ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
Wing និងធនាគារហ្វីលីពសហការគ្នាពង្រឹងការផ្តល់សេវាកម្មឌីជីថល
ភ្នំពេញ៖ ធនាគារឯកទេសវីង(ខេមបូឌា) និងធនាគារហ្វីលីពកាលពីថ្ងៃចន្ទ បានប្រកាសភាពជាដែគូជាផ្លូវការដើម្បីផ្តល់ការទូទាត់កម្ចីតាមរយ:វីង និងជាវិធានការមួយផ្សេងទៀតសម្រាប់គ្រឹះស្ថានទាំង២ ក្នុងការជំរុញការទូទាត់ឌីជីថលចំពេលការរីករាលដាលជំងឺកូវីដ ១៩ ។ តាមរយ:ភាពជាដៃគូនេះ អតិថិជនធនាគារហ្វីលីពនៅពេលនេះអាចធ្វើការទូទាត់សងប្រាក់កម្ចីតាមរយ:បណ្តាញភ្នាក់ងារវីងដែលមានជាង៨០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០
GDT ទុកពេល ១ខែទៀតសម្រាប់បង់ពន្ធអចលនទ្រព្យ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(GDT) បានឱ្យដឹងក្នុងសេចក្តីជូនដំណឹងថា ខ្លួនសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២០ រហូលដល់ថ្ងៃទី៣១ ខែតុលាឆ្នាំនេះ ដែលកាលបរិច្ឆេទបង់ពន្ធតម្រូវកាលលើកមុននឹងត្រូវផុតកំណត់ត្រឹមដំណាច់ខែនេះ។ ការសម្រេចពន្យារពេលនេះធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារកត់សំគាល់ថា មានម្ចាស់អចលនទ្រព្យមួយចំនួនមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទនេះស្របតាមសេចក្តីជូនដំណឹងមុននៅឡើយ ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០
កម្ពុជារក្សាបានកម្រិតអតិផរណាទាប ទោះបីកូវីដ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា កម្ពុជារក្សាបានកម្រិតអតិផរណាទាបប្រមាណ ៣ភាគរយប៉ុណ្ណោះក្នុងរយ:ពេលជាង ៨ខែដើមឆ្នាំនេះបើទោះជាសេដ្ឋកិច្ចបាននិងកំពុងញាំញី ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០
សហគ្រិនខ្មែរ (KE) និង CAVAC រួមគ្នាផ្តល់ការគាំទ្រដល់អាជីវកម្មកែច្នៃកសិកម្ម
ភ្នំពេញ៖ សហគ្រិនខ្មែរ (KE) ដែលជាអង្គភាពមួយស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងកម្មវិធីចង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ផ្តួចផ្តើមជួយអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMES) ឬ ធុរកិច្ចបង្កើតថ្មីដែលច្នៃផលិតផលកសិកម្មតាមរយ:ជំនួយឧបត្ថម្ភឥតសំណងនិងផែនការអភិវឌ្ឍន៍។ កញ្ចប់ជំនួយនេះ មានគោលបំណងគាំទ្រដល់ SMES និងធុរកិច្ចបង្កើតថ្មីក្នុងវិស័យកសិកម្ម ដែលបច្ចុប្បន្នកំពុងជួបការលំបាកដោយសារតែវិបត្តជំងឺកូវីដ១៩ ព្រមទាំងដើម្បីបង្កើតតម្លែកាន់តែច្រើនដល់ផលិតផលកសិកម្មក្នុងស្រុក ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០
មន្ត្រី៖ កាស៊ីណូ១០ បើកដំណើរការពេញលេញវិញ
ភ្នំពេញ៖ យ៉ាងហោចណាស់កាស៊ីណូ១០ បានចាប់ផ្តើមប្រតិបត្តិការបស់ខ្លួនឡើងវិញចាប់តាំងពីកាស៊ីណូទាំងអស់ត្រូវផ្អាកប្រតិបត្តិការរបស់ពួកគេកាលពីថ្ងៃទី១ ខែមេសា តាមវិធានរបស់រដ្ឋាភិបាលដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩ ។ លោក រស់ ភារុណ អនុប្រធាននាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា គិតត្រឹមថ្ងៃ២៧ ខែកញ្ញា មានកាស៊ីណូ៨ បើកដំណើរការឡើងវិញនៅក្រុងព្រះសីហនុ និង២ទៀតនៅទីក្រុងភ្នំពេញ និងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ យោងតាមក្រសួងសេដ្ឋកិច្ចកម្ពុជាមានកាស៊ីណូជាង១០០កន្លែង ធ្លាប់ប្រតិបត្តិការអាជីវកម្មដោយភាគច្រើននៅតាមច្រកព្រំដែនសំខាន់ៗ ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០