០ មានតម្លៃ ២៤,២១ លានដុល្លារ កើនឡើង ១៥,៨៦លានដុល្លារ ឬស្មើនឹង ១៩០,១១% ពីចំនួន ៨,៣៤លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ផលិតផលទាំងនោះរួមមាន ពូក កម្រាលពូក ខ្នើយ ភួយ និងក្រណាត់ជាដើម។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០


កម្ពុជានាំចេញអង្ករកើនឡើងជាង ៤២% ក្នុងរយៈពេល ៥ខែដំបូង

ភ្នំពេញ៖ ការនាំចេញអង្ករកម្ពុជាដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យក្នុងរយៈពេល ៥ខែ ឆ្នាំ២០២០ មានចំនួន ៣៥៦ ០៩៧តោន កើន ៤២,៣៤% បើធៀបនឹងរយៈពេល ៥ខែឆ្នាំ២០១៩ ដែលមានចំនួន ២៥០ ១៧២ តោន។ សម្រាប់បរិមាណនាំចេញ គឺអង្ករក្រអូបមានប្រមាណ ៨១,២៤% ស្មើនឹង ២៨៩ ២៨៧តោន អង្ករចម្រុះមាន ៦២ ៧៧៩ តោន និងអង្ករចំហុយមាន ៤ ០៣១តោន។ ដោយឡែក្នុងខែឧសភា ឆ្នាំ២០២០ នេះ ការនាំចេញអង្ករសម្រេចបាន ៥៥ ៨៤៥តោន កើន ៥៣,៣៨% ធៀបនឹងខែឧសភា ឆ្នាំ២០១៩ ក្នុងនោះអង្ករក្រអូបគ្រប់ប្រភេទមាន ៥១ ៦៨៣ តោន អង្ករចម្រុះគ្រប់ប្រភេទ ៣ ៥៧៨តោន និងអង្ករចំហុយមាន ៥៨៤តោន។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២០


ការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារសាច់ក្នុងស្រុកកើនឡើង

ភ្នំពេញ៖ ក្រសួងកសិកម្មបានឱ្យដឹងថា គិតត្រឹមខែឧសភានេះ ប្រទេសកម្ពុជាអាចមានលទ្ធភាពផ្គត់ផ្គង់សាច់ចំនួនជាង ៤៣ ៨៣០ ៦៨៨ក្បាល ស្មើនឹង ២៤៥ ៦៥៣តោន ក្នុងនោះសត្វគោនិងក្របី មានចំនួន ៩០ ៧១៦តោន ស្មើនឹង ៨២៤ ៦៨៨ក្បាល ដែលចិញ្ចឹមក្នុងកសិដ្ឋាន ៣៧កន្លែង។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០


  • រដ្ឋាភិបាលអនុម័តគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ឱ្យក្រុមហ៊ុនមកពីកូរ៉េ
  • ក្រសួងពាណិជ្ជកម្មចាប់ដៃគូឯកជនអភិវឌ្ឍទីផ្សារកសិកម្មខ្នាតតូច
  • រដ្ឋាភិបាលអនុម័តគម្រោងសណ្ឋាគារតម្លៃជាង $១០០លាន
  • កម្ពុជានាំចេញឧបករណ៍ និងគ្រឿងផ្គុំអគ្គិសនីមានតម្លៃ $២៦៥លាន
  • ការនាំចេញកង់ក្នុងត្រីមាសទី១ មានតម្លៃជិត ១២០លានដុល្លារ
  • IRRI នៅតែបន្តគាំទ្រពង្រឹងខ្សែចង្វាក់ដំណាំស្រូវនៅកម្ពុជា
  • ទឹកប្រាក់បានពីការនាំចេញកៅស៊ូកើនជាង ៦ភាគរយ
  • ការសាងសង់រោងចក្រអគ្គិសនីធ្យូងថ្ម សម្រេចបានជាង ៥០%
  • ផ្លូវល្បឿនលឿន (ភ្នំពេញ-ព្រះសីហនុ) នឹងបញ្ចបប់គម្រោងមុនកាលកំណត់
  • ការរៀបចំឥណទានឡើងវិញមានទឹកប្រាក់ជិត $៥០០លាន