ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ក្រុមហ៊ុនចិនចាប់អារម្មណ៍ប្រមូលទិញផ្លែឈើស្រស់ពីកម្ពុជា

ភ្នំពេញ៖   រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទបានអោយដឹងថា ក្រុមហ៊ុនចិនចាប់អារម្មណ៍វិនិយោគប្រមូលទិញផ្លែឈើស្រស់កម្ពុជាសម្រាប់ការកែច្នៃ ​និងវេចខ្ចប់ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ក្រុមហ៊ុនធៀនធៀនបានសិក្សារួចហើយពីគុណភាពនៃផលិតផលផ្លែស្វាយ​ មៀន​ ខ្នុរ ធុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជា។ ក្នុងរយ:ពេល៧ខែ ឆ្នាំ២០២០ នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុបជាង ២,៦៨លានតោន ដោយមានផលិតផលកសិកម្មចំនួន ៦១មុខ ទៅ ៥៩ប្រទេស។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២០


កម្ពុជារំពឹងទាក់ទាញវិនិយោគគិនកូរ៉េខាងត្បូងបង្កើតរោងចក្របន្ថែមទៀត

ភ្នំពេញ៖ កម្ពុជាកំពុងព្យាយាមទាក់ទាញវិនិយោគិនពីប្រទេសកូរ៉េខាងត្បូងឱ្យចូលមកបង្កើតរោងចក្រផលិតផ្នែកគ្រឿងផ្តុំអេឡិចត្រូនិកនៅកម្ពុជា ដែលវានឹងបង្កើតឱកាសការងារថ្មីៗ ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនសមត្ថភាពការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន។ កម្ពុជានិងកូរ៉េ បានសម្រេចពាណិជ្ជកម្មទ្វេភាគី​បានជាង១ពាន់​លានដុល្លាកាលពីឆ្នាំ២០១៩ កើន ៣៦ភាគរយ ធៀបនឹង ៧៥៦លានដុល្លាកាលពីឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២០


ការនាំចេញផលិតផលពីស្ករគ្រប់ប្រភេទធ្លាក់ចុះ ៤៤ភាគរយ

ភ្នំពេញ៖ ប្រទេសកម្ពុជាបាននាំចេញផលិតផលពីស្ករមានតម្លៃជាង ១៨,៩៥លានដុល្លារ ចាប់ពីខែមករា ដល់ខែមិថុនា ធ្លាក់ចុះ ៤៣,៨៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានតម្លៃ ៣៣,៧៩លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០


កម្ពុជានាំចេញគ្រឿងអលង្ការ និងត្បូងក្នុងតម្លៃជាង $១,៣ពាន់លាន

ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០ កម្ពុជាបាននាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃទៅក្រៅប្រទេសក្នុងតម្លៃសរុប ១ ៣១៤លានដុល្លារ ស្មើនឹងទម្ងន់សរុប ៣៦ ៨០៣ គីឡូក្រាម ឬ ២៥ ៥៦៣គ្រឿង។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០


ក្រុមហ៊ុនចិនចំនួន ២ ចូលមកវិនិយោគនៅក្នុង PPSEZ

ភ្នំពេញ៖ ក្រុមហ៊ុនថ្មីចំនួន២ របស់ចិនបានសម្រេចវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) លើផ្នែកបច្ចេកវិទ្យា អេឡិចត្រូនិក ទោះបីជាពេលនេះជំងឺកូវី១៩ នៅតែបន្តរីករាលដាលក៏ដោយ។ SEIKAWA (Cambodia) Technology Co., Ltd គឺជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ប្លាស្ទីកសម្រាប់ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក មកពីប្រទេសចិន បានវិនិយោគលើចង្វាក់ផ្គត់ផ្គង់មួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់ដ៏ល្បីរបស់ប្រទេសជប៉ុននៅក្នុងប្រទេសកម្ពុជា។ ចំណែក WCFO (Cambodia) Co., Ltd គឺជាក្រុមហ៊ុនចិនមួយផ្សេងទៀត ដែលកំពុងផលិតឧបករណ៍ហ្វាយប៊ឺអុបទិក និងនាំចេញទៅទិសដៅប្រទេសជប៉ុន និងអាមេរិក។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០


  • ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងថៃ កើន ២,២៧%
  • ចំណូលពីពន្ធដារក្នុងរយៈពេល ៧ខែ ដើមឆ្នាំមានតម្លៃជិត ១ ៨៧៨លានដុល្លារ
  • បុព្វលាភក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាកើនជាង ១២% ក្នុងឆមាសទី១ ឆ្នាំនេះ
  • កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារជប៉ុនធ្លាក់ចុះតិចតួច
  • PESTECH ជាក្រុមហ៊ុនទី១៣ បោះផ្សាយមូលបត្រជាផ្លូវការ
  • មជ្ឈមណ្ឌលប្រមូលផ្តុំប្រព័ន្ធភ័ស្តុភារកម្មនឹងផ្តល់ផលវិជ្ជមានច្រើន
  • តម្លៃកៅស៊ូកម្ពុជានៅលើទីផ្សារអន្តរជាតិកើនឡើងតិចតួច
  • រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃ $២០ ម៉ឺន សង់នៅកំពង់ធំ
  • កម្ពុជានាំចេញទំនិញទៅអាមេរិកក្នុងឆមាសទី១ មានតម្លៃ $២,៧៥ ពាន់លាន កើនជាង ២៣%
  • ការនាំចូលមធ្យោបាយធ្វើដំណើរក្នុងរយៈពេល ៦ខែ មានតម្លៃ $៦៣៥លាន