ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
សិង្ហបុរីបញ្ឈប់១៤០ក្រុមហ៊ុន ដោយសារការរំលោភវិធានការ

សិង្ហបុរី: ក្រុមហ៊ុនជិត១៤០ត្រូវបានបញ្ជាឲ្យបិទប្រតិបត្តិការបន្ទាប់ពីការរំលោភធ្ងន់ធ្តរលើវិធានការគ្រប់គ្រងសុវត្ថិភាពនៅកន្លែងការងារអំឡុងពេលកូវីដ១៩ ដែលបានដាក់ចេញកាលពីខែមីនា ឆ្នាំមុន។​ អ្នកនាំពាក្យក្រសួងMOM បានឲ្យដឹងថា៖ ការរំលោភបំពានទូទៅបំផុតគឺក្រុមហ៊ុនដែលមានភាគរយខ្ពស់នសនិយោជិកដែលរាយការណ៍ ទៅកន្លែងការងារសម្រាប់ពន្យារពេលវេលា ទោះបីពួកគេអាចធ្វើការងារាម្រាប់ពន្យារពេលវេលាទោះពួកគេអាចធ្វើការពីផ្ទះខ្លួនទៅក៏ដោយ។​ ជាមួយបុណ្យចូលឆ្នាំចិនជិតមកដល់ក្រសួងការងារសិង្ហបុរីបានក្រើនរំឮកដល់ក្រុមហ៊ុនជាច្រើនមិនអនុញ្ញាតប្រារព្វកម្មវិធីជួបជុំនោះទេ។​

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ ២០២១


តម្លៃមាសធ្លាក់ចុះ ស្របពេលសេដ្ឋកិច្ចអាមេរិកស្ថិតក្នុងភាពវិជ្ជមានច្រើន

កាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃមាសបានចាប់ផ្តើមធ្លាក់ចុះមកវិញដែលស្ថិតក្នុងរង្វង់តម្លៃ ១៨៥០ ទៅ ១៨៧០ ដុល្លារក្នុងមួយអោនស៍ បន្ទាប់ពីមានការកើនឡើង១ភាគរយក្នុងអំឡុងពេលបើកទីផ្សារជួញដូរនៅអាស៊ីកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។​ តម្លៃមាសនឹងបន្តធ្លាក់ចុះនៅក្នុងសប្តាហ៍ខាងមុខនេះដោយសារតែស្ថានភាព សេដ្ឋកិច្ចល្អប្រសើររបស់សហរដ្ឋអាមេរិក ធ្វើឲ្យតម្លៃរូបិយប័ណ្ណរបស់ខ្លួនកាន់តែមានតម្រូវការ។​ ចំណុចវិជ្ជមានក្នុងអំឡុងពេលនៃការស្តាររបស់សហរដ្ឋអាមេរិកបែបនេះ ជាឪកាសដែលបានជួញដូរគួរលក់មាសនៅពេលតម្លៃធ្លាក់ដល់ ១៨២៥ ដោយកំណត់មុខងារយកប្រាក់ចំណេញទី១ នៅតម្លៃ១៨០៥ និងទី២ ១៧៨០ ដុល្លារក្នុងមួយអោនស៍។​

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ ២០២១


តម្លៃប្រេងនៅអាមេរិចបានហក់ឡើងដល់កម្រិតមុនរីករាលដាលកូវីដ១៩

ទីក្រុង​ញូវយ៉កៈ​ ព្យុះទឹកកកនៅអាមេរិក បានចំរុញឲ្យតម្លៃប្រេងហក់ឡើងដល់កម្រិតមុនពេលរីករាលដាលកូវីដ១៩ កាលពីថ្ងៃអង្គារ ខណៈផ្សារហ៊ុនសាកលបានកើនឡើងដោយមានក្តីសង្ឃឹមសម្រាប់កញ្ចប់ជំរុញសេដ្ឋកិច្ចពីរដ្ឋាភិបាលអាមេរិក។​

លោក Jeffrey Halley អ្នកវិភាគនៃក្រុមហ៊ុន OANDA បាននិយាយថា​៖ តម្លៃប្រេងបានហក់ឡើងខ្ពស់ កើតមានឡើងដោយសារតែទំនុបចិត្តវិជ្ជមានលើសន្ទនីយភាព ប៉ុន្តែមានការកើនឡើងភាគច្រើនមកពីអាកាសធាតុបានគ្របដណ្តប់នៅអាមេរិក។​ ប្រេងឆៅម៉ាក WTI របស់អាមេរិកបានកើនឡើងតម្លៃដល់កម្រិតតម្លៃកាលពីដើមឆ្នាំមុនប្រមាណ ៥៥,០៧ ដុល្លារក្នុង១បារ៉ែល ខណះប្រេងឆៅម៉ាក Brent បានកើនឡើងដល់៥៧,៧៧ដុល្លារ ដែលជាកម្រិតដែលមានកាលពីជិតមួយឆ្នាំមុន។​

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ ២០២១


ករណីក្ស័យធនក្នុងប្រទេសសិង្ហបុរី ធ្លាក់ទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ ដោយសារ វិធានការអន្តរាគមន៍ក្នុងវិបត្តិកូវីដ

សិង្ហបុរីៈ សូម្បី​​​ការ​រីក​រាល​ដាល​​កូវីដ ​១៩​​​ បាន​បំផ្លាញ​​​សេដ្ឋកិច្ច​​ចំនួន​ក្រុម​​ហ៊ុន​​​ដែល​​ប្រកាស​ក្ស័យ​ធន​​កាល​ពី​ឆ្នាំ​​មុន​នេះ មាន​ចំនួន​តិច​​បំផុត​ក្នុងរយៈពេល ​៥ ​ឆ្នាំ​។

​ករណី​​ប្រកាស​ក្ស័យ​ធន​​មាន​ចំនួន​ថយ​ចុះ​ជាង ​​៤០​ ភាគរយ​ដល់​​ ៩៦៥​​ ក្រុមហ៊ុននៅ​ឆ្នាំ​មុន ​ពី​ចំនួន​​១ ៦៤៥​ ក្រុមហ៊ុន​​ក្នុង​ឆ្នាំ​ ២០១៩​។ តួលេខបាន​ពី​គេហទំព័រ​​​នៃ​ការិយាល័យ​​ក្ស័យធន​របស់​ក្រសួង​ច្បាប់​បាន​បង្ហាញ​ថា​ ករណី​ក្ស័យធន​មាន​ជាង ​១ ៦០០ ត្រូវ​បាន​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ​ក្នុង​ចន្លោះ​ឆ្នាំ ​២០១៦​ និង ២០១៨។

លោក​បាន​បន្ថែម​ថា ច្បាប់​កូវីដ ​១៩​​ ក៏បាន​បង្កើន​​បំណុល​អប្បបរមា​​​ពី​ ១៥ ០០០ ​ដុល្លារ​ ដល់​ ៦០ ០០០ ​ដុល្លារ​ ដូច​នេះ​​អ្នក​ជាប់​បំណុល​ជំពាក់​តិច​ជាង ​៦០ ០០០​ ដុល្លារ​ មិន​​ត្រូ​វគម្រាម​ដល់​ការ​ក្ស័យ​ធន​នោះទេ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០១ ខែកុម្ភះ ឆ្នាំ ២០២១


ប្រាក់ចំណេញប្រតិបត្តិការរបស់ LG International ហក់ឡើង ១៨,៥ ភាគរយនៅឆ្នាំ ២០២០

ទីក្រុង​សេអ៊ូលៈ LG International ជា​សាខា​​ក្រុម​ហ៊ុន​​ពាណិជ្ជ​កម្ម​របស់​ក្រុម​ហ៊ុន​ LG Group ​បាន​មើល​ឃើញ​ប្រាក់​ចំណេញ​​ប្រតិបត្តិការ​របស់​ខ្លួន​កើន​ឡើង​ ១៨,៥​ ភាគរយ​ ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ ២០២០​ ដោយសារតែ​ប្រាក់​ចំណេញ​កើន​ឡើង​ផ្នែក​ឡូជិស្ទិក​។ នេះ​បើយោង​តាម​​ក្រុម​ហ៊ុន​មួយ​បាន​​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ឯកសារ​បទ​ប្បញ្ញត្តិ​មួយ​។​​

ទិន្នន័យ​បាន​បង្ហាញ​ថា ការលក់​ប្រចាំ​របស់​ក្រុម​ហ៊ុន​​បាន​កើនឡើងដល់​​ ​១១,​២៨​ ពាន់​ពាន់​លាន​វ៉ុន (​១០,​០៦​ ពាន់​លាន ដុល្លារ) ​កើនឡើង​ ៧,​១​ ភាគរយ​ ធៀបនឹង​រយៈពេលដូចគ្នា​កាល​ពី​ឆ្នាំ ២០១៩ និង​​ប្រាក់ចំណេញ​ប្រតិបត្តិការ​របស់ខ្លួន​បាន​កើនឡើង​ដល់​​ ១៥៩,៨​ ពាន់លានវ៉ុន​ កើនឡើង​ ១៨,​៥​ ភាគរយ​ធៀប នឹង​រយៈពេលដូចគ្នានេះ​​។

​ រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា​៖ ​«​ប្រាក់​ចំណេញ​ប្រតិបត្តិការ​​នេះ​ ភាគ​ច្រើន​បាន​មកពី​​ការកែ​លម្អ​ប្រសិទ្ធភាព​ការ​ចំណាយ​​ផ្នែក​ឡូជិស្ទិក​ និង​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ឃ្លាំង និង​អាជីវ​កម្ម​ដឹក​ជញ្ជូន​»។​

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០១ ខែកុម្ភះ ឆ្នាំ ២០២១


  • ករណីក្ស័យធនក្នុងប្រទេសសិង្ហបុរី ធ្លាក់ទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ ដោយសារ វិធានការអន្តរាគមន៍ក្នុងវិបត្តិកូវីដ
  • វិស័យផលិតស្បែកជើងវៀតណាម ឈានជើងចូលប្រព័ន្ធផ្គត់ផ្គង់សកល
  • ចិននាំចេញម៉ាស់ជាង២២០ពាន់លាននៅឆ្នាំ២០២០
  • លោកតាអតីតទាហានជើងចាស់សម័យសង្គ្រាមលោកលើកទី២ ដែលរៃអង្គាសលុយជួយទប់ស្កាត់កូវីដនៅអង់គ្លេស ឥឡូវឆ្លងកូវីដ១៩
  • Boeing ប្រកាសខាតបង់ ១១,៩ ពាន់លានដុល្លារ
  • ការនាំចេញរបស់វៀតណាមរំពឹងកើនឡើងចន្លោះពី ៣-៤ ភាគរយក្នុងឆ្នាំនេះ
  • សេដ្ឋកិច្ចចិនស្ទុះងើបដល់ ៤,៩ភាគរយ ក្នុងត្រីមាសទី៣
  • អត្រាអ្នកគ្មានការងារធ្វើនៅអូស្រ្តាលីធ្លាក់មក៦,៨% ខណ:ប្រជាជនប្រមាណ ៤២ ០០០នាក់ក្នុងរដ្ឋVictoria បាត់បង់ការងារ
  • ប្រាយុធសន្យាផ្តល់ប្រាក់ដល់បុគ្គលិកស្ម័គ្រចិត្តបន្ថែមទៀត បើសិនវីរុសផ្ទុះឡើងវិញ
  • កុងស៊ុលវៀតណាមប្រចាំនៅឡាវកំពុងប្រឹងប្រែងស្តារពាណិជ្ជកម្មឡើងវិញ